| 6 August 2017
(ទីក្រុង ប៉ារីស)៖ លោក សារិន ឆាក (១៩២២ – ១៩៧៩?) ជាបញ្ញាវន្តខ្មែរ ដ៏ឆ្នើម មួយរូប ក្នុងសម័យ សង្គមរាស្ត្រនិយម ក្នុងទសវត្សរ៍ ឆ្នាំ ១៩៦០។ លោក ក៏ជាវីរៈបុរស ខ្មែរ មួយរូប ដែលយុវជន ជំនាន់ក្រោយ ត្រូវតែ ចងចាំ។
ក្នុងការសិក្សា និងការស្រាវជ្រាវ របស់លោក, លោក សារិន ឆាក បានសរសេរ និក្ខេបបទ មួយ ជាភាសា បារាំង មានចំណងជើង Les Frontières du Cambodge (ព្រំដែន នៃប្រទេស កម្ពុជា) ដែលបាន ចេញផ្សាយ ក្នុងឆ្នាំ ១៩៦៦។ និក្ខេបបទនេះ មានបកប្រែ ជាភាសាខ្មែរ បោះពុម្ពផ្សាយ ជាសៀវភៅ នៅទីក្រុង ភ្នំពេញ ក្នុងឆ្នាំ ២០០៤។ និក្ខេបបទនេះ ជាមូលដ្ឋាន ប្រវត្តិសាស្ត្រ និងបច្ចេកទេស ដ៏សំខាន់ បំផុត ដែលបង្ហាញ ថា, ប្រទេស ជិតខាង ប្រើល្បិច គ្រប់បែបយ៉ាង ដើម្បី លេបត្របាក់ ទឹកដី ប្រទេស កម្ពុជា ឥតឈប់ឈរ។ និក្ខេបបទនេះ ធ្វើឲ្យ លោក សារិន ឆាក ទទួលបាន សញ្ញាបត្រ ជាបណ្ឌិត វិទ្យាសាស្ត្រ នយោបាយ ពីសាកលវិទ្យាល័យ ទីក្រុងប៉ារីស ប្រទេស បារាំង។
លោក សារិន ឆាក ជាអ្នក ស្នេហាជាតិ ដ៏ពិតប្រាកដ ដែលបាន ដង្ហែតាម សម្តេចព្រះ នរោត្តម សីហនុ គ្រប់កាលៈទេសៈ ទាំងក្នុងសម័យ សង្គមរាស្ត្រនិយម ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ទាំងក្នុងសម័យ ខ្មែរក្រហម ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។ លោក បានធ្វើ ជាឯកអគ្គរាជទូត និងជារដ្ឋមន្ត្រី ក្រសួងការបរទេស ក្រោមការ ដឹកនាំ របស់ សម្តេចព្រះ នរោត្តម សីហនុ។
នៅឆ្នាំ ១៩៧៥ ពួកខ្មែរក្រហម បានចាប់លោក សារិន ឆាក យកទៅ ឃុំឃាំង នៅមន្ទីរគុក បឹងត្របែក ពីព្រោះ លោក ជាបញ្ញាវន្ត ជាន់ខ្ពស់ ដែលអង្គការ លើ មិនទុកចិត្ត។ តែ បន្ទាប់មក ពួកខ្មែរក្រហម បានឲ្យលោក ទៅធ្វើការ នៅក្រសួង ការបរទេសវិញ ពីព្រោះ លោក មានជំនាញខ្ពស់ ខាងការ កំណត់ព្រំដែន តាមផ្លូវច្បាប់ រវាង ប្រទេស កម្ពុជា និងប្រទេស វៀតណាម។ បន្ទាប់ពីកងទ័ព វៀតណាម បានចូលមក លុកលុយ ប្រទេស កម្ពុជា ក្នុងឆ្នាំ ១៩៧៩, លោក សារិន ឆាក ត្រូវ បានកងទ័ព យួនកុម្មុយនីស្ត ចាប់យកទៅ ឃុំឃាំង នៅប្រទេស វៀតណាម។ តាំងពីនោះមក លោក សារិន ឆាក ត្រូវ បានបាត់ខ្លួន ជារៀងរហូត។ ប្រភពព័ត៌មាន គួរ ឲ្យជឿ ទុកចិត្ត បានឲ្យដឹង ថា, ពួកយួនកុម្មុយនីស្ត បានកម្ចាត់ លោក សារិន ឆាក មិន ឲ្យវិល ត្រឡប់ មកប្រទេស កម្ពុជា វិញទេ ដោយសារ តែ ខ្លាចលោក សារិន ឆាក ប្រើប្រាស់ ចំណេះ និងជំនាញ របស់លោក ដើម្បី ជួយការពារ បូរណភាព ទឹកដី នៃប្រទេស កម្ពុជា។
សូម អានព័ត៌មាន បន្ថែម៖
Dr. Sok Tooch should read this book if he hasn't yet.
ReplyDeleteI already read both versions.
I hope the Thais are seeing this. Khmers are claiming lands in Thailand, mostly the Surin area.
ReplyDelete