Paris Peace Accords 23 Oct. 1991

Friday, April 7, 2017

[Vietnamization: Kratie, Border] គនរបាល ​វៀតណាម ​ជាប់ព្រំដែន ឧត្ថម្ភ លុយ និងប្រេង ដល់នគរបាល ​ខេត្តក្រចេះ | Vietnamese police along border give funds and petroleum to Cambodian police in Kratie province


គនរបាល ​វៀតណាម ​ជាប់ព្រំដែន ឧត្ថម្ភ លុយ និងប្រេង ដល់នគរបាល ​ខេត្តក្រចេះ

 | ៧ មេសា ២០១៧

គនរបាល វៀតណាម នៅខេត្ត ជាប់ព្រំដែន​ បានឧបត្ថម្ភ ជាប្រេងម៉ាស៊ូត និងលុយ ដល់នគរបាល ខេត្តក្រចេះ ខណៈ ភាគី ទាំងពីរ បានបញ្ជាក់ ជំហរ ពង្រឹង ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការ ក្នុងការ ទប់ស្កាត់ បទល្មើស ផ្សេងៗ ដែលកើតមាន តាមព្រំដែន។​

កិច្ចប្រជុំ លើកទី២៨ និងលើក ទិសដៅ សហប្រតិបត្តិការ លើកទី២៩ របស់ អាជ្ញាធរ ខេត្តក្រចេះ របស់កម្ពុជា និង អាជ្ញាធរ ខេត្តប៊ិញភឿក របស់ វៀតណាម បានធ្វើឡើង នៅថ្ងៃ ទី៥ ខែមេសា នៅស្នងការដ្ឋាន នគរបាល ខេត្តក្រចេះ។​  នេះ បើ តាមការ ចុះផ្សាយ របស់ អគ្គស្នងការដ្ឋាន គរបាល ជាតិ។​

នៅក្នុង កិច្ចប្រជុំនោះ ភាគី ទាំងពីរ បានពិភាក្សា ពីការ រក្សា សណ្តាប់ធ្នាប់ តាមព្រំដែន; ទប់ស្កាត់ អំពើ ភេរវកម្ម, ការជួញដូរ អាវុធ, និងឧក្រិដ្ឋកម្ម ផ្សេងៗ ទៀត។​


ក្នុងឱកាសនោះ ភាគី វៀតណាម ​បានផ្តល់ ប្រេងម៉ាស៊ូត ចំនួន​ ៤ពាន់ លីត្រ ដល់ស្នងការ នគរបាល ខេត្តក្រចេះ លោក​ លន់ សុផាត ទុកចាត់ចែង ការងារ ក្នុងអង្គភាព និងផ្តល់លុយ ចំនួន​ ១ម៉ឺន ដុល្លារ សម្រាប់ ជួយដល់​ ការកសាង អគារ មជ្ឈមណ្ឌល កែប្រែ អ្នកញៀនថ្នាំ និងស្តារនីត សម្បទា ដែលកំពុង កសាង ឡើងនៅ ខេត្តក្រចេះ៕

No comments:

Post a Comment