ខ្យល់កន្ត្រាក់ ធ្វើឲ្យ កៅស៊ូ ជាង៥ពាន់ ដើម នៅខេត្ត រតនគិរី បាក់
RFA / វិទ្យុ អាស៊ី សេរី | ២១ មេសា ២០១៦
ដើមកៅស៊ូ គ្រួសារ របស់ ពលរដ្ឋ នៅភូមិ ជ្រុង ឃុំ កក់ ស្រុក បរកែវ ខេត្ត រតនគិរី មានអាយុ ជាង ៨ឆ្នាំ ជាង ៥.០០០ដើម ត្រូវ ខ្យល់កន្ទ្រាក់ បោកបក់ ធ្វើឲ្យបាក់ ត្រឹមពាក់កណ្ដាល ដើម។
អ្នក ថែរក្សា ចម្ការ កៅស៊ូ មួយកន្លែង គឺ លោក ជូរ គឹមសាន បញ្ជាក់ថា, ភ្លៀង មួយមេធំ បានធ្លាក់ កាលពីរសៀល ថ្ងៃទី១៨ ខែមេសា នាំមក ជាមួយ នូវខ្យល់កន្ទ្រាក់ វាយបំបាក់ ដើមកៅស៊ូ ពាក់កណ្ដាល ដើម។ លោក បន្តថា, ចម្ការកៅស៊ូ ប្រមាណ ៥ នៅតំបន់ ជិតគ្នានោះ រងការ ខូចខាត ដើមកៅស៊ូ មិនអាច បន្តចៀរជ័រ ទៀតបាន៖ «ភ្លៀង បក់មក ត្រូវតែ កន្លែងហ្នឹង ប្រហែល ម៉ោង ៣ រសៀល។ កៅស៊ូ បាក់តិចតួច មានបួន ទៅប្រាំម្ចាស់ ដីហូត បូរី បាក់ជាង ៥ពាន់ ដើម។»
ទោះ ជាយ៉ាងណា ខ្យល់កន្ត្រាក់នេះ មិនបានបង្ក គ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ឬកម្មករ ចម្ការ កៅស៊ូ ណាម្នាក់ទេ ដោយសារ កម្មករ បានរត់គេច ពីចម្ការ កៅស៊ូ ខណៈ ខ្យល់ចាប់ បោកបក់ ខ្លាំង៕
It seems that whirl winds of Might God of Israel are being released upon this wicked world. It is the shaking as to who will stand at the end of this Age, (age of wickedness and unbelief).
ReplyDeleteGod will make foolish the wisdom of men!!!