Paris Peace Accords 23 Oct. 1991

Saturday, December 21, 2013

អង្គការ​អ្នក​កាសែត​មួយ​ ទម្លាក់​សេរីភាព​ ព័ត៌មាន​កម្ពុជា​ ក្នុង​កម្រិត​ទាប​ មិន​ធ្លាប់​មាន

អង្គការ​អ្នក​កាសែត​មួយ​ ទម្លាក់​សេរីភាព​ ព័ត៌មាន​កម្ពុជា​ ក្នុង​កម្រិត​ទាប​ មិន​ធ្លាប់​មាន

អ្នក​កាសែត​ចំនួន​៧១​នាក់​ក្នុង​ពិភពលោក​ត្រូវ​គេ​សម្លាប់​ក្នុង​ឆ្នាំ​២០១៣​នេះ។អ្នក​កាសែត​ចំនួន​៧១​នាក់​ក្នុង​ពិភពលោក​ត្រូវ​គេ​សម្លាប់​ក្នុង​ឆ្នាំ​២០១៣​នេះ។
 
VOA / វីអូអេ​ | 20 ធ្នូ 2013
វ៉ាស៊ីនតោន៖ អង្គការ​ អ្នកកាសែត​ គ្មាន​ព្រំដែន ​បាន​ដាក់​ចំណាត់​ថ្នាក់ ​សេរីភាព​សារព័ត៌មាន​កម្ពុជា ​ក្នុង​លំដាប់​ថ្នាក់ លេខ​១៤៣, គឺ​ ធ្លាក់​ចុះ​ ២៦​ថ្នាក់ ​បើ​ប្រៀបធៀប​ នឹង​ឆ្នាំ​ទៅ។  នេះ​ បើតាម​របាយ​ការណ៍ ​ប្រចាំឆ្នាំ​ ស្តីពី ​សេរីភាព​សារព័ត៌មាន​ពិភពលោក ​របស់ ​អង្គការ​នេះ, ហើយ ​ដែល​វីអូអេ​ ទទួល​បាន​ កាលពី​ថ្ងៃព្រហស្បតិ៍។

ចំណាត់​ថ្នាក់​នេះ គឺ ​ជា​ចំណាត់​ថ្នាក់​ទាប​បំផុត​ មិន​ធ្លាប់​មាន​សម្រាប់​កម្ពុជា ​គឺ ដោយសារថា​ កម្ពុជា ​កំពុង​ធ្វើដំណើរ​ ឆ្ពោះទៅ​កាន់​ ​របបផ្តាច់ការ,​ ហើយ ​ស្ថានភាព​ សារព័ត៌មាន ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ដែល​មាន​មូលដ្នាន​ក្នុង​ប្រទេស​បារាំង​នេះ ក៏​បាន​និយាយ​យោង​ទៅ​លើ​ការ​ចាប់ពិរុទ្ធ​ឲ្យធ្វើ​តាម​គោលការណ៍​ក្រសួង​ព័ត៌មាន​ទៅ លើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស វិទ្យុ​បរទេស​ចាប់តាំង​ពីឆ្នាំ​២០១១ ការកាត់​ទោស​ម្ចាស់​ស្ថានីយ៍​វិទ្យុ​អេហ្វ អឹម​១០៥គឺ លោក​ ម៉ម សូណង់ដូ​ ដាក់​គុក ២០ឆ្នាំ ​កាធ្លាក់​ចុះ​សេរីភាព​ទទួល​ព័ត៌មាន ការសម្លាប់​អ្នកកាសែត និង​គំរាម​សម្លាប់​អ្នកការសែត​ដែល​ហ៊ាន​បក​អាក្រាត​អំពើរ​ពុករលួយ​និង​អំពើ​ខុស​ច្បាប់​ របស់​រដ្ឋាភិបាល។

ទោះជា​យ៉ាងណា​ក៏ដោយ​ចំណាត់​ថ្នាក់​នោះ​គឺ​ប្រសើរ​ជាង ប្រទេសសិង្ហបូរី ម៉ាឡេស៊ី ហ្វ៊ីលីពីន ឡាវ គុយបា ភូមា ស៊ូដង់ យេមែន ជាដើម។ ដោយ​ឡែក​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​បំផុត​គឺ​ប្រទេស​ហ្វាំងឡង់ ហូឡង់​និង​ណ័វ៉េ។

អ្នក​កាសែត​ចំនួន​៧១​នាក់​ក្នុង​ពិភពលោក​ត្រូវ​គេ​សម្លាប់​ក្នុង​ឆ្នាំ​២០១៣​នេះ៕

No comments:

Post a Comment