Paris Peace Accords 23 Oct. 1991

Wednesday, December 25, 2013

បទយក​ការណ៍៖ សកម្មជន​ ដីធ្លី​ម្នាក់ នៅ​​កម្ពុជា ប្ដេជ្ញា​​ប្រយុទ្ធ ​ដើម្បី​ សិទ្ធិ​លំនៅដ្ឋាន​

បទយក​ការណ៍៖ សកម្មជន​ ដីធ្លី​ម្នាក់ នៅ​​កម្ពុជា ប្ដេជ្ញា​​ប្រយុទ្ធ ​ដើម្បី​ សិទ្ធិ​លំនៅដ្ឋាន​


ដោយ៖​ នួន បូរិន​​ / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៣

អ្នកស្រីយ៉ោម បុប្ផា សកម្មជន​ដីធ្លី​​នៅ​​តុលាការ​កំពូល នៅ​ពេល​នាំ​ចូលសវនាការ​ (រូបថត នួន បូរិន)
តុលាការ​កំពូល​ របស់​ ប្រទេស​កម្ពុជា​ ​កាលពី​ថ្មីៗ​នេះ​ បាន​ដោះលែង​​សកម្មជន យ៉ោម បុប្ផា ​ប៉ុន្ដែ​ការដោះលែង​សកម្មជន​រូប​នេះ​​​  គ្រាន់តែ​ជា​សេរីភាព​បណ្ដោះ​អាសន្ន​​តែប៉ុណ្ណោះ​។
បុប្ផា គឺជា​សកម្មជន​​ដ៏​សកម្ម​​នៅ​សហគម​ន៍​​មួយ​ ​ប្រឆាំង​នឹង​​ការបណ្ដេញចេញ​។​ អង្គការ​លើកលែង​ទោស​អន្ដរជាតិ Amnesty International​ បាន​ហៅ​សកម្មជន​​រូប​​នេះ​​ ថា​ជា​អ្នកទោស​ម​នាសិការ​។​ លោក​នួន​ បូរិន ​បាន​ជួប​ស្ដ្រី​ដែល​មិន​ចេះ​ភ័យខ្លាច​នេះ​នៅ​រាជធានី​ភ្នំពេញ​បន្ទាប់ពី​នាង​ត្រូវបាន​ផ្ដល់​សេរីភាព​​ឡើង​វិញ​។​
​អាយុ​៣០​ឆ្នាំ​ សកម្មជន យ៉ោម បុប្ផា ខណៈ​នេះ​​នាង​​ឈរ​​នៅ​​ខាង​​មុខ​​អ្នក​​តវ៉ា​។​ នៅ​​ខាង​ក្រោយ​​នាង​មាន​​អ្នក​តវ៉ា​ប្រមាណ ​៣០០​​នាក់​ទៀត​ កំពុង​ស្រែក​ទាម​ទារ​​ប្រឆាំង​​នឹង​ការរំលោភ​ដីធ្លី​​នៅ​តំបន់​មួយ​នៅក្នុង​ប្រទេស​​កម្ពុជា​។
​ការតវ៉ា​ដែល​បាន​ធ្វើឡើង​កាលពី​ខែ​កញ្ញា​ ឆ្នាំ​​ទៅ​មិញ​ ដែល​​នៅ​ទី​នោះ យ៉ោម បុប្ផា ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​​រាជ​ធានីភ្នំពេញ​​។ ​ប៉ុន្ដែ​ឥឡូវនេះ ​នាង​​មាន​សេរីភាព​ ​បន្ទាប់ពី​តុលាការ​កំពូល​ដោះលែង​​នាង​ពី​ពន្ធ​នា​គារ​។ ​ម្ដាយ​ដែល​មាន​កូន​ប្រុស​តែ​ម្នាក់​​នេះ​ គឺ​ យ៉ោម បុប្ផា សម្ដែង​ក្ដី​រីករាយ​ចំពោះ​ការ​គាំទ្រ​របស់​នាង​ដែល​ធ្វើឲ្យ​នាង​ត្រូវបាន​ដោះលែង ៖ “​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ​រ​បស់​ខ្ញុំ​ដល់​ក្រុម​អ្នក​​ការពារ​សិទ្ធិមនុស្ស​សកម្មជន​ដីធ្លី​អ្នក​ភូមិ​របស់​​ខ្ញុំ​ អង្គការ​ជាតិ​និង​​អន្ដរ​ជាតិ​។ ​ខ្ញុំ​និង​មិន​ភ្លេច​គុណ​​ដ៏​ជ្រាលជ្រៅ​នេះ​ទេ​"។​
