លិខិតមិត្តអ្នកអានៈ តើខ្ញុំត្រូវទ្រាំដល់ពេលណា?
ដោយ: អ្នកភ្នំពេញម្នាក់ | ថ្ងៃទី ២៥ ធ្នូ ២០១៣
ភ្នំពេញ: មកដល់ពេលនេះ ខ្ញុំបាននឹកឃើញ ដល់ កំណាព្យ របស់ លោក ម៉ម សូណង់ដូ ដែលតែចាក់តាម វិទ្យុសំបុកឃ្មុំ ជារឿយៗ កាលពីពេលមុននេះ ដែលមាន ចំណងជើងថា "តើខ្ញុំរស់ដល់ពេល?"។ ឥឡូវនេះ បានដល់វេនខ្ញុំម្តង ដោយចង់តែង កំណាព្យ ដូចលោក សូណង់ដូ ដែរ ដែលមាន ចំណងជើងថា "តើខ្ញុំត្រូវទ្រាំដល់ពេលណា?"។ហេតុអ្វីបានជាខ្ញុំនិយាយដូចនេះ?។
ចាប់តាំងពី ថ្ងៃទី១៥ ខែធ្នូ មក ខ្ញុំចង់ដូចទៅជា មនុស្សយន្ត ទៅហើយ រហូតពេលខ្លះ មិត្តភក្តិ វាថាឲ្យខ្ញុំថា មិនទាន់បានស៊ីអីមួយម៉ាត់ផង បើកភ្នែកឡើងសួរហ្មង!។ មួយថ្ងៃៗ ខ្ញុំត្រូវសួរទៅមនុសជាច្រើនថា ថ្ងៃនេះមាន បាតុកម្ម ទៀតទេ? គេហែផ្លូវណា? មាន បាតុកម្មបិទផ្លូវ កន្លែងណាទេ? គេតវ៉ារឿងអី? គេមានបង្ក្រាបទេ? មានស្ទះផ្លូវ កន្លែងណា ទៀតទេ?...។
មួយថ្ងៃៗក្នុងពេលបំពេញការងារជូនរដ្ឋខ្ញុំត្រូវចំណាយពេលជាច្រើនដើម្បីសួរព័ត៌មាននិងឆែកមើលដំណឹងតាមវិបសាយនានាដើម្បីដឹងពីព័ត៌មាន។ប៉ុន្តែអ្វីដែលខ្ញុំចង់ដឹងបំផុតគឺផ្លូវណាខ្លះដែលត្រូវស្ទះដោយសារបាតុកម្មរបស់លោកសមរង្ស៊ីកឹមសុខានិងហ្វូងមនុស្សដែលខ្វះសណ្តាប់ធ្នាប់?។តិចឬច្រើនខ្ញុំត្រូវតែដឹងពីបញ្ហានេះ!ដើម្បីចៀសពីការកកស្ទះចរាចរណ៍រើខ្លួនមិនរួច។ព្រោះជាច្រើនលើកដែលខ្ញុំជាប់គាំងដោយសារបាតុកម្មតាមដងផ្លូវ។ជួនពេលខ្លះត្រូវបន្ទោរបង់ផ្សេងៗខ្ញុំទ្រាំសឹងមិនបាន។ខ្ញុំសូមសារភាពដោយត្រង់ថាខ្ញុំបាននោមដាក់របងផ្ទះ,របងវត្តនិងទីសារធារណៈដ៏គួរឲ្យខ្មាស់អៀនមិនតិចលើកទេដោយសាររាន់នោមពេកហើយខ្ញុំមិនអាចទ្រាំទៅដល់គោលដៅបានព្រោះបាតុកម្ម។កាលពីថ្ងៃអាទិត្យកន្លងទៅខ្ញុំត្រូវអាក់ខានមិនអាចទៅសាកសួរសុខទុក្ខសាច់ញាតិដែលមានជំងឺបានដោយសារតែបាតុកម្ម។ពេលខ្លះខ្ញុំបានចំណាយពេលជាច្រើនដើម្បីធ្វើដំណើរតាមផ្លូវវាងរាប់គីឡូម៉ែត្រខណៈដែលយើងមិនមានលុយសំបូរហូរហៀទៅទិញសាំងមកចាក់ម៉ូតូទេ។ខ្ញុំត្រូវលុបចោលនូវការធ្វើដំណើរទៅចូលរួមកម្មវិធីជាឯកជនមួយចំនួន។តើដោយសារអ្វី?គឺដោយសារបាតុកម្មនិងការបិទផ្លូវដោយបាតុករនេះឯង!។
ពិតណាស់! ខ្ញុំនឹងអាចទទួលនូវចំលើយមួយឬច្រើនជាងនេះពីអ្នកនិយមបាតុកម្ម។ចំលើយនោះគឺថាបើដឹងថាពេលល្ងាចគេ ធ្វើបាតុកម្មស្ទះផ្លូវហើយម៉េចមិនទៅពីព្រឹកឲ្យហើយ?ម៉េចក៏ចាំបាច់ទៅផ្លូវនោះធ្វើអ្វី?ផ្លូវនៅភ្នំពេញអីលូវទោះជាពួកគេមិនធ្វើបាតុកម្ម
ក៏ផ្លូវស្ទះដែរ!។ល។និង។ល។ប៉ុន្តែអស់លោកបានដឹងទេថាការចង់ទៅណា,ពេលណា,ផ្លូវណា...គឺជាសិទ្ធរបស់ខ្ញុំដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
