ជនជាតិដើមភាគតិច មកពី ៧សហគមន៍ នៅរតនគិរី សុំឲ្យ បញ្ឈប់ ការរំលោភសិទ្ធិដីធ្លី
ក្រុមជនជាតិដើម ទំពូន គ្រឹង ព្រៅ កាវែត កាចក់ ចារ៉ាយ និង លន់ ជាង ៣០០នាក់ មកពីភូមិចំនួន៩៥ ឃុំចំនួន១៨ ក្នុងខេត្តរតនគិរី ទាមទារសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរាជរដ្ឋាភិបាលជួយអន្តរាគមន៍បញ្ឈប់សកម្មភាពរំលោភសិទ្ធិជនជាតិដើមភាគតិច ឲ្យមានប្រសិទ្ធភាព និងតម្លាភាព។
តំណាងសហគមន៍ កញ្ញា រម៉ាស់ សារ៉ន បានថ្លែងចែករំលែកសារវិភាគពីស្ថានភាពរបស់ក្រុមជនជាតិដើម និងបានធ្វើសេចក្តីសន្និដ្ឋានជារួមទៅលើកង្វះខាតការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ក្នុងការបំពេញតម្រូវការជនជាតិដើម ទៅតាមច្បាប់ធម្មជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិនានា។
សារកត់សម្គាល់ថា ធនធានធម្មជាតិ និងដីធ្លីជនជាតិដើម ត្រូវគេទន្ទ្រាន និងផ្តល់ទៅឲ្យក្រុមហ៊ុនសាជីវកម្មនានា។ ចំណែកសហគមន៍ បានត្រឹមតែដឹងនៅពេលគ្រឿងចក្រមកឈូសឆាយដីស្រែចម្ការ និងព្រៃឈើ ដែលអ្នកភូមិថែរក្សា និងអាស្រ័យផលជាលក្ខណៈប្រពៃណី។ ជាងនេះទៅទៀត ជនជាតិដើមមិនដែលបានចូលរួមពិភាក្សាក្នុងដំណើរការទាំងនោះឡើយ។ ទាំងអស់នេះ ដោយសារភាពធូររលុងរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងយុត្តិធម៌ ជាពិសេសការអនុវត្តច្បាប់ស្ដីពីសិទ្ធិដីធ្លីសមូហភាពជនជាតិដើម ដោយដំណើរការចុះបញ្ជីដីធ្លីសមូហភាពយឺតយ៉ាវបំផុត៖ «យើងកំពុងរងទុក្ខដោយសារការអភិវឌ្ឍគ្មានសមាមាត្រ ព្រោះយើង គឺជាអ្នកប្រើប្រាស់ដ៏សំខាន់ចំពោះព្រៃឈើ ជាអ្នកពឹងផ្អែកទាំងស្រុងលើដីធ្លីសម្រាប់ធ្វើស្រែចម្ការ និងសួនដំណាំរបស់យើង ដើម្បីការចិញ្ចឹមជីវិត និងសុខមាលភាពរបស់គ្រួសារយើង»។
សារក៏បានសង្កត់ធ្ងន់ទៅលើបទបញ្ជា០១ របស់រាជរដ្ឋាភិបាលថាជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំជ្រើសរើសយកប័ណ្ណកម្មសិទ្ធិដីធ្លីឯកជនច្រើនជាងសមូហភាព។ បន្ថែមលើនេះទៀត រាល់ព័ត៌មានទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច គម្រោងទំនប់វារីអគ្គិសនី សម្បទានរ៉ែ ការចុះបញ្ជីដីធ្លី ឬព័ត៌មានផ្សេងទៀតមិនបានប្រើប្រាស់ភាសាជនជាតិដើមភាគតិច ដែលអាចឲ្យសហគមន៍យល់ដឹងបាន និងមិនបានផ្តល់នូវដំណើរការធ្វើការសម្រេចចិត្តជាលក្ខណៈប្រពៃណីរបស់ក្រុមជនជាតិដើម។
មេឃុំឯកភាព លោក រត្ន ភឿន មានប្រសាសន៍ចាប់អារម្មណ៍ចំពោះសារសហគមន៍ថា នេះគឺជាការពិតកំពុងកើតមាននៅតំបន់ជនជាតិភាគតិចនៅខេត្តរតនគិរី ក៏ប៉ុន្តែបញ្ហាទាំងអស់នេះ ក៏កើតឡើងបានដោយសារកង្វះការយល់ដឹងរបស់ពលរដ្ឋជនជាតិដើមមួយផ្នែកផងដែរ។ លោកបន្តថា ការជួបជុំប្រារព្ធសមាជជនជាតិដើមនេះ គឺជាផ្នែកមួយសំខាន់ ដើម្បីពង្រឹងកិច្ចការរួមគ្នារវាងពលរដ្ឋ និងអាជ្ញាធរ ការពារធនធានធម្មជាតិ ដីធ្លីសហគមន៍ឲ្យបានប្រសើរឡើងវិញ៖ «ថ្ងៃនេះយើងមានមោទនភាព យើងពិគ្រោះយោបល់ ពិភាក្សាចំណុចកង្វះខាត ឬក៏ចំណុចណាដែលកង្វល់សម្រាប់យើងជាជនជាតិដើមភាគតិច យើងពង្រឹង យើងទាំងអស់គ្នាចូលរួមការពារ»។
ដូចគ្នានេះដែរ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី លោក ប៊ូ ឡាំ ដែលមានកំណើតជនជាតិដើមមួយរូប មានប្រសាសន៍គាំទ្រសារលើកឡើងរបស់ក្រុមសហគមន៍ថា ជាករណីរសើបកំពុងកើតមាននៅប្រទេសកម្ពុជា។ លោកបន្តថា ប្រជាពលរដ្ឋជនជាតិដើមត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់បញ្ហានេះ៖ «រដ្ឋាភិបាលកំពុងប្រឹងប្រែង ប៉ុន្តែយើងត្រូវចូលរួមប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលដែរបានទៅរួច។ ខ្ញុំនឹងពាំនាំសន្និបាតថ្ងៃនេះ ដើម្បីធ្វើការជាមួយក្រុង ដើម្បីធ្វើការជាមួយស្រុក»។
ទោះជាយ៉ាងនេះក្តី សារប្រជាសហគមន៍សំណូមពរជាសំខាន់ សុំឲ្យរាជរដ្ឋាភិបាលបញ្ចៀសរាល់គម្រោងដីសម្បទានសេដ្ឋកិច្ចណាដែលបង្កផលប៉ះពាល់ការរស់នៅ ប្រពៃណី វប្បធម៌ និងការចិញ្ចឹមជីវិតនៅតំបន់ជនជាតិដើមដោយគ្មានការប្រឹក្សាយោបល់ និងយល់ព្រមពីសំណាក់សហគមន៍ ទទូចសុំឲ្យបញ្ឈប់ការវាស់វែងចុះបញ្ជីដីឯកជននៅតំបន់ជនជាតិដើម និងពន្លឿនអនុវត្តអនុក្រឹត្យចុះបញ្ជីដីជាសមូហភាពសហគមន៍ និងសុំឲ្យលុបបំបាត់ការរើសអើង ការប្រើសម្ដីបង្អាប់ ឬប្រដូចជនជាតិដើមដែលកំពុងកើតមានគួរឲ្យព្រួយបារម្ភ៕
ឥឡូវនេះយើងបានឃើញគ្រប់ច្រកល្ហកមិនថានៅទីជនបទឬទីក្រុងទេគឺសុទ្ធតែបានបញ្ចេញសិទ្ធីរបស់ខ្លួន ជាការចាប់អារម្មណ៍គឺជាបញ្ហាជីវិតរស់ប្រចាំថ្ងៃ បញ្ហាជីវិតប្រចាំថ្ងៃនេះជាជីវិតពិត ហើយការ
ReplyDeleteពិតនេះមាននយ័បាតុ។ ខ្មែរធ្លាប់ស្គាល់,ដឹង,និងឭហើយថាបាតុដូចជាបាតុភូតរន្ទះបាញ់,ខ្យល់ព្យុះ,
រញ្ជួយដែនដី,ភ្នំភ្លើង។ល។និង។ល។
ពេលនេះ,វេលានេះ,ម៉ោងនេះ! យើងឃើញបាតុកម្ម=អំពើពិតដែលបានផុសចេញពីនិគមន័គ្រប់ទិស
ដែលកំពុងសំដែងសុទ្ធសឹងស្រែកទាមទារដែលជាសិទ្ធិសេរីភាពឲ្យថ្នាក់ដឹកនាំនយោបាយបានដឹងឭ
សំរ៉ែកនេះជាសម្រែកពិត សុំទំលាក់មេដឹកនាំផ្តាច់ការ(ហ៊ុន សែន)ឲ្យចុះចេញពីអំណាច។ ព្រោះតែអំ
ណាចផ្តាច់ការនេះមិនបានគ្រប់គ្រងតាមកិច្ចព្រមព្រៀងសទ្ធិសញ្ញាទីក្រុងបារីស៍ថ្ងៃទី២៣ ខែតុលា ឆ្នាំ
១៩៩១ទាល់តែសោះ។ ជនផ្តាច់ការហ៊ុន សែននេះ ប្រសិនបើអ្នកណាហ៊ានរីះគន់ពីបញ្ហាសិទ្ធិសញ្ញា
ខ្មែរយួនឆ្នាំ១៩៧៩,១៩៨០,១៩៨២ និងសទ្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥គឺច្បាស់ជាជាប់គុកឬ ត្រូវ រត់ចោល បើពុំនោះត្រូវជនផ្តាច់ការនេះចាប់យកទៅបាញ់ចោលហើយចោទជាចោរប្លន់ផ្សេងៗ។ល។
ដោយសារមិនអាចទ្រាំរស់ក្នុងរបបហ៊ុនសែននេះហើយទើបពលរដ្ឋធ្វើបាតុកម្មបណ្តេញជនផ្តាច់ការហ៊ុន សែននិងបក្សពួកឲ្យចុះចេញពីអំណាច។ ក្នុងពេលដែលពលរដ្ឋស្រែកទាមទារជីវិតរស់ប្រចាំថ្ងៃ
ដេញហ៊ុន សែនចុះពីអំណាចនេះគឺ ពលរដ្ឋសូមស្វាគមន៍លោកមេបក្សសង្រ្គោះ(សមរង្សី)ដែលបាន
ចូលរួម, តែក៏មិនមែនឲ្យលោកសម រង្សីទៅចរចារចែកអំណាចឬបោះឆ្នោតដោយគ្មានសេរី និងយុត្តិ ធម៌ជាមួយហ៊ុនសែនដូចដែលលោកសម រង្សីចាញ់បោកកុម្មុនិស្តដូចកាលពីមុនបានទៀតដែរ។ យើងជាពលរដ្ឋបានស្គាល់ខ្លួនឯងជាម្ចាស់ប្រទេស និងជាម្ចាស់អំណាច អស់លោកអ្នកដឹកនាំនយោ
គ្រាន់តែជាអ្នកបំរើយើងដោយបរិសុទ្ធ ហើយយើងជាពលរដ្ឋក៏ត្រូវស្រឡាញ់អ្នកដឹកនាំយើងដោយ បរិសុទ្ធដែរ៕