Paris Peace Accords 23 Oct. 1991

Monday, April 25, 2016

សហគមន៍​ ជនជាតិ​ដើម​ ភាគ​តិច​ ទំពួន​ ខេត្ត​ រតនគិរី​ ទទួល​យក​ ដំណោះស្រាយ​ ដីធ្លី​ ក្រៅ​ប្រព័ន្ធ​ តុលាការ | Ethnic minority group Tumpun of Ratanakiri accepts land resolution out of court

សហគមន៍​ ជនជាតិ​ដើម​ ភាគ​តិច​ ទំពួន​ ខេត្ត​ រតនគិរី​ ទទួល​យក​ ដំណោះស្រាយ​ ដីធ្លី​ ក្រៅ​ប្រព័ន្ធ​ តុលាការ

RFA / វិទ្យុ អាស៊ី សេរី |  មេសា ២០១៦

 

ជម្លោះ​ដីធ្លី រតនគិរី ២០១៦ ៨៥៥
សហគមន៍​ភូមិ​ប៉ាតត់ ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ជួប​ជុំ​គ្នា​នៅ​ភូមិ​ប៉ាតត់ ដោះស្រាយ​វិវាទ​ដណ្ដើម​ដី​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Ratha Visal

ជម្លោះ​ ដណ្ដើម ដី​គ្នា ​នៃ​សហគមន៍ ​ជនជាតិ​ដើម​ ភាគ​តិច​ នៅ​ខេត្ត​ រតនគិរី គឺ​ ជា​កត្តា​ សំខាន់ ​ដែល​មន្ត្រី​ អង្គការ​ សង្គម​ស៊ីវិល យក​ចិត្ត​ទុក​ដាក់។  ពួក​គេ​ ជួយ​សម្រប​សម្រួល ​បញ្ចប់ ​វិវាទ​នេះ​ ក្រៅ​ប្រព័ន្ធ​ តុលាការ ដើម្បី​ ជួយ​ការពារ​ ប្រពៃណី, វប្បធម៌, និង​សាមគ្គីភាព ​ផ្ទៃ​ក្នុង​ សហគមន៍​ បាន​ប្រសើរ​ ឡើង​វិញ។


វិវាទ ​ដណ្ដើម​ ដី​គ្នា​ របស់​ សមាជិក​សហគមន៍​ ភូមិ​ប៉ាតត់ ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ដែល​កើត​មាន​ប្រមាណ ២​ឆ្នាំ​កន្លង​ទៅ បាន​ដោះស្រាយ​បញ្ចប់ បន្ទាប់​ពី​ភាគី​ជម្លោះ​យល់ព្រម​សម្រប​សម្រួល​ចែក​ដី​គ្នា​ជា​ពីរ​ចំណែក​ ស្មើ​គ្នា។

ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា នៅ​ភូមិ​ប៉ាតត់ ដោយ​មាន​សមាជិក​សហគមន៍​ភូមិ​ប៉ាតត់ ជាង ៣០​នាក់ និង​សមាជិក​គណៈកម្មការ​សហគមន៍​មន្ត្រី​មូលដ្ឋាន រួម​ទាំង​មន្ត្រី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​មន្ត្រី​អង្គការ​លីកាដូ (LICADHO) ខេត្ត​រតនគិរី បាន​ចូលរួម​សង្កេតការណ៍ និង​ប្រឹក្សា​យោបល់​ជូន​ភាគី​ជម្លោះ។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ឯម សុភ័ក្រ កត់​សម្គាល់​ថា ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ប្រកាន់​យក​ការ​ដោះស្រាយ​វិវាទ​តាម​រយៈ​អាជ្ញាធរ​ប្រពៃណី ពោល​គឺ​ការ​ដោះស្រាយ​វិវាទ​ផ្អែក​លើ​ការ​ផ្សះផ្សា​គូ​ទំនាស់​ទាំង​ពីរ។ ហេតុ​នេះ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ សម្រប​សម្រួល​ឲ្យ​សមាជិក​សហគមន៍​ទទួល​យក​ដំណោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​ តុលាការ​នេះ ដោយសារ​អាជ្ញាធរ​ប្រពៃណី មិន​អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​បាន។ លើស​ពី​នេះ​ទៀត ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ កាត់​បន្ថយ​ខាតបង់​ពេលវេលា និង​ប្រាក់ រួម​ទាំង​ជួយ​ពង្រឹង​សាមគ្គីភាព​ផ្ទៃ​ក្នុង​សហគមន៍​បាន​កាន់​តែ​ប្រសើរ៖ «ពួកគាត់ ​ពី​ដើម​មិន​ដែល​ប្ដឹង​ផ្តល់​គ្នា​ទៅ​ឆ្ងាយ​ទេ គឺ​ដោះស្រាយ​ផ្សះផ្សា​គ្នា​ត្រឹម​មេ​កន្ទ្រាញ​ចាស់​ទុំ​បញ្ចប់​រឿង។  ដូច្នេះ ក្រោយ​ពី​យើង​ពន្យល់​គាត់ ហើយ​គាត់​ពិភាក្សា​គ្នា​មាន​ចាស់​ទុំ​មក​បង្ហាញ​ថា​ចែក​គ្នា​ក្នុង​ភាព​ សាមគ្គី។»


