អ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉ក ទាមទារ ឱ្យបញ្ចុះ ថ្លៃសាំង មក៤,០០០រៀល ក្នុងមួយលីត្រ
ភ្នំពេញ — ក្រុមអ្នក រត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី សរុបប្រមាណ មួយពាន់នា ក់បាននាំគ្នាធ្វើបាតុកម្ម នៅមុខ ទីស្តីការ គណៈរដ្ឋមន្ត្រី នៅព្រឹ កថ្ងៃអាទិត្យ នេះដើម្បី ទាមទារឲ្យរដ្ឋាភិបាល បញ្ចុះតម្លៃ ប្រេងសាំង មកត្រឹម៤០០០រៀល ក្នុងមួយលីត្រ ឬប្រហាក់ប្រហែលនឹងមួយ ដុល្លារអាមេរិក ក្នុងមួយលីត្រ។
បាតុកម្មនេះធ្វើឡើងស្របពេលដែលប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លី ក្រុមនិស្សិតនិងកម្មកររោងចក្រកាត់ដេរបានធ្វើបាតុកម្មនៅតាមមន្ទីរនិងក្រសួងមួយចំនួនដូចជាក្រសួងធម្មការនិងកិច្ចការសាសនា នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងនៅក្រសួងអប់រំជាដើម។
លោកវន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដឹកនាំបាតុកម្មក្រុមអ្នករត់ម៉ូតូឌុបនិងរ៉ឺម៉កកង់បីឬរ៉ឺម៉ក ទុកទុក នៅពីមុខទីស្តីការគណៈរដ្ឋមន្ត្រីចំនួនពីរលើកនៅក្នុងថ្ងៃនេះ។
«យើងមកទីនេះដើម្បីជំរុញឲ្យហ៊ុន សែន បញ្ចុះតម្លៃប្រេងសាំងនៅត្រឹម៤០០០រៀល»។
ក៏ដូចជាក្រុមបាតុកម្មនៅតាមមុខព្រួញដទៃទៀតដែរ បាតុកម្មរបស់ក្រុមអ្នកបម្រើសេវាកម្មដឹកជញ្ជូននេះក៏មានការចូលរួមពីព្រះសង្ឃដែរ។
បាតុករនិងព្រះសង្ឃបានលើកបដាជាផ្ទាំងក្រដាសកាតុងតូចៗដើម្បីស្នើឲ្យតម្លៃប្រេងសាំងរួមទាំងស្នើឲ្យដំឡើងប្រាក់ឈ្នួលកម្មករោងចក្រឲ្យដល់១៦០ដុល្លារអាមេរិកក្នុងមួយខែ។
ប្រេងសាំងនៅលើទីផ្សារក្នុងប្រទេសកម្ពុជាបច្ចុប្បន្នថ្លៃចន្លោះពី៤.៧០០ទៅ៥.៤០០រៀលក្នុងមួយលីត្រយោងតាមប្រភេទសាំងនិងតំបន់ គឺថ្លៃជាងមួយដុល្លារអាមេរិកស្របពេលដែលប្រជាពលរដ្ឋកម្ពុជាមានប្រាក់ចំណូលជាមធ្យមមួយដុល្លារក្នុងមួយថ្ងៃ។
លោកវន ពៅ ក៏ស្នើឲ្យរដ្ឋាភិបាលធានាតម្លៃស្រូវឲ្យបានកើនដល់១៥០០រៀលក្នុងមួយគីឡូក្រាម។
មានការពង្រឹងសន្តិសុខដោយមានការដាក់បន្ថែមកងកម្លាំងប្រដាប់ដោយអាវុធស្វ័យប្រវត្តិនៅទីស្តីការគណៈរដ្ឋមន្ត្រីប៉ុន្តែមិនមានការប៉ះទង្គិចណាមួយជាមួយក្រុមបាតុករនោះទេ។
លោកហៃ ប៊ុនហួត អ្នករត់ម៉ូតូឌុបមកពីខេត្តកំពង់ចាមគឺជាបាតុករម្នាក់ក្នុងចំណោមក្រុមអ្នកតវ៉ាបញ្ចុះតម្លៃប្រេងសាំង។
«ដើម្បីទាមទារឲ្យសាំងចុះថ្លៃ។ដើម្បីតម្លើងប្រាក់ខែកម្មករនិងឲ្យស្រូវឡើងថ្លៃ»។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ឧស្សាហកម្មនិងធនាគារនៃរដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថាប្រទេសកម្ពុជាមិនមែនជាប្រទេសផលិតប្រេងនោះទេហើយក៏មិនទាន់អាចបូមប្រេងលក់ដូចប្រទេសវៀតណាមនិងថៃដែរ។ដូច្នេះលទ្ធភាពបញ្ចុះថ្លៃប្រេងមិនអាចទៅរួចនោះទេ។
«ការទាមទារនេះទៅមិនរួចទេ។ខ្ញុំបានដឹងថារាជរដ្ឋាភិបាលបានធ្វើអ្វីខ្លះ។ក្នុងមួយខែរដ្ឋផ្តល់ប្រាក់ឧបត្ថម្ភជាង២០លានដុល្លារដើម្បីកុំឲ្យតម្លៃប្រេងឡើងខ្ពស់ពេកហួសពីសមត្ថភាពប្រជាពលរដ្ឋ»។
ទោះជាបែបនេះក្តីក្រុមបាតុករបានបង្កើនមុខព្រួញតវ៉ាជាច្រើនដើម្បីបង្កើនសម្ពាធដល់រដ្ឋាភិបាល។
ក្រោយពីបានធ្វើការតវ៉ានៅតាមកន្លែងផ្សេងៗនៅពេលព្រឹកថ្ងៃអាទិត្យនេះក្រុមបាតុករបានប្រមូលផ្តុំគ្នាចូលរួមតវ៉ាជាក្បួនតែមួយជាមួយគណបក្សសង្គ្រោះជាតិ។
ដោយឡែកលោកម៉ម សុណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យនិងជានាយកវិទ្យុសំបុកឃ្មុំបានផ្អាកគម្រោងតវ៉ារបស់ខ្លួននៅមុខក្រសួងព័ត៌មានដើម្បីទាមទារសិទ្ធិបើកទូរទស្សន៍៕

ចុចអានកឹម សុខា អង្វរហ៊ុន សែនចរចាចែកអំណាច ក្បត់ឆន្ទៈរាស្ត្រដែលចង់ដេញចោរក្បត់ជាតិចេញពីដំណែង
ReplyDeleteចុចអានសំ រ៉ាងស៊ី សុំចរចាក្បត់សម្តីខ្លួន និងប្រជាជាតិខ្មែរ ហើយឱ្យហ៊ុន សែននិងយួនបន្តរំលាយជាតិសាសន៍ទៀត
ចុចអានសហគមន៍អន្តរជាតិមិនគាំទ្រ សម រង្ស៊ី ព្រោះ សម រង្ស៊ី គាំទ្រ ហ៊ុន សែន និងពួកកុម្មុយនិស្ត យួន និងចិន
ចុចអានសម រង្សី ជូនពរ សម្តេច ហ៊ុន សែន បន្ទាប់ពី គាត់ត្រឡប់មកពីចាក់ថ្នាំ ហើយសុំចរចារ ព្រោះហ៊ុន សែន មានគំនិតថ្មីៗ មកពីយួនកុម្មុយនិស្ត
ចុចអានតើពេលណាទើបខ្មែរភ្ញាក់ខ្លួនដឹងថា សម រង្ស៊ី បោកប្រាស់ដូច សី ហនុ និងហ៊ុន សែនដែរ?