ពលរដ្ឋ មានបញ្ហាដីធ្លី តាមខេត្ត មួយចំនួន ចូលរួមបាតុកម្ម ជាមួយ បក្សសង្គ្រោះជាតិ
ដោយ អ៊ុក សាវបូរី / វិទ្យុ អាស៊ីសេរី | ២៣ ធ្នូ ២០១៣
ពួកគាត់ សំអាងថា ការដកដីកសិកម្ម ពីប្រជាពលរដ្ឋ យកទៅផ្តល់ ឲ្យថៅកែខ្មែរ និងបរទេស ធ្វើឲ្យម្ចាស់ដី គ្មានប្រាក់ចំណូល ពីដីធ្លាប់ដាំដំណាំ បណ្ដាលឲ្យពួកគេ ធ្លាក់ខ្លួនក្រីក្រ និងព្រាត់ប្រាស កូនចៅ ដោយការធ្វើចំណាកស្រុក ស្វែងរកចំណូល ចិញ្ចឹមជីវិតប្រចាំថ្ងៃ។
បាតុកម្ម អហិង្សា របស់ គណបក្សសង្គ្រោះជាតិ បានធ្វើ ជាថ្មីទៀត ចាប់ពីថ្ងៃទី១៥ ខែធ្នូ បំណងទាមទារ ឲ្យមានការបោះឆ្នោតជាតិ អាណត្តិទី៥ ឡើងវិញ និងទាមទារ ឲ្យលោក ហ៊ុន សែន បញ្ចប់ពីតំណែង នាយករដ្ឋមន្ត្រី។
នៅក្នុងបាតុកម្មនោះ មានព្រះសង្ឃ និងប្រជាពលរដ្ឋដែលដីកសិកម្មដាំដុះ និងដីវត្តអារាម ស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានដកយកទៅឲ្យ ក្រុមហ៊ុនបរទេស និងអ្នកមានលុយក្តោបក្តាប់។
ព្រះភិក្ខុ សម គឹមសាត និមន្តមកពីវត្តបរិស្ថានចម្ការឈូក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានថេរដីកាថា អាជ្ញាធរដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបណ្ដេញព្រះសង្ឃ និងប្រជាពលរដ្ឋ ដើម្បីយកដីទៅអោយអ្នកដែលទទួលបានដីសម្បទានសេដ្ឋកិច្ច។ ព្រះសង្ឃខ្វះចង្ហាន់ ព្រោះពលរដ្ឋធ្លាក់ខ្លួនក្រីក្រ ដោយសារគ្មានដីដាំដុះ និងខាតបង់ពេលវេលា ប្រាក់កាស ទៅក្នុងការចូលរួមតវ៉ាក្តី ដើម្បីទាមទារដីកសិកម្មនោះមកវិញ។ ចំណែកក្រុមគ្រួសារកូនចៅ បានព្រាត់ប្រាស ព្រោះស្វែងរកលុយទិញអាហារប្រចាំថ្ងៃ។ អាស្រ័យហេតុនេះ ទើបព្រះអង្គនិមន្តមកចូលរួមគាំទ្រការទាមទាររបស់គណបក្សសង្គ្រោះ ជាតិ ចង់ឲ្យមានយុត្តិធម៌សម្រាប់ជនទន់ខ្សោយ។
ព្រះភិក្ខុ សម គឹមសាត៖ «ប្រជាពលរដ្ឋទូទៅដែលអត់ជម្រក ទី២ រាជរដ្ឋាភិបាលការសម្បទានដីធ្លីទាំងឡាយវាខុស ជួនកាលរំលោភលើព្រះរាជក្រឹត្យព្រះករុណាជីវិតតម្កល់លើត្បូង ដូចជាទឹកដីភ្នំឱរ៉ាល់ ទាំងមូល ជាទឹកដីព្រះរាជក្រឹត្យ។ ប៉ុន្តែឥឡូវនេះ ការបាត់បង់ព្រៃឈើ ក៏កាន់តែរលាយទៅ ម្យ៉ាងទៀត រដ្ឋាភិបាលរំលោភការកាប់បំផ្លាញរុករានទន្ទ្រានដីបរិស្ថាន ឬដីព្រះរាជក្រឹត្យ គឺបំផ្លាញ។ ប៉ុន្តែឥឡូវ សូម្បីតែសត្វព្រៃនៅក្នុងភ្នំឱរ៉ាល់ ក៏កំពុងតែរកទីជម្រក។ ម្យ៉ាងទៀត កំពុងទាមទារឲ្យប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ រួមនឹងឧបាសកឧបាសិកា ចូលអភិរក្សទុកឡើងវិញ។»