យ៉ោម បុប្ផា គឺជា​សកម្មជន​ម្នាក់​​ក្នុង​ចំណោម​សកម្មជន១៣​​13​នាក់​​ទៀត ​ដែល​បាន​តស៊ូ​យ៉ាង​​ស្វិតស្វាញ ​ដើម្បី​សិទ្ធ​លំនៅស្ថាន​របស់​ខ្លួន​។ ​កាលពី​ប៉ុន្មាន​​​ឆ្នាំ​ថ្មីៗ​នេះ ​ប្រជា​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​​ត្រូវ​បាន​បណ្ដេញចេញ​​ពី​អតីត​​សហគមន៍​​បឹងកក់ ​គឺ​នៅ​ឆ្នាំ​​២០០៧ ​ហើយ​ដី​តំបន់​នេះ​​ត្រូវបាន​រឹបអូស​យក​មក​​ធ្វើជា​សំណង់​លំនៅស្ថាន​​ទំនើបៗ​។ ​ក្រុម​អង្គការ​សិទ្ធិមនុស្ស Amnesty International ​បាន​ហៅ​សកម្មជន​រូប​នេះ​​ថា​​ជា​អ្នកទោស​​ម​នាសិកា​ហើយ​បាន​​អំពាវនាវ​​ឲ្យ​ទម្លាក់​ចោល​បណ្ដឹង​ប្រឆាំង​សកម្មជន​រូប​នេះ​ទាំងស្រុង​ ៖ “​ខ្ញុំ​សប្បាយរីករាយ​ការ​ដែល​​ខ្ញុំ​ត្រូវបាន​ដោះលែង​។ ​ខ្ញុំ​នៅតែ​តស៊ូ​ប្រឆាំង​នឹង​ការ​បណ្ដេញ​ចេញ​។ ​ហើយ​ខ្ញុំ​នឹង​ចូលរួម​គ្រប់​សកម្មភាព​​ទាំងអស់​ ក្នុង​ការទាមទារ​ឲ្យ​បញ្ឈប់​​ការរំលោភ​ដីធ្លី​​នៅ​ទូរ​ទាំង​ប្រទេស​ ហើយ​​ទោះបី​ខ្ញុំ​ត្រូវ​នាំ​ខ្លួន​​ចូល​ពន្ធ​នាគារ​ក៏ដោយ​ខ្ញុំ​នៅតែ​តស៊ូ​ជានិច្ច​"។
ក្រុម​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា ​បទ​ចោទ​ប្រឆាំង​​សកម្ម​ជន យ៉ោម បុប្ផា គឺ​ជា​រឿង​​នយោបាយ​។​ ពួកគេ​និយាយ​ថា ​បទ​ចោទ​ប្រឆាំងនឹង​សកម្មជន​រូប​នេះ ​គឺជា​រឿងប្រឌិត​ ព្រោះ​នាង​​គឺជា​មុខសញ្ញា​នៃ​ការ​តាម​បង្ក្រាប​។​​ បើ​ទោះជា​យ៉ាងនេះ​​ក្ដី ​មិន​មាន​ផុស​តាង​គ្រប់គ្រាន់​ដើម្បី​ប្រឆាំង​នឹង​សកម្មជន​រូបនេះ​ទេ​។​ កាលពី​ខែ​មិថុនា​ តុលាការ​ឧទ្ធរណ៍​បាន​កាត់ទោស​​ឲ្យ​សកម្មជន​រូបនេះ ​មានទោស​ករណី​អំពើហិង្សា​។ ​តែ​តុលាការ​កំពូល​កាលពី​ខែ​​វិច្ឆិកា​ឆ្នាំ​​នេះ​បាន​​ដោះ​លែង​នាង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។​ ករណី​របស់​នាង​ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​តុលាការ​ឧទ្ធរណ៍​​ម្ដងទៀត​។
