តំណាងរាស្ត្រ បក្សសង្គ្រោះជាតិ ស្នើក្រសួង មហាផ្ទៃ ពីបញ្ហា ជនអន្តោប្រវេសន៍ វៀតណាម ខុសច្បាប់
RFA / វិទ្យុ អាស៊ី សេរី | ១២ កុម្ភៈ ២០១៥
អ្នកតំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ប្រចាំ មណ្ឌលសៀមរាប គឺ លោក អ៊ុំ សំអាន មានប្រសាសន៍ កាលពីថ្ងៃ ទី១២ ខែកុម្ភៈ ថា, កន្លងទៅ រូបលោក និងក្រុមការងារ បានចុះទៅ ពិនិត្យមើល បឹងទន្លេសាប នៅតំបន់ ចុងឃ្នៀស ក្រុងសៀមរាប
លោក មានការភ្ញាក់ផ្អើល ដោយឃើញ ជនជាតិ វៀតណាម ចូលមក រស់នៅ ខុសច្បាប់ លើផ្ទៃទឹក សន្ធឹកសន្ធាប់។ តំណាងរាស្ត្រ រូបនោះ អះអាង ថា, វត្តមាន ជនអន្តោប្រវេសន៍ វៀតណាម ខុសច្បាប់ គឺ កំពុងដណ្ដើម ការងារ ពីប្រជាពលរដ្ឋ ខ្មែរ និងខ្លះទៀត ប្រកបរបរ ពេស្យាចារ ដែលធ្វើ ប៉ះពាល់ ដល់ភាពថ្លៃថ្នូរ នៃសង្គមខ្មែរ, ព្រមទាំង បញ្ហា ជាច្រើនទៀត៖ «ទី៣ អំពើ ចោរកម្ម ភាគច្រើន ជនជាតិយួន។ ជនអន្តោប្រវេសន៍ ខុសច្បាប់, គាត់ ហាក់មានអំណាច មកលើ អាជ្ញាធរ ខ្មែរ, ប្រហែល ជាមាន អ្នកការពារ ពីក្រោយខ្នង ព្រោះ មានសមាគម យួន នៅគ្រប់ ២៥ខេត្តក្រុង។»
លោក អ៊ុំ សំអាន បានផ្ញើលិខិត មួយច្បាប់ ចុះថ្ងៃ ទី៦ ខែកុម្ភៈ ទៅក្រសួង មហាផ្ទៃ ឱ្យអនុវត្តន៍ ច្បាប់ សញ្ជាតិ និងច្បាប់ អន្តោប្រវេសន៍ ប្រឆាំង នឹងជនអន្តោប្រវេសន៍ ខុសច្បាប់ ទាំងនោះ ឱ្យបាន ហ្មឺងម៉ាត់៕
No comments:
Post a Comment