ប្រជាពលរដ្ឋបាត់បង់ដីដាំដុះទៅក្នុងដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនដាំអំពៅស្រុកស្រែអំបិល ខេត្តកោះកុង លោក តេង កៅ ថ្លែងថា ក្រោយពី លោក ហ៊ុន សែន ដកដីកសិកម្មគាត់យកទៅឲ្យក្រុមហ៊ុនដាំអំពៅមក គាត់ឡើងតវ៉ាក្តីចុះឡើងនៅតែមិនឈ្នះក្តី ហើយប្រាក់ចំណូលប្រចាំរដូវក៏គ្មាន រកការងារធ្វើក៏មិនមាន គាត់លក់អស់គោក្របី ដើម្បីទិញអាហារហូបប្រចាំថ្ងៃ។ ឯកូនចៅចាប់ផ្ដើមចំណាកស្រុកទៅរកការងារធ្វើក្រៅភូមិ ព្រោះក្រុមហ៊ុនចម្ការអំពៅគេបានរើសអើងមិនឲ្យពួកគាត់បានចូលធ្វើ កម្មករទេ។
លោកស្តីបន្ទោសថា ទាំងនេះជាលទ្ធផលដ៏អាក្រក់ដែលប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្ស ប្រជាជនកម្ពុជា ក្រោយពីបានតំណែងដឹកនាំប្រទេសមក គេបានប្រើអំណាចសង្កត់ករាស្ត្រ និងធ្វើបាបអ្នកបោះឆ្នោតឲ្យស្រែកយំរាល់យប់រាល់ថ្ងៃធ្លាក់ខ្លួន តោកយ៉ាក ស៊ីអត់ឃ្លាន និងជំពាក់បំណុល៖ «ព្រោះរដ្ឋាភិបាល លោក ហ៊ុន សែន គឺគាត់និយាយតែមាត់ដាក់ក្នុងទូរទស្សន៍ និងប៉ុស្តិ៍វិទ្យុ ដើម្បីការអភិវឌ្ឍឲ្យរីកចម្រើន តែ លោក ហ៊ុន សែន មិនបានចុះទៅដល់កន្លែងកើតហេតុ។ ពួកខ្ញុំជាអ្នករងគ្រោះផ្ទាល់ គឺអត់មានការងារធ្វើដូច លោក ហ៊ុន សែន ថាទេ គឺពួកខ្ញុំរងទុក្ខលំបាកវេទនា ហើយពួកខ្ញុំក៏ចំណាកស្រុក ព្រាត់ប្តី ព្រាត់ប្រពន្ធ ព្រាត់កូនចៅ ដោយសារតែការផ្តល់ដីសម្បទាន។»
ស្ត្រីម្នាក់ទៀតមកពីឃុំជីខក្រោម ស្រុកស្រែអំបិល ដែរថ្លែងថា ក្រុមហ៊ុនបានដាំអំពៅជាប់សសរផ្ទះគាត់ ហើយបាញ់សត្វក្របី និងចាប់អ្នកភូមិឲ្យបង់លុយនៅពេលក្របីស៊ីអំពៅ។ បើក្រុមហ៊ុននោះមិនដាំអំពៅជាប់សសរផ្ទះគាត់ទេ ក៏សត្វក្របីគាត់មិនស៊ីអំពៅគេដែរ។ ស្ត្រីនោះចោទថា ក្រុមហ៊ុនពិតជាមានចេតនាបង្កជម្លោះជាមួយអ្នកភូមិ ដើម្បីជំរិតយកលុយ៖ «ដើម្បីប្រទេសជាតិយើងហ្នឹងផ្លាស់ប្ដូរគោល នយោបាយសព្វថ្ងៃហ្នឹង។ ពួកខ្ញុំអត់ចង់បានគោលនយោបាយសេដ្ឋកិច្ច ក៏រាជរដ្ឋាភិបាលអត់គិតគោលនយោបាយដីធ្លី ក៏រាជរដ្ឋាភិបាលអត់គិតគោលនយោបាយគោរពសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋជាដើមនោះ ដូចសិទ្ធិបោះឆ្នោត ក៏លោកអត់គិតដែរ លោករំលោភទាំងអស់។ អ៊ីចឹង នាងខ្ញុំអត់សុខចិត្តទេ នាងខ្ញុំនឹងមកតវ៉ានៅដេកលើទីលាននេះ កុំថាឡើយដេក ១០ថ្ងៃ ដេក ១០ខែក៏ខ្ញុំមកដែរ ឲ្យតែមានបាយហូបមានបន្ទប់ទឹកបត់ជើងបត់ដៃស្រួល ប៉ុណ្ណេះខ្ញុំនឹងមក ហើយខ្ញុំនឹងនាំកូនខ្ញុំប្តីខ្ញុំមកទៀត មកទាំងអស់ នៅដេកក្នុងទីនេះ ដើម្បីទាមទាររកសេរីភាព សន្តិភាពនៅក្នុងប្រទេសទាំងមូល។ ខ្ញុំអត់រុញរាទេ ខ្ញុំនៅផ្ទះ ជីវិតខ្ញុំនៅប្រឈមមុខក្រុមហ៊ុនហ្នឹង គាត់ដេញសម្លាប់ចោលតែម្តង។»
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនោះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រីក្រ ទើបបាតុករគាំទ្រគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មទាមទារឲ្យបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ឡើងវិញ និងសុំឲ្យ លោក ហ៊ុន សែន ឈប់ពីតំណែង។ លោកថា គណបក្សសង្គ្រោះជាតិ បានដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញខ្លះបានអន់ចិត្តនឹងក្បួន ដង្ហែរបស់គណបក្ស ដែលបានហែតាមផ្លូវនានា ធ្វើឲ្យប៉ះពាល់ការធ្វើចរាចរណ៍ប្រមាណ ១ម៉ោងរាល់ថ្ងៃនោះ៖ «យើង លំបាកនូវការស្ទះចរាចរណ៍មួយភ្លែត ប៉ុន្តែយើងនឹងបានផលធំ។ ប៉ុន្តែបើយើងខ្វះការអត់ធ្មត់នឹងស្ទះចរាចរណ៍បន្តិចបន្តួច ប្រទេសយើងនៅដដែល វារលាយទាំងអស់គ្នា។ បងប្អូនដឹងហើយ ព្រៃឈើអស់ហើយ ដីអស់ហើយ យួនចូលពេញស្រុកហើយ ដូច្នេះសុំឲ្យបងប្អូនជនរួមជាតិទាំងអស់ មកចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដើម្បីយើងរៀបចំប្រទេសជាតិឡើងវិញ។»
កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៣ លោក ហ៊ុន សែន ថ្លែងថា គ្មាននរណាម្នាក់រំលាយសភា ហើយបោះឆ្នោតឡើងវិញនោះទេ ព្រោះមាត្រា៧៨ នៃរដ្ឋធម្មនុញ្ញ បានកំណត់ថា សភាមាននីតិកាល៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែរាជរដ្ឋាភិបាលត្រូវរំលាយ ២ដងក្នុងរយៈពេល ១២ខែ៖ «ដូច្នេះ នៅទីនេះ នាយករដ្ឋមន្ត្រីក៏គ្មានសិទ្ធិរំលាយសភា សភាខ្លួនឯងក៏គ្មានសិទ្ធិរំលាយសភា។ ដូច្នេះ តើអ្នកណាមួយដែលមានសិទ្ធិរំលាយសភា ដើម្បីធ្វើការបោះឆ្នោតឡើងវិញ ដូច្នេះសុំអ្នកទាមទារទាំងឡាយ មើលច្បាប់ឲ្យបានច្បាស់។ មួយទៀត ទាមទារឲ្យខ្ញុំចុះចេញពីតំណែង តើខ្ញុំបានធ្វើកំហុសអ្វី បើសិនជាសភាទម្លាក់ខ្ញុំ នោះវាជារឿងមួយ ក៏ប៉ុន្តែការចុះចេញពីតំណែងរបស់ខ្ញុំ មិនមែនជាការចង់បានរបស់អ្នកគាំទ្រគណបក្សប្រជាជន និងគាំទ្រខ្ញុំនោះទេ»។