សហគមន៍​ជនជាតិ​ដើម​ទំពួន ភូមិ​ប៉ាតត់ មាន​សមាជិក​ជាង ១០០​គ្រួសារ បាន​ចុះ​បញ្ជី​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច​ដោយ​ក្រសួង​អភិវឌ្ឍន៍​ ជនបទ និង​ចុះ​បញ្ជី​បង្កើត​សហគមន៍​ជា​នីតិបុគ្គល​តាំង​ពី​ឆ្នាំ​២០១៤។ បច្ចុប្បន្ន គណៈកម្មការ​សហគមន៍​កំពុង​រៀបចំ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​ សមូហភាព។

សមាជិក​គណៈកម្មការ​សហគមន៍ លោក វន តុល មាន​ប្រសាសន៍​ថា មុន​ពេល​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព សមាជិក​សហគមន៍​ខ្លះ​ខ្វះខាត​ដី បាន​នាំ​គ្នា​កាប់​រាន​យក​ដី​ត្រៀម​បម្រុង​របស់​សហគមន៍ ដោយ​មិន​មាន​ការ​ឯកភាព​ពី​គណៈកម្មការ​សហគមន៍ ទើប​កើត​មាន​ជម្លោះ​ផ្ទៃ​ក្នុង​ពាក់ព័ន្ធ​ការ​ដណ្ដើម​ដី​គ្នា។ លោក​បន្ត​ថា គណៈកម្មការ​សហគមន៍​បាន​ព្យាយាម​សម្រប​សម្រួល​ដោះស្រាយ​វិវាទ​តាម​រយៈ​ អាជ្ញាធរ​ប្រពៃណី ប៉ុន្តែ​ភាគី​នៃ​ជម្លោះ​មិន​ឯកភាព​គ្នា ទើប​វិវាទ​អូស​បន្លាយ​ប្រមាណ ២​ឆ្នាំ​កន្លង​ទៅ​នេះ៖ «ដី ​ដែល​ពាក់ព័ន្ ធ​ជម្លោះ ​គ្នា​ឯង ៦០​ម៉ែត្រ, ធ្វើ​ម៉េច​ សម្រួល​គ្នា​ បាន។»


របាយការណ៍​របស់​ក្រុមប្រឹក្សា​ឃុំ​សេដា ឲ្យ​ដឹង​ថា ដី​ដែល​កើត​មាន​ជម្លោះ​មាន​ទំហំ​ប្រមាណ ៦០​អា ជា​ដី​ដែល​សមាជិក​សហគមន៍​ពីរ​គ្រួសារ​នាំ​គ្នា​ទៅ​កាប់​ឆ្ការ​ព្រៃ​ត្រៀម​ បម្រុង​សហគមន៍ ហើយ​ក៏​កើត​មាន​ជម្លោះ​ដណ្ដើម​ដី​គ្នា​ដោយ​សំអាង​ថា ភាគី​នីមួយៗ​ជា​អ្នក​កាប់​ឆ្ការ​ព្រៃ​មុន។

