Paris Peace Accords 23 Oct. 1991

Wednesday, April 5, 2017

ក្រសួង​ មហាផ្ទៃ​ មិន​ ទទួល​ស្គាល់ ​ការ​ជ្រើសរើស​ អនុប្រធាន​ គណបក្ស​ ប្រឆាំង​ ទាំង​បី​រូប | Interior Ministry refuses to recognize legitimacy of the 3 opposition vice presidents

ពី​ឆ្វេង៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ថ្មី នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
ពី​ឆ្វេង៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ថ្មី នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha

ក្រសួង​ មហាផ្ទៃ​ មិន​ ទទួល​ស្គាល់ ​ការ​ជ្រើសរើស​ អនុប្រធាន​ គណបក្ស​ ប្រឆាំង​ ទាំង​បី​រូប

RFA / វិទ្យុ អាស៊ី សេរី | ៥ មេសា ២០១៧


ក្រសួង​ មហាផ្ទៃ​ ប្រកាស មិន ​ទទួល​ស្គាល់​ ការ​ជ្រើសរើស​ អនុប្រធាន ​គណបក្ស​ សង្គ្រោះជាតិ​ ទាំង ​៣​រូប, គឺ ​លោក ប៉ុល ហំម, អ្នកស្រី មូរ សុខហួរ, និង​លោក អេង ឆៃអ៊ាង ឡើយ ដោយ​ទទួល​ស្គាល់​ តែ ​ប្រធាន​ គណបក្ស​ គឺ ​លោក កឹម សុខា រួម ​នឹង​ការ ​ដក​ចេញ​ នូវ​ពាក្យ​ស្លោក «ដូរ​ មេ​ឃុំ​ បម្រើ​បក្ស, ដាក់ ​មេ​ឃុំ​ បម្រើ​រាស្ដ្រ»  របស់​ បក្ស​នេះ។

លិខិត ​របស់ ​ក្រសួង​ មហាផ្ទៃ​ ចេញ​នៅ​ថ្ងៃ​ ទី៥ មេសា បញ្ជាក់​ ថា, ការ​ មិន ​ទទួល​ស្គាល់​ ការ​ជ្រើស​តាំង​​ អនុប្រធាន​ ទាំង​បី ដោយ​គណៈកម្មាធិការ នាយក គណ​បក្ស​ ប្រឆាំង​ កាល​ពី​ថ្ងៃ​ ទី២ មេសា នោះ ដោយ​សារ​ តែ​ ការ​ជ្រើស​តាំង ​នោះ មិន ​ស្រប​តាម ​ប្រការ​ ៤៧​ថ្មី នៃ​លក្ខន្តិកៈ ​របស់​ គណបក្ស​នេះ ដែល​ហួស ​រយៈពេល ​៣០​ថ្ងៃ ក្រោយ​អតីត ប្រធាន​ គណបក្ស​នេះ គឺ ​លោក សម រង្ស៊ី បាន​លាលែង។

អនុប្រធាន ​គណបក្ស​ សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យ​អាស៊ីសេរី​ ដឹង​នៅ​ល្ងាច ​ថ្ងៃ​ទី៥ មេសា ថា, ការ​ឆ្លើយ​តប​ របស់​ ក្រសួង​ មហាផ្ទៃ នៅ​ពេល​នេះ គឺ​ មាន​ភាព ​អវិជ្ជមាន ​មួយ និង​វិជ្ជមាន​ មួយ​ដែរ។  លោក ​ស្នើ​ក្រសួង ​មហាផ្ទៃ​ ឲ្យ​ប្រាប់​មក​ គណបក្ស​ ប្រឆាំង​វិញ ថា, ​តើ​ ចំណុច ​អវិជ្ជមាន ​ត្រង់​ប្រការ​ ៤៧​ថ្មី​ នេះ ខុស​ត្រង់​ណា ដើម្បី​ ឲ្យ​គណបក្ស​លោក ​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ តាម​គំនិត ​របស់ ​ក្រសួង។

ទោះ ជាយ៉ាងណា ក៏ដោយ កាល​ពី​ថ្ងៃ ​ទី៤ មេសា ទាំង​មន្ត្រី​ គណបក្ស​ប្រឆាំង និង​មន្ត្រី​ ក្រសួង​ មហាផ្ទៃ ​សុទ្ធ​តែ​ អះអាង​ ថា, ការ​សម្រេច​ រក្សា​ សមាសភាព ​ថ្នាក់​ដឹកនាំ​ គណបក្ស​ ប្រឆាំង ​ឲ្យ​នៅ​ដដែល គឺ​ ត្រឹមត្រូវ​ តាម​លក្ខន្តិកៈ​បក្ស ត្រង់​ប្រការ​ ៤៧​ថ្មី​នេះ។   ចំណែក​ គណបក្ស ប្រឆាំង​ ក៏​ព្រម​លុប ​ពាក្យ​ស្លោក «ដូរ​ មេ​ឃុំ​ បម្រើ​បក្ស, ដាក់ ​មេ​ឃុំ​ បម្រើ​រាស្ដ្រ» ចេញពី​ គោលនយោបាយ ​អាទិភាព​ ៥​ចំណុច ​របស់​ខ្លួន​ ផងដែរ ដើម្បី​ សម្រួល ​ដល់​ការ ​ចង់​បាន ​របស់​ ក្រសួង ​មហាផ្ទៃ។

សេចក្ដី​ប្រកាស ​របស់ ​ក្រសួង​ មហាផ្ទៃ​នេះ​ ស្រប​ពេល​ ដែល​ប្រធាន​ គណបក្ស​ សង្គ្រោះជាតិ លោក កឹម សុខា ធ្វើ​ដំណើរ​​ ទៅ​បំពេញ​ បេសកកម្ម​​ នៅ​ប្រទេស​ ណូវែលហ្សេឡង់ដ៍ (New Zealand) និង​ប្រទេស ​អូស្ត្រាលី៕

No comments:

Post a Comment