ខ្ញុំក៏អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យមួយរូបដែរ។ក្នុងរបបខ្មែរក្រហមខ្ញុំត្រូវបានមេកងចងស្លាបសេកយកទៅដេកហាលមូសមួយយប់នៅមាត់ស្ទឹង ព្រោះតែខ្ញុំបានលើកក្នុងអង្គប្រជុំប្រចាំថ្ងៃរបស់គេពីរឿងខ្ញុំបានឃើញមេកងមានបាយស៊ីនិងបានទៅផ្ទះខណៈដែលយើងហុត បបរលាយត្រកួននិងមិនឲ្យទៅអើតមើលម្តាយបើសូម្បីតែពីកន្លែងយើងរស់នៅទៅផ្ទះមានចំងាយមិនដល់៥០០ម៉ែត្រផង។ ខ្ញុំត្រូវការប្រជាធិបតេយ្យតែខ្ញុំក៏ត្រូវការរស់នៅដោយមានសន្តិសុខក្នុងអារម្មណ៍,មានសុវត្ថិភាពក្នុងការធ្វើដំណើរ,ក៏ត្រូវការអាចធ្វើអ្វីក៏បានដោយមិនចាំបាច់សួរមុខសួរក្រោយដែរ។
បាតុកម្មគួរតែសមហេតុសមផល។បាតុកម្មគួរតែមានគោលដៅច្បាស់លាស់។ បាតុកម្មគួរតែគោរពដល់សិទ្ធអ្នកដទៃដែលគេក៏ជាម្ចាស់ឆ្នោតដែរ។បាតុកម្មមិនគួរបង្កើតនូវការរំខានផ្សេងៗដូចជាបិទផ្លូវ ឬ ទៅបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈឡើយ។
បាតុកម្មនៅនឹងកន្លែងគឺល្អបំផុត!។បាតុកម្មដោយមិនមានការបិទផ្លូវគឺជាបាតុកម្មដ៏ថ្លៃថ្នូរ។សំរែកទាមទារមិនមែនទាល់តែធ្វើបាតុកម្មហែតាមដងផ្លូវប្រសេចប្រសាចឬបិទផ្លូវឬបិទច្រកចេញចូលស្ថាប័នរបស់រដ្ឋទើបមានដំណោះស្រាយនោះទេ។ធ្វើបែបនេះនឹងមិនមានដំណោះស្រាយឡើយហើយយើងនឹងកាន់តែពុលនៅក្នុងសភាពការណ៍ដែលរកច្រកចេញមិនឃើញ។ ទីបំផុតនឹងរុញជាតិសាសន៍យើង,ប្រទេសយើង...ឲ្យធ្លាក់ទៅរកគ្រោះអាសន្ន(បរទេសពិតជាសប្បាយចិត្ត)។ លោកមហាត្មះគន្ធីរដ្ឋបុរសឥណ្ឌាធ្លាប់បានពោលថា "សំរែកទាមទារយុត្តិធម៌ គឺលាន់ខ្ទរខ្ទាណាស់!"។ ដូចនេះមានន័យថាដើម្បីបានយុត្តិធម៌ដូចដែលអ្នកនយាបាយប៉ុន្មាននាក់និយាយ នោះមិនមែនលុះត្រាតែយកទីក្រុងភ្នំពេញនិងប្រជាជននៅភ្នំពេញធ្វើជាចំណាប់ខ្មាំងរបស់ខ្លួនតាមរយៈបាតុកម្មនោះឡើយ។មានវិធីជាច្រើនដែលអាចធ្វើបានដោយមិនចាំបាច់យកផ្លូវថ្នល់,យកការបំផ្លាញទ្រព្យសម្បត្តិរដ្ឋ...មកធ្វើជាមធ្យោបាយ។
ខ្ញុំសូមបួងសួងឲ្យភ្នំពេញឆាប់បានចាកផុតពីស្ថានភាពដូចពោលខាងលើ។ បើមិនដូចនេះទេ"តើខ្ញុំត្រូវទ្រាំដល់ពេលណា"។ការទ្រាំលែងបាននឹងធ្វើឲ្យខ្ញុំនឹកឃើញដល់ប្រជាធិបតេយ្យរបស់មេកងខ្មែរក្រហមដែលវាចងខ្ញុំមួយយប់ដែរ។ ស្រាប់តែពេលនេះខ្ញុំក៏នឹកឃើញដល់ពាក្យមួយឃ្លារបស់ទស្សនវិទូបរទេសដែលពោលថា "ភាពអនាធិបតេយ្យតាមផ្លូវគឺជាប្ញសគល់នៃអំពើផ្តាច់ការ"៕

No I,don't agree with this ideas .Did you saw last proteters three four times not make communist CPP move nothing why you tell us to do the same ?if you not joint go ahead move out Phnom Penh to Hanoi? traffic not terrible like slaves City today.Look at pavement every where its parking lot or rent to small venters.
ReplyDeleteKRANHUN EASAN
venders not venters sorry\
Delete