​លោក ចាន់ សុវ៉េត មន្ដ្រី​ស៊ើប​អង្កេត​សមាគម​​សិទ្ធិ​មនុស្សអាដហុក ​បារម្ភ​ថា ​នាង Bopha អាច​​នឹង​​ត្រូវ​​បញ្ជូន​ចូលព​ន្ធ​នា​គារ​វិញ ៖ “​វា​គឺជា​ករណី​ដែល​ងាយ​ចាប់​ខ្លួន​​នាង​ម្ដង​ទៀត​ព្រោះ​​វា​មិនមែន​ជា​​ការដោះលែង​ផ្លូវការ​នោះ​ទេ​។ ​ប្រសិន​បើ​នាង​មិន​មាន​កំហុស​​ទេ ​តុលាការ​កំពូល​មិនត្រូវ​ផ្ទេរ​សំណុំរឿង​នេះ ​ទៅ​ឲ្យ​សាលាឧទ្ធរណ៍​នោះ​ទេ​។​ ករណី​នេះ ​ធ្វើឲ្យ​យើង​បារម្ភ​ថា​សាលាឧទ្ធរណ៍​​អាច​ចាប់​ខ្លួន​នាង​យក​ទៅ​ឃុំខ្លួន​ម្ដងទៀត​។​ នេះ​ហើយ​វា​មិនមែន​ជា​សំណាងល្អ​ចំពោះ​នាង​ទេ"​។
​នៅ​ខាងក្រៅ​តុលាការ អ្នកគាំទ្រ​នាង​រាប់រយ​នាក់ បាន​ច្រៀង​សាទរ​ចំ​ពោះ​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល ​ដែល​បានសម្រេច​ដោះលែង​សកម្មជន រូប​នេះ។
អ្នក​ស្រី ទេព វណ្ណី ក៏​​ជា​មេដឹកនាំ​ម្នាក់ នៅ​សហគមន៍​បឹង​កក់ ដែល​មាន​មោទនៈភាព​ចំពោះ​ភាព​ក្លាហាន​របស់​សហ​ជីវិត​​របស់​​ខ្លួន ៖ “​វត្តមាន​របស់​នាង អាច​​នាំមក​នូវ​ក្ដីសង្ឃឹម​ថ្មី សម្រាប់​​សហគមន៍ នៅ​​ក្នុង​​ការ​តស៊ូ​​ប្រឆាំង​​ការ​បណ្ដេញចេ​ញ នៅ​ក្នុង​​ប្រទេស​​របស់​​យើង"​។​
ម្តាយ​របស់​ យ៉ោម បុប្ផា អ្នកស្រី សាបូ សុត ​អាយុ​៦០​​ឆ្នាំ។ អ្នកស្រី​ចង់​ឲ្យ​កូន​ស្រី​​របស់​គាត់ មាន​​សេរីភាព​​ជា​រហូត​ ៖ “​ខ្ញុំ​ចង់ឲ្យ​​តុលាការទម្លាក់​ចោល​ជា​ផ្លូវ​ការ​​ករណី​​របស់​កូន​ស្រី​​ខ្ញុំ ព្រោះ​​វា​​អយុត្តិធម៌​​ណាស់​​ចំពោះ​​នាង"។​
​សកម្មជន​ យ៉ោម បុប្ផា ​​នៅតែ​រង់ចាំ​សវនាការ​ករណី​នាង​ជាថ្មីទៀត។ ​ប៉ុន្តែ​បន្ទាប់​ពី​​នៅ​​ក្នុង​​របា​​ដែក​ជាង ៤០០ថ្ងៃ​​ ​សកម្មជន​រូបនេះ នៅ​តែ​​មិន​​ព្រួយ​បារម្ភ អំពី​​ជីវិត​​ចុងក្រោយ​នាង​ឡើយ​ ៖ “​ខ្ញុំ​សូម​បញ្ចូន​​សារ​ទៅ​​រដ្ឋាភិបាល​ឲ្យ​​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​​បង្ខំ ការ​ប្រឆាំង​​សិទ្ធិ​​ស្រី ។ អាជា្ញធរ​ត្រូវ​តែ​​គោរព​សិទ្ធិ​មនុស្ស"៕
អត្ថបទដកស្រង់ពីកម្មវិធី​ព័ត៌មាន​អន្តរ​ជាតិ Asia Calling

No comments:

Post a Comment