ថ្នាក់ដឹកនាំ គណបក្សប្រឆាំង ដាក់លក្ខខណ្ឌ ទៅគណបក្សប្រជាជនកម្ពុជា មុននឹងចូលតុ ចរចា
ដោយ៖ ញឹម សុខន និងស៊ុន ណារិន / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
លោក កឹម សុខា ឈរនៅលើរថយន្ត តាមក្បួនដង្ហែ នៅរសៀលថ្ងៃពុធនេះ/ញឹម សុខន
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធនេះ បានដាក់លក្ខខណ្ឌទៅគណបក្សប្រជាជនកម្ពុជា មុននឹងឈានដល់ការចរចារវាងភាគីទាំងពីរ។
គណបក្សសង្គ្រោះជាតិ កំពុងធ្វើមហាបាតុកម្មជារៀងរាល់ថ្ងៃ ដោយបានដង្ហែជាក្បួនជារៀងរាល់រសៀល ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់បាតុករនៅល្ងាចថ្ងៃពុធនេះថា ការចូលចរចា អាចធ្វើទៅបានកាលណាគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល យល់ព្រមក្នុងការដំឡើងប្រាក់ឈ្នួលឲ្យកម្មករដល់ទៅ១៦០ដុល្លារ និងមន្ត្រីរាជការ២៥០ដុល្លារ។លោកក៏បានដាក់លក្ខខណ្ឌឲ្យគណបក្សប្រជាជនកម្ពុជា យល់ព្រមនឹងគោលនយោបាយមួយចំនួនទៀត ដែលគណបក្សសង្គ្រោះជាតិ បានសន្យាទៅកាន់អ្នកបោះឆ្នោត។
លោក កឹម សុខា ថ្លែងបែបនេះ ខណៈនៅថ្ងៃពុធនេះ កម្មកររាប់ម៉ឺននាក់ បានចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដោយទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលដល់កម្មករដល់ទៅ១៦០ដុល្លារ ខណៈរាជរដ្ឋាភិបាល កាលពីថ្ងៃអង្គារ ប្រកាសថានឹងដំឡើងប្រាក់ឈ្នួលត្រឹមតែ៩៥ដុល្លារ នៅឆ្នាំ២០១៤។
ការថ្លែងរបស់លោក កឹម សុខា ជាការឆ្លើយតបទៅនឹងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លោក ស ខេង ដែលបានប្រាប់VODនៅថ្ងៃពុធនេះថា លោក នឹងទាក់ទង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រៀបចំការចរចាជាថ្មី នៅពេលឆាប់ៗនេះ ដើម្បីរកច្រកចេញពីភាពតានតឹងនយោបាយ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។លោក ស ខេង បន្តថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរស្នើឲ្យមានកិច្ចចរចារវាងគណបក្សនយោបាយទាំងពីរ ដើម្បីកុំឲ្យមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ធ្វើឲ្យប្រទេសកម្ពុជាជួបកលយុគ។
គណបក្សសង្គ្រោះជាតិ បានប្រកាសជំហរចុងក្រោយរបស់ខ្លួន ទាមទារការបោះឆ្នោតឡើងវិញ និងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង ដោយដឹកនាំមហាបាតុកម្មជារៀងរាល់ថ្ងៃ មានបាតុករចូលរួមរាប់ម៉ឺននាក់ ដង្ហែក្បួនតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ។
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ប្រកាសនៅថ្ងៃពុធនេះ ឲ្យប្រជាពលរដ្ឋចូលរួមបាតុកម្មនៅថ្ងៃអាទិត្យទី២៩ខែធ្នូ ឲ្យបាន១លាននាក់។
ក្រសួងការងារ នៅថ្ងៃពុធនេះ បានប្រកាសឲ្យកម្មករ គោរពតាមការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្ដីពីដំឡើងប្រាក់ឈ្នូលអប្បបរមា ដែលត្រូវអនុវត្តតាមគោលការណ៍ដូចខាងក្រោម ៖ ពីឆ្នាំ២០១៤ ដល់ ២០១៨ ដំឡើងពី៨០ដុល្លារទៅ១៦០ដុល្លារសម្រាប់កម្មករពេញសិទ្ធិ និងពី៧៥ដុល្លារទៅ១៥៥ដុល្លារសម្រាប់កម្មករសាកល្បង។ ឆ្នាំ២០១៤ ប្រាក់ឈ្នួលត្រូវបានដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៥ ត្រូវដំឡើងចំនួន១៥ដុល្លារ ឆ្នាំ២០១៦ ត្រូវដំឡើងចំនួន១៦ដុល្លារ ឆ្នាំ២០១៧ ត្រូវដំឡើងចំនួន១៧ដុល្លារ និងឆ្នាំ២០១៨ ត្រូវដំឡើង១៧ដុល្លារ។
គោលនយោបាយសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ ដែលបានសន្យាជាមួយអ្នកបោះឆ្នោត រួមមាន ៖ ចាស់ៗ ពីអាយុ៦៥ឆ្នាំឡើងទៅ ទទួលបាន៤ម៉ឺនរៀល ក្នុង១ខែ កម្មករ ទទួលបានប្រាក់ខែទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ មន្ត្រីរាជការ ទទួលបានប្រាក់ខែទាបបំផុត ១លានរៀលក្នុង១ខែ កសិករ ទទួលបានការធានាតម្លៃកសិផល ( ស្រូវទាបបំផុត ១០០០រ/គីឡូក្រាម) ប្រជាពលរដ្ឋក្រីក្រ ទទួលបានការព្យាបាលជំងឺ ដោយឥតយកប្រាក់ យុវជន ទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារត្រឹមត្រូវ និងការបញ្ចុះតម្លៃប្រេង ជីកសិកម្ម អគ្គិសនី និងបញ្ចុះអត្រាការប្រាក់៕
Don't destroy all precious promise with our Khmer people. Power without a great and strong foundation will never last LONG! Khmer rouge fall and now cpp will fall down soon too . Good to let them FALL as a RIPENING FRUIT. Lon Nol regime lost to Khmer rouge because Lon Nol scare of Khmer rouge threaten him by words and did not know the truth is Khmer rouge don't have much left to fight with Lon Nol. Please remember yourn win so many wars so watch out and we have to know that we are smart and cleaver too. Lately hun sen spoke in a very soft TONE!!! He is ah cropoeur (crocodile) in the summer time with no water. cpp have a strategy very clear one guy talk loud another one talk nice but all of them belong to yourn.
ReplyDeleteហេតុអ្វីបានចាំបាច់ចរចារ ? ការទាមទាររបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតវាច្បាស់ណាស់ទៅហើយ
ReplyDeleteឲតែពួកគណៈក្សខ្ញុំយួនព្រមធ្វើតាមទៅវារួចស្រេចទៅហើយ ។ ឲតែពួកក្រពើទាំងនោះប្រកាសថា ព្រមចុះចេញ ព្រមបោះឆ្នោតឡើងវិញ ឬ បង្កើតគណៈម្មការឯរាជ្យមួយដើម្បីរកយុត្តិធម៌ជូនម្ចាស់
ឆ្នោត នោះការចរចារទៅលើបញ្ហាផ្សេង ៗ ទៀត វានឹងប្រព្រឹត្តទៅដោយរលូនជាមិនខាន ។ ដូច្នេះ មុននឹងចរចារ ពួកគណៈក្សកាន់អំណាចផ្តាច់ការនោះ ត្រូវព្រមនឹងការទាមទារទាំងអស់ហ្នឹងសិន
ទើបការចរចារអាចប្រព្រឹត្តទៅបាន ។