ប្រធាន​សហគមន៍ និង​ជា​ភាគី​ម្ខាង​នៃ​ទំនាស់ លោក អិន ខាំបែក ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​លោក ចង់​ឲ្យ​អាជ្ញាធរ​ប្រពៃណី បែង​ចែក​ដី​ជា​ពីរ​ចំណែក​ស្មើ​គ្នា ក៏ប៉ុន្តែ​ភាគី​ម្ខាង​ទាមទារ​យក​ដី​ទាំងអស់ ទើប​អាជ្ញាធរ​ប្រពៃណី​មិន​អាច​ដោះស្រាយ​បញ្ហា​បាន។ លោក​ទទួល​ស្គាល់​ថា ព្រៃ​ត្រៀម​បម្រុង​សហគមន៍​ត្រូវ​បាន​សហគមន៍​កាប់​ឆ្ការ​យក​ដី​ធ្វើ​កសិកម្ម ដោយសារ​ក្រុម​គ្រួសារ​ខ្លះ​មាន​ប្ដី​ប្រពន្ធ​បែក​ចេញ​ពី​ឪពុក​ម្ដាយ ហើយ​គ្មាន​ដី​សម្រាប់​ដាំ​ដុះ៖ «ចែក​គ្នា​ ពាក់​ កណ្ដាល។  ​ធ្វើ​ម៉េច​ កុំ​ ឲ្យ​មាន​ ទំនាស់​ ទាស់​ទែង។  យើង ​អ្នក​ក្រីក្រ​ ជនជាតិ​ដើម​ ភាគ​តិច បង​ប្អូន​ ដូច​គ្នា។  រាល់​ថ្ងៃ ខ្ញុំ​ អត់​ចង់​ ទៅ​មុខ​ទេ។  កុំ ​ឲ្យ​ ខាតបង់។»


ចំណែក​ភាគី​ជម្លោះ​ម្ខាង​ទៀត គឺ​អ្នកស្រី ព្យាម ពែន រៀបរាប់​ដែរ​ថា អ្នកស្រី​បាន​កាប់​ឆ្ការ​ព្រៃ​នោះ​មុន​ភាគី​ម្ខាង​ទៀត។ ហេតុ​នេះ អ្នកស្រី​សុំ​ឲ្យ​ភាគី​ម្ខាង​ប្រគល់​ដី​នោះ​ពីរ​ភាគ​បី​មក​គាត់​គ្រប់គ្រង៖ «ខ្ញុំ​ សុំ ៤០​ម៉ែត្រ ឲ្យ​គាត់ ២០​ម៉ែត្រ។  អ៊ីចឹង​ ព្រម​អត់?  ខ្ញុំ​ ចូល​មុន, ខ្ញុំ​ សុំ​ប៉ុណ្ណឹង។»


សមាជិក​ក្រុមប្រឹក្សា​ឃុំ​សេដា លោក ធូន សុវណ្ណ ចាត់​ទុក​ការ​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ​ត្រៀម​បម្រុង​សហគមន៍​យក​ដី​របស់​ភាគី​ ទាំង​ពីរ ថា​ជា​អំពើ​ខុស​ច្បាប់ និង​រំលោភ​ទៅ​លើ​លក្ខន្តិកៈ​សហគមន៍។ លោក​ថា ដោយសារ​សហគមន៍​មិន​ទាន់​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព ទើប​អាជ្ញាធរ​មូលដ្ឋាន និង​គណៈកម្មការ​សហគមន៍ អនុគ្រោះ​ឲ្យ​សមាជិក​សហគមន៍​ដែល​ខ្វះខាត​ដី​កាប់​ឆ្ការ​ព្រៃ​យក​ដី​សម្រាប់​ បង្កបង្កើនផល៖ «នេះ ​អត់​ខុស ​តែ​ម្ខាង​ទេ។  ខុស​ទាំង​ពីរ បើ​ និយាយ​ ខាង​នេះ។ ​ ប្រជាពលរដ្ឋ, គាត់​ ហ្នឹង​មេ​សហគមន៍ ​តើ យើង​ ផ្សព្វផ្សាយ គេ​អត់?  យើង ​ត្រូវ​ យក​ផែនការ ​ពី​លើ​មក។  ដី​នេះ​ ជា​ដី​ សហគមន៍។  ដី​ កាល​ណា​ ចុះ​បញ្ជី​ហើយ លុះ​ ណា​តែ​ ចេញ​ពី​គណៈកម្មការ​ ឲ្យ​កាប់​ដី​ហ្នឹង។»

សមាជិក​សហគមន៍​ភូមិ​ប៉ាតត់ បាន​ស្នើសុំ​មន្ត្រី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ រៀបចំ​កម្មវិធី​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​បញ្ចប់​វិវាទ​ផ្ទៃ​ក្នុង​សមាជិក​សហគមន៍​មួយ​នេះ។

ប្រធាន​កម្មវិធី​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​ សហគមន៍ លោក ឡាយ សុវត្ថរ៉ា ថ្លែង​ថា ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ធ្វើ​ឡើង​នៅ​សហគមន៍​ប៉ាតត់ គឺ​ជា​គំរូ​ល្អ​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ផ្សេង​ទៀត​រៀន​សូត្រ និង​បញ្ឈប់​កាប់​រាន​ព្រៃ​សហគមន៍​យក​ដី​ដោយ​គ្មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ គណៈកម្មការ​សហគមន៍៕



No comments:

Post a Comment