ប្រជាពលរដ្ឋមកពីខេត្តកំពង់ចាម ស្រុកអូររាំងឪ ស្រុកព្រៃឈរ ស្រុកពញាក្រែក ជាដើម ឲ្យដឹងថា ក្រៅពីរដ្ឋាភិបាលប្រើវិធីប្លន់ដីពីប្រជារាស្ត្រ យកទៅឲ្យនាយទុនក្នុងស្រុក និងក្រុមហ៊ុនបរទេសមក ឥឡូវនៅទីក្រុងភ្នំពេញ ក៏មានការបញ្ជាឲ្យយកសំរាមពីទីផ្សេងៗយកមកចាក់នៅក្បែរទីលាន ប្រជាធិបតេយ្យ ឲ្យជះក្លិនស្អុយ និងហុយធូលីមកលើក្រុមបាតុករដែលសម្រាកក្នុងទីលានប្រជាធិបតេយ្យ ដែរ៖ «ក្នុងទីលានយើង គឺស្អាត មានអនាម័យត្រឹមត្រូវ អត់មានសំរាមអីណាតែពីសតែពាស ហើយចំណែកនៅខាងក្រៅ គឺមានធុំក្លិន គឺស្អុយណាស់ ស្អុយធុំក្លិនខ្លាំងណាស់លោកអើយ សូមឲ្យសាលាក្រុងជួយធ្វើម៉េច ដើម្បីឲ្យយកសំរាម គឺឲ្យក្រុមហ៊ុន ស៊ីនទ្រី (CINTRI) ឲ្យយកសំរាមចេញពីកន្លែងជិតទីលានប្រជាធិបតេយ្យនេះឲ្យបាន។»
ពួកគាត់លើកឡើងទៀតថា ទាំងនេះជាទង្វើអាក្រក់ម្តងហើយម្តងទៀតរបស់អ្នកកាន់អំណាច ដែលគួរតែប្រជាពលរដ្ឋរួបរួមគ្នាឲ្យគេចុះចេញពីតំណែង៕
What an excellent issue to boot Hun Sen out of his premiership!
ReplyDeleteNo Hun Sen, no illegal 99-year lease of anything to the YUON and Chinese!!!
AwK
ចុចអានស្ថាប័នព្រឹទ្ធសភាគាំទ្រឲ្យលោក បាតដៃទីបី ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត
ReplyDeleteឣត់មានសម្តចឣាចម៍គោ ឣីទៀតទេ!!
ReplyDeleteទាញហ៊ុន សែន ទំលាក់!!
ទាញហ៊ុន សែន ទំលាក់!!
ទាញហ៊ុន សែន ទំលាក់!!
ទាញហ៊ុន សែន ទំលាក់!!
ទាញហ៊ុន សែន ទំលាក់!!
Cambodia has one stupid animal named Hun Sen that signed contracts to foreigners for 99 years.
ReplyDeleteThe most stupid human being you can find anywhere on the planet earth!
Now he's bowing to his YOUNS' boss because his YOUNS' boss is calling him for a meeting to talk about the protests.
Ah choun kbot cheat! Slap tov ke sabai. Virek choun slap tov ke yum.