៧ សីហា ២០១៧ / 07 August 2017
Sarin Chhak's legacy
ក្នុងការសិក្សា និងការស្រាវជ្រាវ របស់លោក, លោក សារិន ឆាក បានសរសេរ និក្ខេបបទ មួយ ជាភាសា បារាំង មានចំណងជើង Les Frontières du Cambodge (ព្រំដែន នៃប្រទេស កម្ពុជា) ដែលបាន ចេញផ្សាយ,ក្នុងឆ្នាំ ១៩៦៦។ និក្ខេបបទនេះ មានបកប្រែ ជាភាសាខ្មែរ បោះពុម្ពផ្សាយ ជាសៀវភៅ នៅទីក្រុង ភ្នំពេញ ក្នុងឆ្នាំ ២០០៤។ និក្ខេបបទនេះ ជាមូលដ្ឋាន ប្រវត្តិសាស្ត្រ និងបច្ចេកទេស ដ៏សំខាន់ បំផុត ដែលបង្ហាញ ថា, ប្រទេស ជិតខាង ប្រើល្បិច គ្រប់បែបយ៉ាង ដើម្បី លេបត្របាក់ ទឹកដី ប្រទេស កម្ពុជា ឥតឈប់ឈរ។ និក្ខេបបទនេះ ធ្វើឲ្យ លោក សារិន ឆាក ទទួលបាន សញ្ញាបត្រ ជាបណ្ឌិត វិទ្យាសាស្ត្រ នយោបាយ ពីសាកលវិទ្យាល័យ ទីក្រុង ប៉ារីស ប្រទេស បារាំង។
លោក សារិន ឆាក ជាអ្នក ស្នេហាជាតិ ដ៏ពិតប្រាកដ ដែលបាន ដង្ហែតាម សម្តេចព្រះ នរោត្តម សីហនុ គ្រប់កាលៈទេសៈ ទាំងក្នុងសម័យ សង្គមរាស្ត្រនិយម ក្នុងទសវត្សរ៍ ឆ្នាំ ១៩៦០ ទាំងក្នុងសម័យ ខ្មែរក្រហម ក្នុងទសវត្សរ៍ ឆ្នាំ ១៩៧០។ លោក បានធ្វើ ជាឯកអគ្គរាជទូត និងជារដ្ឋមន្ត្រី ក្រសួង ការបរទេស ក្រោមការដឹកនាំ របស់ សម្តេចព្រះ នរោត្តម សីហនុ។
នៅឆ្នាំ ១៩៧៥ ពួកខ្មែរ ក្រហម បានចាប់លោក សារិន ឆាក យកទៅ ឃុំឃាំង នៅមន្ទីរ គុកបឹងត្របែក ពីព្រោះ លោក ជាបញ្ញាវន្ត ជាន់ខ្ពស់ ដែលអង្គការលើ មិនទុកចិត្ត។ តែ បន្ទាប់មក ពួកខ្មែរក្រហម បានឲ្យ លោក ទៅធ្វើការ នៅក្រសួង ការបរទេសវិញ ពីព្រោះ លោក មានជំនាញខ្ពស់ ខាងការ កំណត់ព្រំដែន តាមផ្លូវច្បាប់ រវាង ប្រទេស កម្ពុជា និងប្រទេស វៀតណាម។ បន្ទាប់ ពីកងទ័ព វៀតណាម បានចូលមក លុកលុយ ប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៧៩, លោក សារិន ឆាក ត្រូវ បានកងទ័ព យួនកុម្មុយនីស្ត ចាប់យកទៅ ឃុំឃាំង នៅប្រទេស វៀតណាម។ តាំងពីនោះមក លោក សារិន ឆាក ត្រូវ បានបាត់ខ្លួន ជារៀងរហូត។ ប្រភព ព័ត៌មាន គួរឲ្យ ជឿទុកចិត្ត បានឲ្យដឹង ថា, ពួកយួន កុម្មុយនីស្ត បានកម្ចាត់ លោក សារិន ឆាក មិនឲ្យ វិលត្រឡប់ មកប្រទេស កម្ពុជា វិញទេ ដោយសារតែ ខ្លាចលោក សារិន ឆាក ប្រើប្រាស់ ចំណេះ និងជំនាញ របស់លោក ដើម្បី ជួយការពារ បូរណភាព ទឹកដី នៃប្រទេស កម្ពុជា។
ដើម្បី ទទួលបាន ព័ត៌បន្ថែម, សូម ចូលមើល http://tinyurl.com/y79lq84k
Sarin Chhak (1922-1979?) was a brilliant Cambodian intellectual in
the 1960s. He obtained a doctorate degree from Paris University with a
thesis titled "Les Frontières du Cambodge" (Cambodia's Borders)
published in 1966. It is a very important document showing how
neighbouring countries have been continuously infringing on Cambodia's
territory and indicating legal ways of better defending Cambodia's
territorial integrity.
Sarin Chhak should be considered a national hero for his loyalty to his country which he served as Ambassador and Minister of Foreign Affairs under the leadership of then Prince Norodom Sihanouk in the 1960s and 1970s. He was arrested by the Khmer Rouge and detained at the Boeung Trabek prison upon his return to Cambodia in 1975. After a period of "re-education" he was called to again work at the Ministry of Foreign Affairs where the Khmer Rouge appreciated his technical competences on border delineation with Vietnam. In 1979 the Vietnamese invading troops arrested him and sent him to Vietnam where he was kept in detention. There has been no news of him since. A reliable source indicated that the Vietnamese communist regime eliminated Sarin Chhak because they didn't want him to return to Cambodia where he could be used by the local government to effectively defend Cambodia's territorial integrity.

For more information in French and in Khmer please go to http://tinyurl.com/y79lq84k
Sarin Chhak became a Khmer Rouge after the reeducation under the Khmer Rouge.
ReplyDelete