វិភាគ៖ ការចរចា ជាថ្មីទៀតនេះ ត្រូវលើក ចំណុចគន្លឹះអ្វី ដើម្បី ទម្លាយ ភាពជាប់គាំង នយោបាយ?
ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃចន្ទ ទី30 ខែធ្នូ ឆ្នាំ2013
ជំនួបចរចាលើកទីពីរ រវាងថ្នាក់ដឹកនាំគណបក្សនយោបាយទាំងពីរ កាលពីពេលកន្លងមក (រូបថត ញឹម សុខន)
ការប្រកាសវិលចូលតុចរចាឡើងវិញ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅពេលនេះ ត្រូវបានអ្នកវិភាគមើលឃើញថា អាចកាត់បន្ថយបានមួយផ្នែកនៃការកើនកម្តៅនយោបាយ បន្ទាប់ពីបាតុកម្មបានផ្ទុះឡើងព្រមៗ ពីសំណាក់ប្រជាជនរាប់សែននាក់។
អ្នកស្រាវជ្រាវឯករាជ្យ និងអ្នកវិភាគព្រឹត្តិការណ៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ការចរចានៅពេលនេះ ភាគីទាំងពីរ មានកម្លាំងស្មើគ្នា ព្រោះគណបក្សសង្គ្រោះជាតិ មានអ្នកគាំទ្រកាន់តែច្រើនឡើងតាមរយៈបាតុកម្ម ខណៈគណបក្សប្រជាជនកម្ពុជា មានកម្លាំងទ័ពដើម្បីទប់ទល់បាតុករ។
មន្ត្រី គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ការចរចានៅពេលនេះ នឹងលើកពីការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងបោះឆ្នោតឡើវិញនៅក្នុងអាណត្តិ។
សម្រាប់ លោក កែម ឡី ការបោះឆ្នោតឡើងវិញ អាចធ្វើបាននៅឆ្នាំ២០១៥ តែត្រូវកែទម្រង់ប្រព័ន្ធបោះឆ្នោតជាមុនសិន។ ប៉ុន្តែលោកលើកជាគំនិតថា ចំណុចគន្លឹះសំខាន់ដែលត្រូវលើកមកដាក់តុចរចាពេលនេះ គឺប្រគល់ស្ថាប័នរដ្ឋសភាឲ្យទៅគណបក្សមួយកាន់ម្នាក់ឯង និងស្ថាប័នរដ្ឋាភិបាល ឲ្យទៅគណបក្សមួយទៀតកាន់កាប់តែឯងដូចគ្នា ទើបអាចមានតុល្យភាពអំណាចត្រួតពិនិត្យគ្នាទៅវិញទៅមក។ លោកថា បើគណបក្សប្រជាជនកម្ពុជា មិនសុខចិត្តគណបក្សនេះនឹងបាត់បង់ការគាំទ្រនៅអាណត្តិក្រោយ ៖
លោក កែម ឡី មានប្រសាសន៍ទៀតថា បើគណបក្សណាកាន់តំណែងរដ្ឋសភា ត្រូវធ្វើច្បាប់មួយការពារអ្នកដឹកនាំរដ្ឋាភិបាល រដ្ឋសភា និង ព្រឹទ្ធសភា នៅពេលពួកគេធ្លាក់ពីអំណាច។ ចំណែកអ្នកកាន់រដ្ឋាភិបាល ត្រូវធ្វើកំណែទម្រង់រដ្ឋ លើវិស័យសុខាភិបាល កាត់បន្ថយភាពក្រីក្រ ពុករលួយ លុបបំបាត់ជនអន្តោប្រវេសន៍ខុសច្បាប់ និងទាមទារកោះត្រល់មកវិញជាដើម។
ដោយឡែក លោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយ លើកឡើងថា គន្លឹះសំខាន់ដែលអាចដោះស្រាយភាពទាល់ច្រកនយោបាយនៅពេលនេះ គឺព្រះមហាក្សត្រ ព្រះអង្គដើរតួជាអាជ្ញាកណ្តាល ដោយមានអ្នកជំនាញ ជួយផ្តល់យោបល់ ឬទៅពឹងអង្គការអន្តរជាតិឲ្យមកគ្រប់គ្រងដ្ឋាភិបាលអន្តរកាលហើយបោះ ឆ្នោតឡើងវិញ ប្រសិនបើធ្វើប្រជាមតិទៅឃើញថា ប្រជាពលរដ្ឋភាគច្រើនចង់បានដូចនេះ។ ប៉ុន្តែលោកព្រមានថា បើដោះស្រាយបញ្ហានេះមិនចប់ទេ ហើយបាតុកម្មនៅតែមានបន្តទៀត នឹងធ្វើមានបញ្ហាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ៖
សម្រាប់លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល គិតថា ចំណុចគន្លឹះសំខាន់ដែលត្រូវលើកដាក់តុចរចាជាថ្មីទៀតនេះ គឺ កែទម្រង់ប្រព័ន្ធបោះឆ្នោតឲ្យរួចរាល់ និងប្រព័ន្ធផ្សព្វផ្សាយត្រូវតែអព្យាក្រិត ហើយរៀបចំបោះឆ្នោតឡើងវិញនៅក្នុងអាណត្តិ។
ទោះជាយ៉ាងណា អ្នកវិភាគព្រឹត្តិការណ៍សង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោកបារម្ភថា ការបោះឆ្នោតឡើងវិញ អាចទៅជាទម្លាប់ ឬគោលការណ៍សម្រាប់អ្នកចាញ់ ហើយអាចប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ។ ប៉ុន្តែលោកបន្ថែមថា ដំណោះស្រាយនៅពេលនេះ គឺការបែងចែកអំណាចនៅក្នុងរដ្ឋសភា ដូចដែលគណបក្សសង្គ្រោះជាតិ ធ្លាប់បានទាមទារ ៖
កាលពីជំនួបចរចាក្នុងខែកញ្ញា រវាងកណបក្សជាប់ឆ្នោតទាំងពីរ បានឯកភាពគ្នាលើការកែទម្រង់ប្រព័ន្ធឆ្នោត តែមិនឯកភាពគ្នាលើការបែងចែងអំណាចនៅក្នុងរដ្ឋសភា៕
If Mr Rainsy choose to go back to negotiate with youn it is probably the end of his political career same the fate of Norodom ranarith.Do not choose that way Sir Do not break your promise Sir and listen to the people Sir.
ReplyDeleteIf Sam Rainsy negotiate with Hun Sen regime and his political career is finished...What Sam Rainsy want maybe incompatible with what Cambodian people want! This is the issue of voters fraud and election fraud. This is not the issue of power sharing for Sam Rainsy with Hun Sen regime. According to Cambodian history ,it is the military that will decide the fate of Cambodian leaders....I hope Hun Sen is not so stupid to test the will of Cambodian people because today the Cambodian people do not have weapons but tomorrow they will have the weapons and the civil war is on the horizon! Good Luck to Hun Sen and this time Hun Sen will need more than Paris Agreement to solve the new civil war.
ReplyDelete