តំណាងរាស្ត្រ គណបក្សប្រឆាំង មណ្ឌលខេត្ត កំពត លាលែង ពីតំណែង តំណាងរាស្ត្រ
RFA / វិទ្យុ អាស៊ី សេរី | ១៣ កុម្ភៈ ២០១៥
វិទ្យុ អាស៊ី សេរី មិនអាច ទាក់ទង សុំការបញ្ជាក់ ពីមូលហេតុ បន្ថែម ពីលោក វ៉ាន់ សំអឿន បាននៅឡើយទេ នៅថ្ងៃ ទី១៣កុម្ភៈ។
អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ ថា, ដោយសារ តែ លោក មានបេសកកម្ម នៅខេត្ត លោក មិនទាន់ដឹង ពីមូលហេតុអ្វី ក្រៅពីលោក វ៉ាន់ សំអឿន បញ្ជាក់ នៅក្នុងលិខិត របស់លោក ផ្ញើជូនប្រធាន រដ្ឋសភា នោះទេ។ លោក បញ្ជាក់ទៀត ថា, ថ្នាក់ដឹកនាំ នឹងពិភាក្សាគ្នា ដើម្បី ដាក់បេក្ខជន ផ្សេងជំនួស លោក វ៉ាន់ សំអឿន។
លោក វ៉ាន សំអឿន ជាបេក្ខជន ទី៣ នៃគណបក្សសង្គ្រោះ ជាតិ មណ្ឌលកំពត។ ខេត្តនេះ មានអាសនៈ សភា ទាំងអស់ ចំនួន៦។ ហើយ គណបក្ស ប្រជាជន កម្ពុជា និងគណបក្ស សង្គ្រោះជាតិ ទទួលបាន អាសនៈ ចំនួន៣ ដូចគ្នា។ លោក វ៉ាន់ សំអឿន ជាតំណាងរាស្ត្រ ទើបជាប់ឆ្នោត នៅក្នុងអាណត្តិ ទី៥នេះ៕
No comments:
Post a Comment