Paris Peace Accords 23 Oct. 1991

Tuesday, April 28, 2015

លោក សម រង្ស៊ី ចង់​ឲ្យ​មាន​ សមាជជាតិ ​រវាង​ ពលរដ្ឋ​ និង​នាយករដ្ឋមន្ត្រី | Sam Rainsy wants National Congress, a dialogue btw people and PM

លោក សម រង្ស៊ី ចង់​ឲ្យ​មាន​ សមាជជាតិ ​រវាង​ ពលរដ្ឋ​ និង​នាយករដ្ឋមន្ត្រី

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៧ មេសា ២០១៥

សម រង្ស៊ី ៦២០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៥។  RFA/Tin Zakariya

ប្រធាន ​គណបក្ស ​សង្រ្គោះជាតិ លោក សម រង្ស៊ី និង​ជា​ប្រធាន​ ក្រុម​ភាគតិច​ នៅ​រដ្ឋសភា​បាន ​វិល​ត្រលប់ ​ពី​ប្រទេស​ ម៉ាឡេស៊ី មក​ដល់​ប្រទេស​ កម្ពុជា ​វិញ​ហើយ នៅ​ល្ងាច ​ថ្ងៃ​ច័ន្ទ​ ទី​២៧​ ខែមេសា។

លោក សម រង្ស៊ី បាន​ផ្ដល់​ បទ​សម្ភាសន៍​ នៅ​អាកាសយានដ្ឋាន​ អន្តរជាតិ ​ភ្នំពេញ អំពី​ លទ្ធផល​ជំនួប ​រវាង ​លោក សម រង្ស៊ី និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ប្រទេស ​ម៉ាឡេស៊ី​នោះ  លោក សម រង្ស៊ី អះអាង​ថា, លទ្ធផល ​នៃ​វប្បធម៌​​សន្ទនា​នេះ គឺ​ មេដឹកនាំ​ ទាំងពីរ បាន​ផ្ដោត​ ទៅ​លើ ​វប្បធម៌​សន្ទនា​ ជា​សំខាន់  ដោយចង់ ឲ្យ​មាន​ ការ​សន្ទនា ​រវាង​ ប្រជាពលរដ្ឋ​ ជាមួយ ​ថ្នាក់ដឹកនាំ​, ពិសេស​​​ គឺ លោក ​នាយកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​អាច​ធ្វើ​ សមាជជាតិ ​ដូច​ទៅ​ នឹង​កាល ​ពី​របប​ សង្គមរាស្ត្រនិយម​ និង​ស្រប​ទៅ​តាម​ រដ្ឋធម្មនុញ្ញ​ ដែល​មាន​ស្រាប់។

សូម ​ស្ដាប់ ​បទ​សម្ភាសន៍ ​រវាង ​អ្នក​យក​ព័ត៌មាន ​វិទ្យុ​អាស៊ីសេរី ​លោក ទីន ហ្សាការីយ៉ា និង លោក សម រង្ស៊ី ដូច​តទៅ៖




No comments:

Post a Comment