Paris Peace Accords 23 Oct. 1991

Saturday, April 23, 2016

Sam Rainsy: ដំណឹង ខ្លីៗ | Short news


២៣ មេសា ២០១៦ | 23 April 2016
ដំណឹង ខ្លីៗ | Short news 
ដំណឹង ទី១៖ ខ្ញុំ សូម អបអរសាទរ, ហើយ សូម សម្តែង ការកោតសរសើរ ចំពោះ លោក អ៊ូច ឡេង ដែលបានទទួល ពានរង្វាន់ វីរជន បរិស្ថាន (Goldman Environmental Award Prize) ដោយសារ សកម្មភាព ដ៏អង់អាច ក្លាហាន និងឈ្លាសវៃ របស់លោក ក្នុងការ ការពារ ព្រៃឈើ នៅប្រទេស កម្ពុជា។  លោក អ៊ូច ឡេង សាកសម ជាអ្នក បន្ត វេនលោក ឈុត វុទ្ធី ដែលត្រូវ បានគេ បាញ់សម្លាប់ កាលពីឆ្នាំ ២០១២។  លោក អ៊ូច ឡេង បានបញ្ជាក់ ថា, ការកាប់បំផ្លាញ ព្រៃឈើ នៅប្រទេស កម្ពុជា បានធ្វើ ឲ្យធាតុអាកាស ប្រែប្រួល ក្តៅហួតហែង, ហើយ ធ្វើឲ្យ ជីវភាព ប្រជាកសិករ ខ្មែរ កាន់តែ ពិបាកឡើងៗ ពីមួយឆ្នាំ ទៅមួយឆ្នាំ។

ដំណឹង ទី២៖ កាលពីថ្ងៃ ២០ មេសា ២០១៦ រដ្ឋសភា ប្រទេស ឡាវ បានបោះឆ្នោត ជ្រើសរើស នាយករដ្ឋមន្ត្រី ថ្មី ឈ្មោះ ថងលួន ស៊ីសូលីត (Thongloun Sisoulith) ជំនួស នាយករដ្ឋមន្ត្រី ចាស់ ថុងស៊ីង ថាម៉ាវង្ស (Thongsing Thammavong)។  ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ, នៅប្រទេស ឡាវ នាយករដ្ឋមន្ត្រី ត្រូវ បានផ្លាស់ប្តូរ ប្រមាណ ៥ឆ្នាំ ម្តង, ហើយ ប្រធានាធិបតី ត្រូវ បានផ្លាស់ប្តូរ ប្រមាណ ១០ឆ្នាំ ម្តង។

ដំណឹង ទី៣៖ ក្នុងលិខិត របស់ខ្ញុំ ជាភាសា អង់គ្លេស ចុះផ្សាយ ក្នុងកាសែត ខេមបូឌា ដេលី (Cambodia Daily) ថ្ងៃទី១៨ មេសា ២០១៦, ខ្ញុំ បានបញ្ជាក់ ថា, ទាំងរូបខ្ញុំ ទាំងជនជាតិ ខ្មែរ ដទៃទៀត, យើង មិនមានគំនិត ប្រកាន់ពូជសាសន៍ ចំពោះ ជនជាតិ យួន ឬវៀតណាម ឡើយ។  តែ យើង ប្រឆាំងដាច់ខាត ចំពោះ នយោបាយ ឈ្លានពាន ឬនយោបាយ វាទទី ពីសំណាក់ រដ្ឋាភិបាល ប្រទេស វៀតណាម ឬរដ្ឋាភិបាល ណាមួយ របស់ ប្រទេសជិតខាង ណាមួយ នៅពេល ណាមួយ ដែលយើង រងគ្រោះ ដោយសារ នយោបាយ បែបនេះ។

1st news: Congratulations to Mr. Ouch Leng who earlier this week won the prestigious Goldman Environmental Award Prize for his courageous work to defend Cambodia's forest. Mr. Ouch Leng's work reminds us of that of Mr. Chhut Vuthy who was assassinated in 2012. Mr. Ouch Leng has denounced deforestation as a cause of drought leading to a continuous worsening of Cambodian farmers' living conditions.

2nd news: In Laos there was a change of Prime Minister on 20 April 2016, with Mr. Thongloun Sisoulith replacing Mr. Thongsing Thammavong following a vote by the National Assembly. Over the last thirty years, Laos has periodically changed its Prime Minister approximately every five years and its President approximately every ten years.

3rd news: The opinion expressed in The Cambodia Daily dated 18 April 2016 is self-explanatory and helps set the record straight on a sensitive issue.

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment