Paris Peace Accords 23 Oct. 1991

Saturday, December 28, 2013

បណ្តាញ​យុវជន​ កម្ពុជា នឹង​រៀបចំ​ វេទិកា​យុវជន​ ស្តីពី “អនាគត​ព្រៃ​ទ្បង់​” នៅ​ថ្ងៃ​អាទិត្យ​ ស្អែក​​

បណ្តាញ​ យុវជន​ កម្ពុជា នឹង​រៀបចំ​ វេទិកា​យុវជន​ ស្តីពី “​អនាគត​ព្រៃ​ទ្បង់​” នៅ​ថ្ងៃ​អាទិត្យ​ ស្អែក​​

ដោយ៖​ ដួង សុខា / វិទ្យុ វីអូឌី​ | ថ្ងៃសៅរ៍ ទី28 ខែធ្នូ ឆ្នាំ2013

បណ្តាញ​យុវជន​កម្ពុជា (CYN) ដោយ​មាន​កិច្ចសហការ​ជាមួយ​និស្សិត​ស្ម័គ្រចិត្ត​មួយក្រុម នឹង​រៀបចំ​វេទិកា​យុវជន​មួយ​ស្តីពី “​អនាគត​ព្រៃ​ទ្បង់​” នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​នេះ នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង នា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​យុវជន សិស្ស និស្សិត ប្រជា​សហគមន៍​ព្រៃ​ទ្បង់ អ្នកឯកទេស​ផ្នែក​ព្រៃឈើ និង​ផ្នែក​សង្គម ចូលរួម​បញ្ចេញ​យោបល់​ពាក់ព័ន្ធ​នឹង​ការកាប់​ព្រៃឈើ​នៅ​កម្ពុជា​។​
សេចក្តីប្រកាស​ព័ត៌មាន​របស់​បណ្តាញ​យុវជន​កម្ពុជា ចុះ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឲ្យដឹងថា យុវជន​២០០​នាក់ នឹង​ចូលរួម​វេទិកា​នេះ ហើយ​ចែករំលែក ផ្លាស់ប្តូរ​ចំណេះដឹង និង​ព័ត៌មាន​តាម​រយៈ​​ការជជែក​ពិភាក្សា​តស៊ូ ស្តី​អំពី​ព្រៃឈើ និង​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា​។ វេទិកា​ពេញ​មួយ​ថ្ងៃនេះ រួម​មាន​កិច្ចពិភាក្សា​ដេញដោល និង​ការ​បញ្ចាំង​វីដេអូ​ឯកសារ​ផលិត​ដោយ​និស្សិ​ត​។
​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ប្រជា​សហគមន៍ យុវជន​ដែល​រស់នៅ​តំបន់​ព្រៃ​ទ្បង់​ក្នុង​ខេត្ត​កំពង់ធំ នៅ​ខេត្ត​ស្ទឹងត្រែង ព្រះវិហារ ក្រចេះ ត្រូវបាន​អញ្ជើញ​ឲ្យ​ចែករំលែក​បទពិសោធន៍​របស់​ពួកគាត់ និង​ឆ្លើយ​សំណួរ​របស់​អ្នកចូលរួម​ផងដែរ​។​
​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា លោក ទឹម ម៉ា​ទ្បៃ មានប្រសាសន៍​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ធនធានធម្មជាតិ​របស់​ប្រទេស​កម្ពុជា ទទួលរង​វិនាសកម្ម​គួរឲ្យ​ព្រួយបារម្ភ ហើយ​ការ​ចូលរួម​របស់​យុវជន​មាន​កម្រិត​ទាប​។ លោក ថា វេទិកា​នេះ មាន​គោលដៅ​រក​កិច្ច​គាំពារ​ពី​សំណាក់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ ក្រុមហ៊ុន​ឯកជន រាជរដ្ឋាភិបាល​កម្ពុជា និង​សហគ​ម​ន៍​អន្តរជាតិ ដើម្បី​រក្សា​និរន្តរភាព​សម្រាប់​សត្វ រុក្ខជាតិ និង​មនុស្ស​ជំនាន់​ក្រោយ​។​
​របាយការណ៍​សហគម​ន៍​ព្រៃ​ឡង់​បង្ហាញថា ព្រៃ​ឡង់​មាន​ទំហំ​ប្រមាណ ៣,៦០០​គីឡូម៉ែត្រ​ក្រឡា ជា​ប្រភព​នៃ​អនុផល​ព្រៃឈើ​យ៉ាងសំខាន់ សម្រាប់​ប្រជាពលរដ្ឋ​ភាគច្រើន ជា​ជន​ជាតិ​​ភាគតិច​ប្រមាណ​ជាង ៦០ ០០០​គ្រួសារ ក្នុងភូមិ​ជិត ៤០០​ភូមិ ដែល​ស្ថិត​នៅក្នុង​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ក្រចេះ ដែល​អ្នកខ្លះ​ប្រកបរ​បរបោច​វ​ល្លិ៍ រក​ជ័រ និង​បេះ​ផ្លែ​ឈើ​​លក់​ចិញ្ចឹមជីវិត​។ ព្រៃ​ឡង់​ក៏​ជា​ជម្រក​ជីវសាស្ត្រ​ចម្រុះ​ច្រើន​ប្រភេទ ដូចជា ជួយ​ទប់ស្កាត់​គ្រោះធម្មជាតិ និង​ជួយ​ស្រូប​យក​ឧស្ម័ន​កាបូ​និក ដើម្បី​កាត់បន្ថយ​ការប្រែប្រួល​អាកា​ស​ធាតុ​ជាដើម​៕

No comments:

Post a Comment