លោកស្រី Eva Nguyen-Binh ដែលត្រូវតែងតាំងជា ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំនៅកម្ពុជា |
ទូតបារាំង ថ្មី ដើមកំណើត វៀតណាម នឹងមកកាន់ ការងារ នៅស្រុកខ្មែរ
RFI / វិទ្យុ បារាំង អន្តរជាតិ | ២ មេសា ២០១៧
លោកស្រី Eva Nguyen-Binh ជាជនជាតិ បារាំង
ដើមកំណើត វៀតណាម ត្រូវ បានតែងតាំង ជា ឯកអគ្គរដ្ឋទូត បារាំង ថ្មី
ប្រចាំ នៅកម្ពុជា។ លោកស្រី នឹងមក ជំនួស តំណែង លោក Jean-Claude
Poimboeuf ឯកអគ្គរដ្ឋទូត បារាំង បច្ចុប្បន្ន
ដែលផុត នឹងអាណត្តិ នៅរវាង ពីរខែ ទៀត។
តើ លោកស្រី ឯកអគ្គរដ្ឋទូត បារាំងថ្មី មានប្រវត្តិ យ៉ាងម៉េច?
ថ្មីៗនេះ រដ្ឋាភិបាល បារាំង
បានសម្រេច តែងតាំង ឯកអគ្គរដ្ឋទូត ថ្មី ចំនួន ២៨នាក់
ដែលត្រូវ កាន់ការងារ នៅកន្លែង សំខាន់ៗ ដូចជា នៅក្រុង Berlin,
Moscou, Pékin, Tokyo, Washington ជាដើម។ ក្នុងនោះ
ក៏មាន ការផ្លាស់ប្តូរ ទូតបារាំង នៅស្រុកខ្មែរ ដែរ។ លោកស្រី Eva
Nguyen-Binh
នឹងត្រូវ មកកាន់ តួនាទី ជាឯកអគ្គរដ្ឋទូ បារាំង ប្រចាំ នៅកម្ពុជា។
លោកស្រី មានឈ្មោះដើម ថា Nguyễn Bình Thanh Hương។ មានឪពុក វៀតណាម; ម្តាយ បារាំង; ស្វាមី របស់ លោកស្រី គឺ លោក Jean-Noël Poirier ក៏ជា ឯកអគ្គរដ្ឋទូត បារាំង ដែរ។ លោកស្រី Eva មានបទពិសោធ ការទូត ជាច្រើន។ ធ្លាប់ធ្វើការ វិស័យការទូត នៅប្រទេស ឥណ្ឌា និងប័រទុយហ្គាល; បច្ចុប្បន្ន លោកស្រី ជាទីប្រឹក្សា ផ្នែក កិច្ច សហប្រតិបត្តិការ និងសកម្មភាព វប្បធម៌ របស់ ស្ថានទូត បារាំង នៅវៀតណាម, ហើយ លោកស្រី ក៏ជាប្រធាន វិទ្យាស្ថាន បារាំង នៅទីក្រុង ហាណូយ ទៀតផង។
លោកស្រី បានរៀនចប់ និងទទួល សញ្ញាបត្រ នៅ Science Po ដែលជាសាលា នយោបាយ ដ៏ធំ, ដ៏ល្បី របស់ បារាំង, ហើយ លោកស្រី ក៏បានរៀន នៅសកលវិទ្យាល័យ Georgetown ផ្នែកកិច្ចការ បរទេស ថែមទៀត។ នៅឆ្នាំ១៩៩៤ លោកស្រី Eva Nguyen-Binh ចាប់បម្រើ ការងារ នៅក្រសួង ការបរទេស បារាំង, ហើយ លោកស្រី មានចំណេញដឹង ជំនាញ ទូលំទូលាយ ផ្នែកកិច្ចការ អាស៊ី អគ្នេយ៍។
ដូច្នេះ ប្រសិនបើមានការទទួលស្គាល់ពីភាគីរដ្ឋាភិបាលកម្ពុជានៅពេលឆាប់ៗនេះ, លោកស្រី Eva Nguyen-Binh នឹងក្លាយជាឯកអគ្គរដ្ឋទូតបារាំងស្រី ដំបូងគេបំផុត ក្នុងប្រវត្តិការទូតបារាំង-កម្ពុជា ហើយដែលនឹងត្រូវចូលតំណែង នៅខែសីហាខាងមុខនេះ។ ក៏ប៉ុន្តែ ក្រោយពីបានឮដឹងនូវសេចក្តីសម្រេចតែងតាំងជាផ្លូវការរបស់វិមាន Elysée, ពលរដ្ឋខ្មែរមួយចំនួននៅស្រុកបារាំង បានសម្តែងការមិនពេញចិត្តជាបណ្តើរៗ ដោយសារតែប្រវត្តិដើមកំណើតជាជនជាតិវៀតណាមរបស់លោកស្រី Eva៕
Re: [a bit insensitive, no?!]
ReplyDeleteYup, ហាក់ដូចជាខិតលើ ជ្រុលបន្តិចហើយៗមតិរបស់ ពលរដ្ឋខ្មែរមួយចំនួននៅស្រុកបារាំងគឺជាមតិល្អមួយ។ "មានចំណេញដឹង"? - ប្រហែលជាគេចង់សរសេរ ថា "មានចំណេះដឹង" ដែលអាចយល់បានថាជា "knowledge" ឬក៏ "expertise" នោះក៏មឹនដឹង អ្នកស្រី ខ្មែរដិម?
ឬក៏ "មានចំណេះ នឹង ជំនាញ" [knowledge and expertise] instead of "មានចំណេញដឹង ជំនាញ"? De toute façon, bon courage à Eva!
Delete...who then lived in Sài Gòn [former name of HCM City] - [Why not former name of Prey Nokor (ព្រៃនគរ)???]
Read more at http://vietnamnews.vn/sunday/inner-sanctum/298883/french-diplomat-juggles-work-and-family.html#7Or6xf1IGkfi2l2G.99
http://vietnamnews.vn/sunday/inner-sanctum/298883/french-diplomat-juggles-work-and-family.html#AHW0hUpiriFxkv39.97
It is a historical enemy dagger into the Khmer people's hearts !!! ⚔️⚔️⚔️
ReplyDeleteWe will request a new ambassador once the CNRP forms its government.
លោក[ក្ដពីមុខ] Anonymous8:13 PM,
ReplyDeletehttp://vietnamnews.vn/sunday/inner-sanctum/298883/french-diplomat-juggles-work-and-family.html#Xtr4iXQW8q0FzWw6.97
See? Vietnamese folks have light skin, prettier and smarter than the Khmer.
ReplyDeleteពពួកអាស្រកីឯង ជា ខ្ញុំកញ្ជះចិន ពីដើមម៉ែនទេ?
Delete