រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ក្នុងទិវាអូទីស្សឹម (Autism) និងដោនសាំងដ្រូម ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។ |
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ ថ្លែងការណ៍ ឲ្យដក រដ្ឋមន្ត្រី សង្គមកិច្ច ចេញពីតំណែង
RFA / វិទ្យុ អាស៊ី សេរី | ២ សីហា ២០១៧
អនុប្រធាន អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ តំបន់ អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ចេញ សេចក្ដីថ្លែងការណ៍ នៅថ្ងៃ ទី២ សីហា ថា, រដ្ឋមន្ត្រី សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា លោក វង សូត គួរតែ ត្រូវ បណ្ដេញចេញ ពីការងារ ជាបន្ទាន់។
សេចក្ដីថ្លែងការណ៍បែបនេះ គឺដោយសារតែរដ្ឋមន្ត្រីរូបនេះថ្លែងដោយកំហឹង ដែលបង្ហាញថា លោកមិនបានយល់ដឹងអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ។ លោក ហ្វីល រ៉ូប៊ឺតសុន បន្តថា លោក វង សូត មិនសមជាអ្នកកាន់ការលើកកម្ពស់សង្គមកិច្ចទេ ពេលដែលលោកគិតថាមិនអីក្នុងការព្រមានវាយអ្នកណាហ៊ានបញ្ចេញមតិផ្ទុយពីរដ្ឋាភិបាល ឬជំទាស់តវ៉ាសន្តិវិធី ដោយដំបងឫស្សីនោះ។
លោក ហ្វីល រ៉ូប៊ឺតសុន ថាការថ្លែងបែបនេះបង្ហាញថា លោក វង សូត មានភាពអវិជ្ជាអំពីគោលការណ៍ប្រជាធិបតេយ្យទំនើប ពេលដែលលោកមិនបានគោរព ហើយលោកជាអ្នកនយោបាយដែលត្រូវបានជ្រើសរើសសម្រាប់ឲ្យធ្វើសេចក្ដីសម្រេចអំពីច្បាប់ និងគោលនយោបាយ ហើយជាអ្នករាជការដែលត្រូវធ្វើការមិនលម្អៀង និងតាមវិជ្ជាជីវៈនោះ៕
ទទាយំឆ្លង ត្រយងបងអើយ យំឆ្លើយ គល់ឫស្សី ថ្លៃអើយ ភ្លេចក្បាល វង សូត ឬនៅ ? !!!
ReplyDeleteតាមពិត គល់ឫស្សី មិនដែលចេះ ចងចាំ ឬភ្លេច អ្វីៗទេ ។ មានតែ វង សូត ដែលគាត់ តែងនឹកចាំ ពីគល់ឫស្សី, ព្រោះគាត់ធ្លាប់ ប្រើវាជា ឧបករណ៍ វាយសម្លាប់ ខ្មែរស្លូតត្រង់ នាសម័យ វាលពិឃាដ ៕