Paris Peace Accords 23 Oct. 1991

Monday, December 23, 2013

អាជីវករ នៅ​សៀមរាប ចោទ​ អាជ្ញាធរ​អប្សរាថា ​រើសអើង​ពួក​គេ​ មិនឲ្យ​ ធ្វើ​ពិធី​បួងសួង នៅ​ប្រាសាទអង្គរធំ​​

អាជីវករ នៅ​សៀមរាប ចោទ​ អាជ្ញាធរ​អប្សរាថា ​រើសអើង​ពួក​គេ​ មិនឲ្យ​ ធ្វើ​ពិធី​បួងសួង នៅ​ប្រាសាទអង្គរធំ​​


ដោយ៖​ បូ សា​វី និង ពៅ មេត្តា​ / វីអូឌី | ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013

​ក្រុម​អាជីវករ​ប្រមាណ​ ២០​ទៅ​៣០​នាក់ នៅ​ផ្សារ​សាមគ្គី ខេត្ដ​សៀមរាប ចោទ​ប្រកាន់​អាជ្ញាធរ​ជាតិ​អប្សរា ថា​​រើសអើង​ពួកគេ មិនឲ្យ​ធ្វើ​ពិធី​បួងសួង នៅ​បរិវេណ​​ប្រាសាទ​អង្គរធំ ដើម្បី​លាបំណន់ ដែល​​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៥​ខែ​ធ្នូ​ខាងមុខនេះ​។​
អាជីវករ លក់ដូរ នៅ​ផ្សារ​សាមគ្គី ក្នុង​​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប អ្នកស្រី ឃុត ណាវី ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា កាលពី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​នេះ អ្នក​ស្រី​​​បាន​ដាក់​ពាក្យសុំច្បាប់ ធ្វើ​ពិធី​បួងសួង​លាបំណន់​​នៅ​តំបន់​បរិវេណ ប្រាសាទ​​បាយ័ន ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​២៥​ខាងមុខនេះ ដោយ​មាន​ភ្លេង​ពិណ​ពាធ និង​អ្នកចូលរួម​ប្រមាណ​ពី​២០​ទៅ​៣០​នាក់ ប៉ុន្ដែ​ត្រូវបាន​អាជ្ញាធរ​អប្សរា​មិន​អនុញ្ញាតិ ។ អ្នកស្រី​បន្ដ​ថា ប៉ុន្ដែ​សំរាប់ អ្នកមានអំណាច ពួកគេ​ធ្វើ​បាន ដោយ​ពុំ​មាន​ហាមឃាត់​ឡើយ ដែល​អ្នកស្រី​យល់ថា រើស​អើ​ស​ពលរដ្ឋ​ក្រីក្រ និង​បក្ខពួក​និយម​៖
​ជាមួយគ្នា​នោះ​ដែរ អាជីវករ​មួយរូប​ទៀត អ្នកស្រី តឹង ឆេង​គីម ឲ្យដឹងថា ពួកគេ​ធ្វើ​ពិធី​លាបំណន់​នេះ តាម​ទម្លាប់​ពី​បុរាណ​របស់​ពួកគាត់ ដែល​មិន​អាច​ខ្វះ​បាន ។ អ្នកស្រី​បន្ដ​ថា នៅក្នុង​បរិវេណ​ប្រាសាទ​អង្គរធំ មិនមាន​ច្បាប់​ហាមឃាត់​ពួកគេ​មិនឲ្យ​ធ្វើ​បុណ្យ តាម​ប្រពៃណី​ឡើយ​។ អ្នកស្រី​នេះ  ជា​រឿង​អយុត្ដិធម៌​​សម្រាប់​​​ពួកគេ ព្រោះ​នៅ​តំបន់​​នោះ ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ទឹកដី និង​ជា​ម្ចាស់​ប្រា​ង្គ​​ប្រាសាទ៖
ពាក់ព័ន្ធ​នឹង​ករណី​នេះ អគ្គនាយក​អាជ្ញាធរ​ជាតិ​​អប្សរា លោក ប៊ុន ណា​រិទ្ធិ មាន​ប្រសា​ស​ន៏​ថា អាជ្ញាធរ​មិន​បាន​ហាមឃាត់​ពលរដ្ឋ​ធ្វើ​ពិធីបួងសួង​នោះ​ឡើយ  ដោយ​គ្រាន់តែ​កន្លែង​ខ្លះ ក្នុង​បរិវេណ​អង្គរ​​ធំ មិន​អាច​ធ្វើបាន ព្រោះ​ខ្លាច​ប៉ះពាល់​​ដល់​ភ្ញៀវ​ទេសចរណ៏​។ លោក​ថា ពលរដ្ឋ​អាច​សុំ​ទៅ​ព្រះសង្ឃ​ដែល​​​គង់នៅ​វត្ដ​ក្បែ​ប្រាសាទអង្គរធំ​នោះ​៖
ទោះជា​យ៉ាងណា អ្នក​ឃ្លាំមើល​សិទ្ធិ​​មនុស្ស អង្គការ​លីកាដូ ​ប្រចាំ​ខេត្ដ​សៀមរាប អ្នកស្រី ឈុយ វាន់​ថា មាន​ប្រសា​ស​ន៏​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ធ្វើ​ពិធី​​បួងសួង និង​គោរព​បូជា គ្រប់​ទីកន្លែង ដែល​ខ្លួន​មាន​ជំនឿ ដោយ​​ពុំ​មាន​ការហាមឃាត់​ឡើយ ប៉ុន្ដែ​អ្នកស្រី​ថា បើ​ពិធី​នោះ​ធំ និង​មាន​ការ​សង់រោង​ប៉ះ​ពាល់​​​ដល់​សណ្ដាប់ធ្នាប់​នោះ ត្រូវ​ជួន​ដំណឹង​ទៅ​អាជ្ញាធរ​៕

No comments:

Post a Comment