Paris Peace Accords 23 Oct. 1991

Tuesday, December 31, 2013

កម្មករ​ ទាមទារ​ ឲ្យ​រដ្ឋមន្ត្រី​ ក្រសួង​ការងារ​​ ចុះ​ចេញ​​ បើ​មិន​ព្រម​ តម្លើង​ ប្រាក់​ខែ​កម្មករ​​ ឲ្យ​បាន​ ១៦០​ដុល្លារ

កម្មករ​ ទាមទារ​ ឲ្យ​រដ្ឋមន្ត្រី​ ក្រសួង​ការងារ​​ ចុះ​ចេញ​​ បើ​មិន​ព្រម​ តម្លើង​ ប្រាក់​ខែ​កម្មករ​​ ឲ្យ​បាន​ ១៦០​ដុល្លារ

កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា ​នៅមុខ​ក្រសួង​ការងារ​​
កម្មករ​កាត់ដេរ​បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា ​នៅមុខ​ក្រសួង​ការងារ​​

ដោយ លី ម៉េងហួរ / RFI | ៣១ ធ្នូ ២០១៣
ក្រុមកម្មករ​រាប់ពាន់នាក់ បាន​បន្ត​ប្រមូលផ្តុំ ធ្វើបាតុកម្ម លើក​បដា ស្រែក​មេក្រូ និង​បិទផ្លូវ នៅមុខ​ក្រសួង​ការងារ នា​ព្រឹក​ថ្ងៃទី៣១ធ្នូ​នេះ។ ក្រុមកម្មករ​រោងចក្រ ទាមទារ​តម្លើង​ប្រាក់ខែ ឲ្យ​បាន​ដល់ ១៦០ដុល្លារ។ នៅ​ព្រឹក​មិញ តំណាង​ក្រុមកម្មករ បាន​ស្រែក​មេក្រូ ទាមទារ​ឲ្យ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ចុះ​ចេញពី​តំណែង បើសិនជា​លោក​រដ្ឋមន្ត្រី នៅតែ​មិន​ព្រម​ដោះស្រាយ​សំណូមពរ​របស់​កម្មករ។ ចំពោះ​ការទទូច​ស្នើសុំ​របស់​កម្មករ​នេះ ទាំង​លោក​រដ្ឋមន្ត្រី អ៊ិត សំហេង និង​ទាំង​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការងារ មិនបាន​ឆ្លើយតប​អ្វី​ទេ។


No comments:

Post a Comment