គណបក្ស អំណាច ខ្មែរ ទាមទារ ឲ្យលោក ឱម យ៉ិនទៀង បកស្រាយ រឿងចែក ស្រោមសំបុត្រ ទៅកងទ័ព
VOD / វីអូឌី |
គណបក្ស អំណាច ខ្មែរ បានដាក់លិខិត មួយច្បាប់
ទៅប្រធាន អង្គភាព ប្រឆាំង អំពើពុករលួយ លោក ឱម យ៉ិនទៀង
ដោយទាមទារ ឲ្យលោក បកស្រាយ បំភ្ លឺពីការចែក ស្រោមសំបុត្រ ទៅកងទ័ព នៅខេត្ត ព្រះវិហារ
កាលពីថ្ងៃ ទី៦ ខែមេសា ឆ្នាំ២០១៦។
ក្នុងលិខិត ចុះថ្ងៃ ទី៨ ខែមេសា, លោក សួន
សេរីរដ្ឋា
ប្រធាន គណបក្ស បានសរសេរ ថា, លោក បានដឹង តាមប្រព័ន្ធ
សង្គម ហ្វេសប៊ុក នូវព័ត៌មាន និងរូបភាព ដែលលោក ឱម យ៉ិនទៀង
បានដឹកនាំ មន្រ្តី អង្គភាព
ចុះទៅសួរ សុខទុក្ខ កងទ័ព នៅខេត្ តព្រះវិហារ និងបានចែក
ស្រោមសំបុត្រ ជូនគ្រួសារ នាយទាហាន និងពលទាហាន កងពល ធំ អន្តរាគមន៍ លេខ៣
ប្រចាំ ខេត្តព្រះវិហារ។
លោក ស្នើឲ្យ ប្រធាន អង្គភាពនេះ បកស្រាយ ថា, តើ ក្នុងស្រោមសំបុត្រ នោះ ជាអ្វី?
លោក បានបញ្ជាក់ ថា៖ «ក្នុងឋាន ឯកឧត្តម ជាប្រធាន អង្គភាព ប្រឆាំង អំពើពុករលួយ ដែលតំណាង ឲ្យក្រុម អ្នកបោសសំអាត អំពើពុករលួយ ក្នុងប្រទេស,
ខ្ញុំ សូម ឯកឧត្តម បង្ហាញ នូវតម្លាភាព ដើម្បី ស្រាយបំភ្លឺ ឲ្យបានច្បាស់ ប្រាប់ទៅ សាធារណជន ជាពលរដ្ឋខ្មែរ ឲ្យបានដឹង ថា, តើ ក្នុងស្រោមសំបុត្រ នោះ មានអ្វី?
ជាលុយសុទ្ធ ឬជាអ្វី ផ្សេង? បើ ជាលុយសុទ្ធ,
តើវា មានចំនួន ប៉ុន្មានរៀល ក្នុងមួយសំបុត្រ? បាន ពីណា?
ជាថវិកាផ្ទាល់ របស់ ឯកឧត្តម ដែលសល់ ពីប្រាក់ខែ ឬបានមក ពីខាងណា? ឬជាលុយ របស់រដ្ឋ? សរុប ទាំងអស់, ប៉ុន្មាន ស្រោមសំបុត្រ?»
លោក សួន សេរីរដ្ឋា
ក៏បានរិះគន់អង្គភាពប្រឆាំងអំពើពុករលួយថាមិនទាន់បាន
ធ្វើកិច្ចអ្វីមួយឲ្យមានប្រសិទ្ធភាពនោះទេ
ដោយលោកថាអង្គភាពមិនបានចាប់បានត្រីឆ្តោនិងត្រីរ៉ស់ធំៗ
ដោយលោកប្រៀបធៀបទៅនឹងថ្នាក់ដឹកនាំរដ្ឋាភិបាល
ដែលលោកថាកំពុងតែប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។
វីអូឌីមិនទាន់អាចទាក់ទងលោក ឱម យ៉ិនទៀង ដើម្បីសូមការឆ្លើយតបភ្លាមៗបាននៅឡើយទេ ដោយទូរស័ព្ទហៅចូល តែពុំមានអ្នកទទួល។
លោក គន់ គីម
អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទដែលបានចូលរួមក្នុងពេលលោក ឱម យ៉ិនទៀង
ចុះសួរសុខទុក្ខកងទ័ព
ប្រាប់វីអូឌី
ថាក្រុមការងាររបស់អង្គភាពពិតបានចុះសួរសុខទុក្ខនិងចែកអំណាចដល់នាយ
ទាហានពិតមែន។
លោកបន្តថាការចុះសួរសុខទុក្ខនេះជា”ការចងសម្ព័ន្ធមេត្រីភាព”រវាងអង្គភាពនិងកង
ទ័ព។
នៅពេលសួរពីរឿងចែកស្រោមសំបុត្រ លោក គន់ គីម
ស្ទាក់ស្ទើរមិនចង់ឆ្លើយហើយក៏លើកឡើងថានោះជា
លិខិតជូនពរហើយក៏ចុចបិទទូរស័ព្ទ។ នៅពេលទាក់ទងទៅម្តងទៀត
លោកបង្វែរសំណួរនេះទៅលោក ឱម យ៉ិនទៀង វិញ។ លោកមានប្រសាសន៍ថា៖ «អ្ហែងសួរធ្វើអី? អ្ហែងមិនទៅសួរម្ចាស់គេ អញម៉េចដឹង។»
ការសិក្សាមួយក្នុងឆ្នាំ២០១៥
របស់អង្គការតម្លាភាពកម្ពុជា បានបង្ហាញថាក្នុងចំណោមប្រទេស១៦៨
កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៥០ ដោយទទួលបានពិន្ទុ២១លើ១០០
ដែលយោងតាមសន្ទសន៍នៃការសិក្សាមានន័យថាកម្ពុជានៅតែស្ថិតក្នុងក្រុមប្រទេសដែលមានអំពើពុករលួយធ្ងន់ធ្ងរ។
គួរបញ្ជាក់ថានៅពេលថ្មីៗនេះ
អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញករណីអំពើពុករលួយមួយទៅលើឯក
អគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា
ដែលអង្គភាពថាលោកមានកំណើនចំណូលដល់ទៅ៣លានដុល្លារអាមេរិកក្នុងរយៈពេល
ជាង២ឆ្នាំនៃការដឹកនាំស្ថានទូតនៅក្រៅប្រទេស៕
No comments:
Post a Comment