Paris Peace Accords 23 Oct. 1991

Friday, May 1, 2015

កម្ពុជា​​ ជាប់​លេខ​រៀង​​ ទី​១៥៤ ​ក្នុង​ចំណោម​​ ប្រទេស ​ដែល​គ្មាន​ សេរីភាព | Cambodia ranks 154 among countries without freedom

កម្ពុជា​​ ជាប់​លេខ​រៀង​​ ទី​១៥៤ ​ក្នុង​ចំណោម​​ ប្រទេស ​ដែល​គ្មាន​ សេរីភាព

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣០ មេសា ២០១៥

ការ​រឹតត្បិត​ របស់ ​រដ្ឋាភិបាល​...ទៅ​លើ​ ការ​ផ្សព្វផ្សាយ​ តាម​ប្រព័ន្ធ​ អ៊ីនធឺណិត (Internet) ដូចជា​ហ្វេសប៊ុក (Facebook) ឬ ប្លុក Ki-Media ជាដើម​ ដែល​ក្រុមហ៊ុន ​ផ្ដល់​សេវា​ អ៊ីនធឺណិត​ខ្លះ​ មិន​បាន​បើក​ ឲ្យ​ប្រើប្រាស់៕
ប៉ូលិស វ៉េងស្រេង ៦១០
ប៉ូលិស​ ប្រោះ​ទឹក ​លើ​បាតុករ​ ដែល​ត្រូវ​ បាន​ចាប់​ខ្លួន​ ក្នុង​ពេល​បង្ក្រាប ការ​តវ៉ា​ នៅ​ផ្លូវ​ វ៉េងស្រេង កាល​ពី​ថ្ងៃ​ ទី​៣ ខែ​មករា ឆ្នាំ​២០១៤។  RFA/Sek Bandith


អង្គការ​ ឃ្លាំមើល​ សេរីភាព ពិភពលោក ហ្វ្រីដឹម ហៅស៍ (Freedom House) ដែល​មាន ​មូលដ្ឋាន ​ក្នុង​សហរដ្ឋ អាមេរិក នៅ​ឆ្នាំ​២០១៥ នេះ បាន​ឲ្យ​ពិន្ទុ​ កម្ពុជា ៦៩ ក្នុង​ចំណោម​ពិន្ទុ ១០០, គឺ​ មាន​ន័យ​ ថា,  កម្ពុជា​ ឈរ​ក្នុង​លំដាប់​ លេខ​រៀង ១៥៤ ក្នុង​ចំណោម​ ជា​ប្រទេស ​ដែល​គ្មាន​ សេរីភាព​ ទាំង ១៩៩ ដែល​អង្គការ​នេះ ​បាន​ស្រាវជ្រាវ។


ការ​វាយ​តម្លៃ​នេះ​ផ្អែក​លើក​កត្តា​មួយ​ចំនួន ដូចជា​ការ​នៅ​តែ​បន្ត​ការ​គំរាមកំហែង និង​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​កាសែត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក​ជា​ដើម។
​អង្គការ​អន្តរជាតិ​មួយ​នេះ​ឲ្យ​ដឹង​ថា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ យ៉ាង​ហោច​ណាស់​មាន​អ្នក​សារព័ត៌មាន ៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​វាយ​ធ្វើ​បាប​នៅ​ពេល​ពួកគេ​ចុះ​យក​ព័ត៌មាន​អំពី​ការ​ តវ៉ា​ដីធ្លី​ដោយ​សន្តិវិធី​ក្នុង​ទីក្រុង​ភ្នំពេញ។ អង្គការ​នេះ​ចាត់​ទុក​ថា និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​អ្នក​កាសែត​នៅ​កម្ពុជា គឺ​ជា​រឿង​ដែល​កើត​មាន​ជា​ធម្មតា។  រី​ឯ​ករណី​អ្នក​យក​ព័ត៌មាន​ជាង ១០​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​នោះ នៅ​មិន​ទាន់​ដោះស្រាយ​រក​យុត្តិធម៌​នៅ​ឡើយ។

​ម្យ៉ាង​ទៀត​រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ទាំង​អស់ គឺ​តម្រូវ​ឲ្យ​មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល ប៉ុន្តែ​អាជ្ញាប័ណ្ណ​ទាំង​នោះ​តែង​បដិសេធ​ទៅ​លើ​ស្ថាប័ន​ផ្សព្វផ្សាយ​មួយ​ ចំនួន​ដែល​មាន​និន្នាការ​ខុស​ពី​រដ្ឋាភិបាល ដូចជា​វិទ្យុ​អាស៊ីសេរី វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ និង​វិទ្យុ​សំបុកឃ្មុំ ជាដើម។

​អង្គការ​ ឃ្លាំមើល ​សេរីភាព​ ពិភពលោក​ ក៏បាន​បង្ហាញ​ ការ​ព្រួយ​បារម្ភ​ ផង​ដែរ ចំពោះ​ ការ​រឹតត្បិត​ របស់ ​រដ្ឋាភិបាល​ ទីក្រុង​ភ្នំពេញ   ទៅ​លើ​ ការ​ផ្សព្វផ្សាយ​ តាម​ប្រព័ន្ធ​ អ៊ីនធឺណិត (Internet) ដូចជា​ហ្វេសប៊ុក (Facebook) ឬ ប្លុក Ki-Media ជាដើម​ ដែល​ក្រុមហ៊ុន ​ផ្ដល់​សេវា​ អ៊ីនធឺណិត​ខ្លះ​ មិន​បាន​បើក​ ឲ្យ​ប្រើប្រាស់៕


No comments:

Post a Comment