ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ផ្ដល់បទសម្ភាសន៍ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ជាថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដំបូង។ RFA/Tha Kitya |
លោក ញឹក ប៊ុនឆៃ ត្រូវ សមត្ថកិច្ច ឃាត់ខ្លួន នៅស្នងការ រាជធានី ភ្នំពេញ
RFA / វិទ្យុ អាស៊ី សេរី | ៣ សីហា ២០១៧
អតីត ឧបនាយក រដ្ឋមន្ត្រី កូតា ខាងគណបក្ស រាជានិយម ហ៊្វុនស៊ិនប៉ិច ត្រូវ បានកម្លាំង នគរបាល រាជធានី ភ្នំពេញ ចាប់ខ្លួន និងកំពុង សាកសួរ នៅស្នងការ ក្រុងភ្នំពេញ ពាក់ព័ន្ធ បទល្មើស គ្រឿងញៀន នៅស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ។
អ្នកនាំពាក្យ ក្រសួង មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹង ថា, លោក ញឹក ប៊ុនឆៃ អតីត ឧបនាយក រដ្ឋមន្ត្រី កូតា គណបក្ស រាជានិយម ហ៊្វុនស៊ិនប៉ិច និងជាប្រធាន គណបក្ស ខ្មែរ រួបរួមជាតិ ត្រូវ បានសមត្ថកិច្ច ចាប់ខ្លួនហើយ នៅថ្ងៃ ទី៣ សីហា នេះ។ លោក បន្តថា, មូលហេតុ នៃកា រចាប់ខ្លួននេះ ត្រូវ គេ រកឃើញ ថា, លោក ញឹក ប៊ុនឆៃ មានជាប់ ពាក់ព័ន្ធ ការផលិត គ្រឿងញៀន នៅស្រុក ភ្នំស្រួច ខេត្ត កំពង់ស្ពឺ កាលពីឆ្នាំ ២០១២។ នៅពេលនេះ លោក ញឹក ប៊ុនឆៃ ត្រូវ ឃុំខ្លួន បណ្ដោះអាសន្ន នៅស្នងការ រាជធានី ភ្នំពេញ ដើម្បី សាកសួរ មុននឹង បញ្ជូនបន្ត នីតិវិធី ទៅតុលាការ។
លោក ខៀវ សុភ័គ បន្តថា, សមត្ថកិច្ច កំពុង បន្ត ស្រាវជ្រាវ អ្នកពាក់ព័ន្ធ ដទៃទៀត, ប៉ុន្តែ លោក បដិសេធ បង្ហាញ អត្តសញ្ញាណ ដោយទុក ឲ្យសមត្ថកិច្ច ចាត់ការ រឿងនេះ បន្តទៀត។
Nhek Bun Chhay was a traitor, turn-coat. No sympathy for him.
ReplyDelete