មេដឹកនាំ បក្សប្រឆាំង ចូលរួមធ្វើ បាតុកម្ម ជាមួយ កម្មករ នៅស្វាយរៀង និងកំពង់ចាម
លោក សម រង្ស៊ី បានប្រកាសគាំទ្រនៃការទាមទារប្រាក់ខែគោលរបស់កម្មករ។
ការជួបជុំធ្វើបាតុកម្មនៅក្រុងបាវិតនោះ បានចប់ទៅវិញរយៈពេលខ្លី ដោយសារអាជ្ញាធរមូលដ្ឋានបានស្ទាក់ឃាត់ក្បួនរថយន្តកម្មកររោងចក្រជាច្រើនពាន់នាក់ មិនឲ្យមកចូលរួមបាតុកម្មនេះបាន។
កម្មកររោងចក្រកាត់ដេរ មេតថេក ខេមបូឌា (Medtecs Cambodia Co.,Ltd) បាននាំគ្នាហែចេញពីរោងចក្រទៅតាមផ្លូវលេខ៧ ឆ្ពោះទៅកាន់ទីកន្លែងមួយនៅគល់ស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម ស្រែកទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែឲ្យពួកគេ និងទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
លោក កឹម សុខា បានប្រាប់កម្មករថា នៅប្រទេសនានា ជាពិសេសប្រទេសជិតខាង ដូចជាវៀតណាម ថៃ កម្មកររោងចក្រមានប្រាក់ខែខ្ពស់ជាងកម្មករកម្ពុជា។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មានពិស្ដារ...
No comments:
Post a Comment