កម្មករ ប្រមាណ ២ម៉ឺននាក់ ប្រមូលផ្ដុំ នៅទីលានប្រជាធិបតេយ្យ
កម្មករ បាននាំគ្នា ធ្វើដំណើរ ពីរោងចក្រនានា មកកាន់ ទីលានប្រជាធិបតេយ្យ ទាំងព្រឹក នៅថ្ងៃទី២៥ ធ្នូ ធ្វើឲ្យចំនួនអ្នកធ្វើ បាតុកម្ម នៅទីលានប្រជាធិបតេយ្យ កើនឡើង ដល់ ប្រមាណ ២ម៉ឺននាក់។
ដោយ វិទ្យុ អាស៊ីសេរី | ២៥ ធ្នូ ២០១៣
កម្មករប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ នៅព្រឹកថ្ងៃ២៥ ធ្នូ។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ប្រាប់អ្នកយកព័ត៌មាននៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៥ ធ្នូ ថា មូលហេតុដែលកម្មកររោងចក្រនាំគ្នាមកចូលរួមធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យច្រើនដូច្នេះ គឺដោយសារកាលពីម្សិលមិញ រដ្ឋាភិបាលមិនបានដំឡើងប្រាក់ខែគោលឲ្យពួកគេដូចការទាមទារចំនួន ១៦០ដុល្លារ គឺរដ្ឋាភិបាលដំឡើងឲ្យបានតែ ៩៥ដុល្លារ។ ជាងនេះទៅទៀតនោះ កម្មករដែលស្ម័គ្រចិត្តមកចូលរួមធ្វើបាតុកម្មជាមួយបក្សសង្គ្រោះជាតិ ថ្ងៃនេះ ដើម្បីទាមទារការបោះឆ្នោតឡើងវិញ និងសុំឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ព្រោះរំពឹងថា នៅពេលបក្សសង្គ្រោះជាតិឈ្នះលើបក្សប្រជាជន ពួកគាត់នឹងបានទទួលប្រាក់ខែដូចការទាមទារ។
ទន្ទឹមនេះដែរ នៅរសៀលថ្ងៃទី២៥ ធ្នូ នេះ ប្រធានបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បន្ទាប់ពីត្រឡប់ពីចូលរួមបាតុកម្មរបស់កម្មករនៅក្រុងបាវិត បានដឹកនាំបាតុករច្រើនពាន់នាក់ដង្ហែពីចាក់អង្រែ មកទីលានប្រជាធិបតេយ្យ។
ប្រធានសហជីពកម្មករកាត់ដេរ លោក អាត់ ធន់ ឲ្យដឹងថា កម្មកររោងចក្រនានានៅក្នុងនិងជាយរាជធានីភ្នំពេញមួយចំនួន បាននាំគ្នាធ្វើដំណើរមកកាន់ទីលានប្រជាធិបតេយ្យដើម្បីចូលរួមធ្វើ បាតុកម្មជាមួយបក្សសង្គ្រោះជាតិ។ លោកថា ចំណែកកម្មកររោងចក្រដទៃទៀតនៅតាមបណ្ដាខេត្ត ក៏បាននាំគ្នាធ្វើបាតុកម្មជំទាស់នឹងការសម្រេចចិត្តរបស់ក្រសួង ការងារនេះដែរ ដែលបានសម្រេចដំឡើងប្រាក់ខែឲ្យកម្មករត្រឹមតែ ៩៥ដុល្លារ ដែលកម្មករមិនអាចទទួលយកបាន។
លោកបន្តថា ក្រៅពីកម្មករនាំគ្នាទៅប្រមូលផ្ដុំទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៥ នេះ ក៏មានកម្មកររោងចក្រមួយចំនួននៅតាមផ្លូវជាតិលេខ៤ និងលេខ៥ នាំគ្នាហែក្បួនបាតុកម្មនៅតាមរោងចក្រ និងតាមផ្លូវជាតិដែរ ដើម្បីជំទាស់នឹងការសម្រេចចិត្តរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ដែលសម្រេចដំឡើងប្រាក់ខែគោលឲ្យកម្មករតិចពេក។
សូមរង់ចាំស្ដាប់និងអានព័ត៌មាននេះពិស្ដារ...
ការចរចាហួសពេលហើយៗ មានតែ បាតុកម្មទាញអាហ៊ុន សែន ទំលាក់ប៉ុណ្ណោះ
ReplyDeleteឣត់មានសម្តចឣាចម៍គោ ឣីទៀតទេ!!
ទាញអាហ៊ុន សែន ទំលាក់!!
ទាញអាហ៊ុន សែន ទំលាក់!!
ទាញអាហ៊ុន សែន ទំលាក់!!
ទាញអាហ៊ុន សែន ទំលាក់!!
ទាញអាហ៊ុន សែន ទំលាក់!!
បរាជ័យពួកអាកញ្ចះយួន!!
បរាជ័យអាប័ក្សប្រជាជន!!
បរាជ័យអាយួនយៀក មិញ!!
បរាជ័យអាយួនយៀក កុង!!
I totally agree with the following comment:
ជូនចំពោះ លោក លោកស្រី យុវជន យុវនារី និង អ្នកស្នេហាជាតិទាំងអស់ មេត្តាសូមទាន ជ្រាបថា៖
ដល់ពេលកាត់ទោស ហុន សែន ហើយ មិនមែន
គ្រាន់តែចុះចេញនេះទេ ព្រោះហុនសែនល្មើស ច្បាប់ ក្បត់ជាតិឯង លក់អ្វីសព្វសារពើរ ៕
ដល់ពេលរាស្រ្តកាត់ទោសម្តងវិញហើយ!
ពីស្រមោចភ្លើង/Fire ant.