Paris Peace Accords 23 Oct. 1991

Monday, December 30, 2013

កម្មករ​ និង​សមត្ថកិច្ច​ ប្រឈមមុខ​គ្នា​ នៅ​​​មុខ​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី

កម្មករ​ និង​សមត្ថកិច្ច​ ប្រឈមមុខ​គ្នា​ នៅ​​​មុខ​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី

កម្លាំង​ កម្មករ-​កម្មការិនី​ រាប់​ម៉ឺន​នាក់ ដែល​ តវ៉ា​ ដំឡើង​ប្រាក់​ខែ ​ ប្រឈម​មុខ​ ជាមួយ​ កង​កម្លាំង​ សមត្ថកិច្ច នៅ​ខាង​មុខ​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី រាជ​ធានី​ភ្នំពេញ។
ដោយ វិទ្យុ អាស៊ីសេរី | ៣០​ ធ្នូ ២០១៣
កម្មករ បាតុកម្ម ៦១០

ការ​ប្រឈម​មុខ​គ្នា​នេះ ចាប់​ផ្ដើម​នៅ​វេលា​ម៉ោង ១​រសៀល ថ្ងៃ​ទី​៣០ ធ្នូ គឺ​នៅ​ពេល​ដែល​ក្រុម​កម្មករ​អ្នក​តវ៉ា នាំ​គ្នា​ហែ​ក្បួន​មក​តវ៉ា​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បន្ទាប់​ពួក​គេ​មិន​បាន​ទទួល​ដំណឹង​វិជ្ជមាន​អ្វី​ពី​កិច្ច​ប្រជុំ​រវាង​តំណាង​សហជីព​កម្មករ និង​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ពេល​ព្រឹក។
ក្រសួង​ការងារ​បាន​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ឲ្យ​តំណាង​សហជីព​កម្មករ​ចំនួន ៦ ដែល​បាន​ដឹក​នាំ​កម្មករ​ធ្វើ​បាតុកម្ម និង​ភាគី​ពាក់ព័ន្ធ ជួបពិភាក្សា​ដោះស្រាយ​បញ្ហា ដើម្បី​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​ដោយ​កម្មករ បំណង​ចង់​ឲ្យ​ដំណើរការ​រោងចក្រ​ត្រឡប់​ទៅ​ដូច​ដើម​វិញ។ ប៉ុន្តែ​កិច្ច​ប្រជុំ​នេះ​ត្រូវ​បរាជ័យ​ដោយសារ​ភាគី​ម្ចាស់​រោងចក្រ​មិន​ចូល​រួម។
ខណៈ​ដែល​មេដឹកនាំ​សហជីព​និង​មន្ត្រី​ក្រសួង​ការងារ​កំពុង​បើក​កិច្ច​ប្រជុំ មាន​កម្មករ​រាប់​ម៉ឺន​នាក់ នាំ​គ្នា​ប្រមូល​ផ្ដុំ​មុខ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បិទ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុង​រាជធានី​ភ្នំពេញ រហូត​ដល់​កិច្ច​ប្រជុំ​បញ្ចប់​នៅ​វេលា​ថ្ងៃ​ត្រង់ រួច​ពួកគេ​ក៏​បន្ត​ដង្ហែ​ក្បួន​មក​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។
សូម​រង់ចាំ​ស្ដាប់​និង​អាន​ព័ត៌មាន​នេះ...

1 comment:

  1. Anonymous5:32 AM

    CPP CROOKS built the jail to put themselves in their own jail!

    They deserve it.

    ReplyDelete