កម្ពុជា សាទរចំពោះ ការទទួលបាន រូបចម្លាក់ ដែលបាត់ ជាង៤០ឆ្នាំ ពីសហរដ្ឋអាមេរិកវិញ
វ៉ាស៊ីនតោន៖ រូបចម្លាក់ បុរាណដែល សារៈមន្ទីរ Sothebyបានដកចេញ យ៉ាងតក់ក្រហល់ពី ការដាក់តាំងលក់ដេញថ្លៃកាលពីពីរឆ្នាំមុន នឹងត្រូវប្រគល់ ទៅប្រទេសកម្ពុជាវិញ ដោយផ្អែក លើកិច្ចព្រមព្រៀងមួយ ដែលបានចុះ ហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍។ នេះ បើតាមការបញ្ជាក់ របស់ មន្ត្រីការទូតកម្ពុជា។
លោកហែម ហេង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ប្រាប់វីអូអេថា៖
«ថ្ងៃទី១២ធ្នូឆ្នាំ២០១៣គឺថ្ងៃម្សិលម៉ិញនេះតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងក្រុមហ៊ុន Sotheby បានចុះ កិច្ចព្រមព្រៀងមួយដើម្បីប្រគល់វត្ថុបុរាណនោះដែលហៅថាDuryodhanaជូនទៅម្ចាស់ដើមវិញគឺព្រះរាជាណាចក្រកម្ពុជា»។
កិច្ចព្រមព្រៀងនេះនឹងបញ្ចប់នូវដំណើរក្តីក្តាំដ៏យូរលើរូបចម្លាក់ដែលមានអាយុជាង១០សតវត្សរ៍របស់កម្ពុជាហើយក៏ ជាទុនមួយដែលខ្លួនអាចនឹងបន្តទៅទាមទារយកវត្ថុបុរាណមួយចំនួនដែលត្រូវបានយកចេញដោយខុសច្បាប់ចេញពីប្រទេសកម្ពុជាហើយកំពុងនៅសហរដ្ឋអាមេរិក។
លោកហែម ហេងបានបន្តថា៖
«ខ្ញុំជឿជាក់និងសង្ឃឹមលើសហរដ្ឋអាមេរិកព្រោះសហរដ្ឋអាមេរិកហាក់ដូចជាមានសុឆន្ទៈដើម្បីនឹងជួយរកវត្ថុបុរាណដែលមាននៅក្នុងសហរដ្ឋអាមេរិកដើម្បីប្រគល់ទៅឱ្យប្រទេសដើមវិញគឺព្រះរាជាណាចក្រកម្ពុជា»។
ស្រ្តី ជនជាតិបែលហ្ស៊ិក ដែលបានយករូបចម្លាក់នោះ មកដាក់លក់ដេញថ្លៃកាលពីឆ្នាំ២០១១នឹងមិនទទួលបានសំណងអ្វីទេពីរដ្ឋាភិបាលកម្ពុជា ហើយសារៈមន្ទីរ Sothebyបានសម្តែងចេតនាថាខ្លួននឹងចេញសោហ៊ុយសម្រាប់ដឹកជញ្ជូនរូបចម្លាក់អ្នកចម្បាំង នេះទៅប្រទេសកម្ពុជាវិញ។ នេះបើតាមសេចក្តី រាយការណ៍របស់កាសែតញ៉ីវយ៉កថែមស៍។
រូបចម្លាក់នេះនឹងត្រូវប្រគល់ទៅឱ្យអាជ្ញាធរកម្ពុជាក្នុងរយៈពេល៩០ថ្ងៃយ៉ាងយូរចាប់ពីថ្ងៃចុះហត្ថល

No comments:
Post a Comment