Paris Peace Accords 23 Oct. 1991

Sunday, December 29, 2013

មេដឹកនាំ​ បក្ស​ប្រឆាំង​ សូមឲ្យលោក ហ៊ុន សែន ចេញ​មុខ​ដោះស្រាយ

មេដឹកនាំ​ បក្ស​ប្រឆាំង​ សូមឲ្យលោក ហ៊ុន សែន ចេញ​មុខ​ដោះស្រាយ

អនុ​ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៩ ធ្នូ បាន​អំពាវនាវ​ ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មុខ​ មក​ដោះស្រាយ​ តាម​ការ​ទាមទារ​ របស់​បាតុករ។
 
ដោយ វណ្ណ វិចារ / វិទ្យុអាស៊ីសេរី | ២៩ ធ្នូ ២០១៣

កឹម សុខា បាតុកម្ម ៦១០
បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ដង្ហែ​ក្បួន​តាម​ផ្លូវ​ព្រះមុនីវង្ស ម្ដុំ​ស្តុប​ពេទ្យ​ចិន នៅ​រសៀល​ថ្ងៃ​២៩ ធ្នូ ឆ្នាំ​២០១៣។

ក្នុង​ការ​ហែ​ក្បួន ​មហា​បាតុកម្ម ​របស់ ​គណបក្ស​សង្គ្រោះ​ជាតិ​ លើក​ទី​១៥ នៅ​ថ្ងៃ​ ទី​២៩ ធ្នូ, លោក កឹម សុខា ក៏​បាន​សូម ឲ្យ​លោក ហ៊ុន សែន រៀបចំ​ក្បួន​បាតុកម្ម​មួយ ដូច​គណបក្ស​ សង្គ្រោះ​ជាតិ​ដែរ ដើម្បី​ ប្រៀប​ធៀប​ចំនួន ​អ្នក​ចូល​រួម ​គាំទ្រ ថា, ​តើ ​បក្ស​ប្រជាជន​កម្ពុជា មាន​អ្នក​ចូល​រួម ​គាំទ្រ ​ធ្វើ​បាតុកម្ម​ច្រើន​ ដូច​បក្ស​សង្គ្រោះ​ជាតិ​ ឬ​អត់?
 

ក្បួន​ដង្ហែ​បាតុកម្ម​ថ្ងៃ​នេះ​​​ចេញ​ដំណើរ​ពី​ទីលាន​ប្រជាធិបតេយ្យ​នៅ​ ម៉ោង ២​រសៀល តាម​ផ្លូវ​១០៨ រហូត​ដល់​កែង​មហា​វិថី​ព្រះមុនីវង្ស បត់​ឆ្វេង​​​មក​ដង្ហែ​លើ​ដង​ផ្លូវ​ព្រះមុនីវង្ស និង​ដង្ហែ​កាត់​ទីតាំង​សំខាន់ៗ​មួយ​ចំនួន ដូច​ជា​ក្រសួង​ការពារ​ជាតិ និង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជា​ដើម។

ប្រធាន​គណបក្សសង្គ្រោះជាតិ លោក សម​ រង្ស៊ី នៅ​ថ្ងៃ​នេះ​ដែរ បានប្រកាសផ្អាកធ្វើបាតុកម្មរយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃច័ន្ទ ទី៣០ ធ្នូ រហូតដល់ថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០១៤។ ការប្រកាសផ្អាកនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋបានសម្រាក។ គណបក្សសង្គ្រោះជាតិ នឹងចាប់ផ្ដើមមហាបាតុកម្មឡើងវិញនៅថ្ងៃអាទិត្យ ទី៥ ខែមករា។

សូម​ ស្ដាប់​សេចក្ដី​រាយការណ៍​ បន្ថែម ​របស់​លោក វណ្ណ វិចារ៖

1 comment:

  1. Anonymous12:41 AM

    Oposition leader accepted Hun Sen to be prime minister legal[sic] that what they ask him find problem any situation and call Mr prime minister all the time they open their mouth ? another word they said not reconize this government ?..I, don't understand what are they doing on people lives KRANHUN EASAN..........

    ReplyDelete