លោកហ៊ុន សែន ទៅទស្សនកិច្ច ផ្លូវរដ្ឋ នៅវៀតណាម
ភ្នំពេញ — ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសកម្ពុជានិងវៀតណាមនឹងចុះកិច្ចព្រមព្រៀងចំនួនប្រាំបួនជាមួយគ្នាក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចំនួនបីថ្ងៃ។
ទស្សនកិច្ចនេះចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូនេះហើយនឹងបញ្ចប់នៅថ្ងៃទី២៨ខែធ្នូ។
លោកស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិទីក្រុងភ្នំពេញថាកិច្ចព្រមព្រៀងទាំងនោះផ្តោតលើវិស័យព័ត៌មាន សន្តិសុខ ពាណិជ្ជកម្មនិងហេដ្ឋារចនាសម្ព័ន្ធ។
«គឺមានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរទំនិញ ទី២កិច្ចសម្របសម្រួលពាណិជ្ជកម្មទ្វេភាគី ទី៣គឺសន្ធិសញ្ញាបត្យាប័នផ្លាស់ប្តូរអ្នកទោស ទី៤សហប្រតិបត្តិការស្តីពីព័ត៌មានឆ្នាំ២០១៤-២០១៥ ទី៥គឺកិច្ចព្រមព្រៀងឥណទានសម្រាប់សាងសង់ស្ពានជ្រៃធំ ផែនការសកម្មភាពលើវិស័យអប់រំ ទី៧ផែនការសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជានិងវៀតណាម ទី៨ផែនការសហប្រតិបត្តិការរវាងបណ្ណសារដ្ឋានជាតិនៃសាកលវិទ្យាល័យកិច្ចការផ្ទៃក្នុងទីក្រុងហាណូយជាមួយទីស្តីការគណៈរដ្ឋមន្ត្រីនិងទី៩គឺកិច្ចព្រមព្រៀងទិញជីកសិកម្ម»។
ក្នុងដំណើរទស្សនកិច្ចនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងជួបសន្ទនាជាមួយសមភាគីរបស់លោកគឺលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តាន់ហ្ស៊ុង(Ngyen Tan Dung) ជួបជាមួយ ប្រធាន រដ្ឋសភាលោក ង្វៀន ស៊ីនហុង ជួបជាមួយប្រធានរដ្ឋលោកត្រឿង តាន់សាង និងលោកអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។
លោកហ៊ុន សែន នឹងត្រូវជួបជាមួយសមាគមវិនិយោគិនវៀតណាមនៅកម្ពុជានិងជួបជាមួយសមាគមមិត្តភាពវៀតណាមកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងពីរសប្តាហ៍ប៉ុណ្ណោះមុននឹងប្រទេសកម្ពុជារំលឹកខួបទី៣៥ឆ្នាំនៃការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃ៧មករា ក្រោមជំនួយពីកងទ័ពវៀតណាមដែលក្រោយមកប្រទេសវៀតណាមទទួលរងការចោទប្រកាន់ថាបានជួយកម្ពុជាដោយមិនសុទ្ធចិត្តនិងបានលុកលុយប្រទេសកម្ពុជា។
លោកស្រ៊ី ថាមរុង្គ អះអាងថាលោកនាយករដ្ឋមន្ត្រីខ្មែរគ្រោងនឹងជួបអតីតកងទ័ពវៀតណាមដែលបានចូលរួមប្រតិបត្តិការសឹកនៅកម្ពុជាផងដែរ។
«សម្តេចក៏មានកម្មវិធីជួបជាមួយអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាមដែលបានចូលមករំដោះយើងពីព្រោះថានៅមិនដល់កន្លះខែទៀតទេដល់ថ្ងៃ៧មករាដែលជាថ្ងៃយើងបានរស់រានមានជីវិតឡើងវិញហើយបើកុំតែបានការជួយឧបត្ថម្ភតាមការស្នើសុំរបស់រណសិរ្សយើងក៏យើងរស់មិនបានមកដល់ថ្ងៃនេះដែរ»។
អមដំណើរក្នុងគណប្រតិភូនេះមានរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងអប់រំ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិង ទេសរដ្ឋមន្ត្រីមួយចំនួន។
ការបំពេញទស្សនកិច្ចក្រៅប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើឡើងក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្នុងវិបត្តិនយោបាយដោះមិនចេញចាប់តាំងពីការបោះឆ្នោតខែកក្កដាមកម្ល៉េះ។
គណបក្សជំទាស់កំពុងដឹកនាំការតវ៉ាដើម្បីឲ្យមានដំណោះស្រាយភាពជាប់គាំងនេះ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងដឹកនាំបាតុកម្មក្រុមកម្មករចាត់ទុកថាដំណើរទស្សនកិច្ចរបស់លោកប្រមុខរដ្ឋាភិបាលគឺជាដំណើរទស្សនកិច្ចប្រឹក្សាយោបល់។
«លោកហ៊ុន សែន ទៅប្រទេសវៀតណាម។គាត់មានការព្រួយបារម្ភ។គាត់ទៅសួរចៅហ្វាយនាយគាត់សួរចៅហ្វាយនាយគាត់ថាធ្វើម៉េចឥឡូវហ្នឹង»។
ក៏ប៉ុន្តែលោកខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងប្រាប់អ្នកកាសែតមុននឹងឡើងយន្តហោះទៅកាន់ប្រទេសវៀតណាមថាលោកសម រង្ស៊ី ចង់ដុតកំដៅនយោបាយនៅកម្ពុជា៕

No comments:
Post a Comment