Paris Peace Accords 23 Oct. 1991

Friday, April 22, 2016

[Vietnamization] នាយករដ្ឋមន្រ្តី ការពារ​ ចំណាត់​ការ ​រដ្ឋាភិបាល​ ចាប់ខ្លួន តំណាងរាស្រ្ត អ៊ុំ សំអាន | PM defends gov'ts decision to arrest parliamentarian Um Sam An

នាយករដ្ឋមន្រ្តី ការពារ​ ចំណាត់​ការ ​រដ្ឋាភិបាល​ ចាប់ខ្លួន តំណាងរាស្រ្ត អ៊ុំ សំអាន
VOD / វីអូឌី |
២២ មេសា ២០១៦ តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ​ សំអាន 

 
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាង ថា, ការចាប់ខ្លួន តំណាងរាស្រ្ត គណបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រឹមត្រូវ តាមនីតិវិធីច្បាប់ ចំពោះ ករណី ព្រហ្មទណ្ឌ ជាក់ស្តែង ដោយថា តំណាងរាស្រ្ តរូបនោះ បានញុះញង់ បង្ក ឲ្យមាន ភាពស្មុគស្មាញ និងមាន ជម្លោះ ជាមួយ ប្រទេស ជិតខាង។
អ្នកនាំពាក្យ ទីស្តីការ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានសរសេរ លើទំព័រហ្វេសប៊ុក របស់លោក នៅព្រឹក ថ្ងៃសុក្រ ជាការដកស្រង់ សម្តី របស់លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី ថា, ការឃាត់ខ្លួននេះ ជាជម្រើស តែមួយគត់ ដោយថា ក្នុងន័យ ថែរក្សា សន្តិភាព និងសណ្តាប់ធ្នាប់ ក្នុងសង្គម។  លោក សរសេរទៀត ថា, ការចាប់ ឃាត់ខ្លួន លោក អ៊ុំ សំអាន បានធ្វើឡើង ដោយអនុលោម ទៅតាមច្បាប់ និងដែនសមត្ថកិច្ច របស់ រដ្ឋាភិបាល។
លោក បានសរសេរ ថា៖ ការឃាត់ខ្លួន តំណាងរាស្ត្រ អ៊ុំ សំអាន គឺ ត្រឹមត្រូវ តាមនីតិវិធី ច្បាប់ ចំពោះ ករណី ព្រហ្មទណ្ឌ ជាក់ស្តែង ដែលឋិត នៅក្នុងបន្ទុក នៃការញុះញង់ ធ្វើ ឲ្យមាន ភាពស្មុគស្មាញ និងជម្លោះ ជាមួយ ប្រទេស ជិតខាង ដែលប្រឆាំង នឹងរដ្ឋធម្មនុញ្ញ និងច្បាប់ កម្ពុជា។

ចំណែករដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងសម្តីរបស់នាយករដ្ឋមន្រ្តីនៅលើហ្វេសប៊ុករបស់លោកថា៖ ពួកហ្នឹង អានរដ្ឋធម្មនុញ្ញ មិនដែលអាន ចប់ទេ។  គេ និយាយ ពីអភ័យឯកសិទ្ធិ សមាជិកសភា, តែ គេ មិនមើលឃ្លា បន្តទៀត ដែលថា បន្ត លើកលែង តែ…។

ទាក់ទងនឹងការឃាត់ខ្លួន និងឃុំខ្លួនលោក អ៊ុំ សំអាន អង្គការសង្គមស៊ីវិលនិងគណបក្សសង្រ្គោះជាតិចាត់ទុកថាជាការរំលោភលើរដ្ឋធម្មនុញ្ញនិងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារួមតូច។
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ធ្លាប់បានលើកឡើងថាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន នៅតែមានអភ័យឯកសិទ្ធិ ដោយលោកថាសភានឹងដកអភ័យឯកសិទ្ធិរបស់លោក ប្រសិនមានការស្នើពីតុលាការនិងទទួលបានការគាំទ្រពីសំឡេង២ភាគ៣នៃសមាជិករដ្ឋសភា។
មេធាវីការពារក្ដីឲ្យលោក អ៊ុំ សំអាន គឺលោក ជួង ជូងី បានដាក់លិខិតទៅតុលាការកាលពីថ្ងៃព្រហស្បតិ៍ដើម្បីសុំឲ្យកូនក្ដីរបស់លោកនៅក្រៅឃុំ ដោយលោកអះអាងថា កូនក្ដីរបស់លោកមិនបានប្រព្រឹត្តបទល្មើសនិងនៅមានអភ័យឯកសិទ្ធិជាតំណាងរាស្រ្តឡើយ។
លោកមានប្រសាសន៍ថា៖ សម្រាប់ខ្ញុំជាមេធាវី ហើយបើគាត់រត់គេចខ្លួនតើគាត់រត់គេចខ្លួនទៅណា បើគាត់ជាសមាជិកតំណាងរាស្រ្តគាត់មិនមែនបោះបង់តួនាទីជាតំណាងរាស្ត្ររបស់គាត់ទេ ហើយគាត់មានលំនៅឋាននៅស្រុកខ្មែរទៀត។ ហើយម្យ៉ាងទៀតបើសិនគាត់ចង់គេចពីតុលាការវិញ គាត់អត់ចូលស្រុកទេ ពីព្រោះគាត់មានសញ្ជាតិអាមេរិកគាត់អាចចេញចូលទៅអាមេរិកបាន អញ្ចឹងបើគាត់ចង់គេចពីតុលាការគាត់នៅអាមេរិកមិនបាច់មកទេ អញ្ចឹងលក្ខខណ្ឌនៃការឃុំខ្លួននោះ វាអត់ត្រូវទាល់តែសោះ អញ្ចឹងអត់ត្រូវឃុំខ្លួនគាត់ទេ ត្រង់នឹងហើយដែលខ្ញុំសុំឲ្យដោះលែងគាត់វិញ។
គួរបញ្ជាក់ថា លោក អ៊ុំ សំអាន ដែលសកម្មនឹងរឿងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ត្រូវបានចាប់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាបពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ ក្រោយពីការចាប់ខ្លួននេះ នៅថ្ងៃនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ព្រះរាជអាជ្ញានៅសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក អ៊ុំ សំអាន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍(បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម)និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦។

លោក អ៊ុំ សំអាន ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ដោយស្ថិតនៅក្រោមការពិនិត្យលើបទចោទទាំងពីរ៕



No comments:

Post a Comment