Paris Peace Accords 23 Oct. 1991

Sunday, December 29, 2013

គណ​បក្ស ស​ង្គ្រោះ​ជាតិ​ បដិសេធ​ ការ​ចោទ​ប្រកាន់​ របស់​ រដ្ឋា​ភិបាល​

គណ​បក្ស ស​ង្គ្រោះ​ជាតិ​ បដិសេធ​ ការ​ចោទ​ប្រកាន់​ របស់​ រដ្ឋា​ភិបាល​

លោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំក្បួនមហាបាតុកម្ម នៅភ្នំពេញ
លោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំក្បួនមហាបាតុកម្ម         នៅភ្នំពេញ
RFI/Siv Channa

ដោយ លាង ដឺលុច / RFI | ២៩ ធ្នូ ២០១
រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​ការអំពាវនាវ​មួយ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ស្នើអោយ​បាតុករ​ទាំងអស់ និង​សមត្ថកិច្ច ចូលរួម​រក្សា​ស្ថិរភាព សន្តិសុខ នឹង​ពង្រឹង​នីតិរដ្ឋ។ នៅក្នុង​សេចក្តីអំពាវនាវ រដ្ឋាភិ​បាល​​បាន​ចោទប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ​ថា បាន​អូសទាញ ញុះញង់​កម្មករ​អោយធ្វើ​បាតុកម្ម។ ការចោទប្រកាន់​នេះ ត្រូវបាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ច្រានចោល។

រដ្ឋាភិបាល​កម្ពុជា​បាន​ចោទប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​អូសទាញ និង​ញុះញង់​កម្មករ កម្មការិនី​អោយចូល​រួម​បាតុកម្ម ហើយ​ដែល​បាន​បង្កអោយមាន​អសន្តិសុខ និង​ការគំរាមកំហែង​ដល់​ស្ថិរភាព​សង្គម និង​សេដ្ឋកិច្ចជាតិ​ទៀតផង។ ការចោទប្រកាន់​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សេចក្តីអំពាវនាវ​របស់​រដ្ឋាភិបាល​ដែល​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍។ ការអំពាវនាវ​របស់​រដ្ឋាភិបាល​ដែល​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង មុន​ការរៀបចំ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយមាន​ការចូលរួម​ពី​សហជីព​កម្មករ និង​អង្គការ​ក្រៅរដ្ឋាភិបាល​ជាច្រើន។

លោក​ហូ វ៉ាន់ តំណាងរាស្ត្រ​ជាប់ឆ្នោត និង​ជា​អ្នកទទួលខុសត្រូវ​រៀបចំ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បដិសេធ​រាល់​ការចោទប្រកាន់​របស់រ​ដ្ឋា​ភិ​បាល។ លោក​ហូ វ៉ាន់​បានស្នើ​រដ្ឋាភិបាល​បញ្ជាក់​រាល់​ចំនុច​ទាំងឡាយណា ដែល​រដ្ឋាភិបាល​ឃើញថា គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​បាតុកម្ម​ខុសច្បាប់​នោះ។ ហើយ​ថា​ប្រសិនបើរដ្ឋាភិបាល​ចោទប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ​ថា បាន​អូសទាញ​កម្មករ​កាត់ដេ​រ​អោយ​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ខ្លួន​នោះ លោក​ហូ វ៉ាន់​ពន្យល់ថា គោលនយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ វា​បាន​ដូចគ្នា​នឹង​ការទាមទារ​របស់​កម្ម​ករ។ ដូច្នេះ សម្រាប់​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ វា​ច្បាស់​ណាស់​ថា កម្មករ​កាត់ដេរ​ត្រូវ​ចូលរួម​គាំទ្រ​គណបក្ស​លោក​នោះ។

សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​សេចក្តីអំពាវនាវ​របស់​ខ្លួន រដ្ឋាភិបាល​បានស្នើ​អោយ​អ្នកដឹកនាំ ក៏ដូចជា អ្នកចូលរួម​បាតុកម្ម ត្រូវ​ប្រកាន់ខ្ជាប់​ឥរិយាបទ​គោរព​ច្បាប់ និង​មិន​ត្រូវ​ប្រើ​សិទ្ធិ​របស់​ខ្លួន​​ដោយ​រំលោភបំពាន មិនត្រូវ​បង្ខំ​ពលរដ្ឋ​អោយចូល​រួម​បាតុកម្ម ព្រមទាំង​ចៀសវាង​ការប្រើ​អំពើហិង្សា​គ្រប់បែបយ៉ាង​ទៀតផង។ រដ្ឋាភិបាល​ក៏​អំពាវនាវ​ដល់​សហជីព​កម្មករ អោយ​ប្រកាន់​ជំហរ​អព្យាក្រឹត និង​មិនត្រូវ​ធ្វើ​សកម្មភាព​លាយឡំ​ជាមួយ​គណបក្សនយោបាយ​ឡើយ។
រដ្ឋាភិបាល​ក៏​អំពាវនាវ​អោយ​កងកម្លាំង​សមត្ថកិច្ច​ប្រកាន់​សីលធម៌ វិជ្ជាជីវៈ និង​ការអត់ធ្មត់​ខ្ពស់​ដែរ ហើយ​ស្នើអោយ​ពលរដ្ឋ​ទូទៅ​មិនអោយ​ចូលរួម​ក្នុង​បាតុកម្ម ឬ​សកម្មភាព​ខុសច្បាប់​ឡើយ៕


No comments:

Post a Comment