Paris Peace Accords 23 Oct. 1991

Sunday, December 22, 2013

អ្នក​ភ្នំពេញ​ កាន់តែច្រើន ​យល់ថា​ ការហាត់​ប្រាណ​ ល្អ​ សម្រាប់​សុខភាព​

អ្នក​ភ្នំពេញ​ កាន់តែច្រើន ​យល់ថា​ ការហាត់​ប្រាណ​ ល្អ​ សម្រាប់​សុខភាព​
CEN | ២២ ធ្នូ ២០១៣
 
ភ្នំពេញ៖ ​ដោយ​ធ្វើដំណើរ​ ពេល​ល្ងាច​ កាត់​តាមផ្លូវ​សួនច្បារ​ វិមានឯករាជ្យ​នោះ, គេ​ នឹង​ឃើញ​អ្នកខ្លះ​ វ៉ៃ​សី, អ្នកខ្លះ ​ដើរ, អ្នកខ្លះ ​រត់​។  ពួកគេ ​កំពុងតែ​ នាំគ្នា​ ឆ្លៀត​ចំណាយ​ពេលវេលា​ ដើម្បី ធ្វើការ​ហាត់ប្រាណ ​ដែលគេ​ដឹងថា ​នឹង​ជួយ​ធ្វើ ឲ្យ​សុខភាព​រឹងមាំ​។​

​លោកស្រី រី ជា​មនុស្ស​ម្នាក់ ​ដែល​តែងតែ មាន​ទីលំនៅ ​នៅ​ច្បារអំពៅ តែងតែ ​ធ្វើដំណើរ​ រាល់​ល្ងាច ទៅកាន់​សួនច្បារ​ សម្តេច​ហ៊ុនសែន ដើម្បី ហាត់ប្រាណ​ ជាមួយ​មនុស្ស ​រាប់រយ​នាក់​ នៅ​ទីនោះ​។  លោកស្រី​ បាន​និយាយថា ចាប់តាំង ពី​លោកស្រី បាន​ចំណាយពេល​ល្ងាច ​ដើម្បី​ ដើរ​ហាត់ប្រាណ​ ជាមួយ​មិត្តភក្តិ, លោកស្រី​ ទទួល​អារម្មណ៍​ថា « ខ្ញុំ​ ដូចជា​គេង​លក់​ ស្រួល​ជាមុន, ​ហើយ​ មិនសូវ​ ជា​មា​ជំងឺ ​ផ្តាសាយ​ឡើយ​។ ខ្ញុំ​ គិតថា​ សុខភាព ​របស់ខ្ញុំ​ ល្អ​ជាង​ពេល ដែល​ខ្ញុំ​ មិន​ហាត់ប្រាណ​។​»


លោក ស្រី រី ស្ថិតនៅ​ក្នុងចំណោម​អ្នកទីក្រុង​ភ្នំពេញ​ជាច្រើន​នាក់​ដែល​បាននាំគ្នា​ ទៅធ្វើ​លំ​ហាត់ប្រាណ​នៅ​សួនច្បារ សម្តេច​ហ៊ុនសែន​។​

​ជាមួយនឹង​កំណើត ​មនុស្ស​យល់ដឹង​អំពី​សារសំខាន់​នៃ​ការហាត់​ប្រាណ​សម្រាប់​សុខភាព​នោះ កន្លែង​ហាត់ប្រាណ​ជាច្រើន​ក៏បាន​រីក​ស្គុះស្គាយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​

​ខណ​:​អ្នកខ្លះ​ហាត់ប្រាណ​តាម​ក្លឹប​ផ្សេងៗ​នោះ​ជាមួយនឹង​ការបង់ប្រាក់​ប្រចាំថ្ងៃ​ឬ​ប្រចាំខែ​នោះ
​ ប្រជាពលរដ្ឋ​មួយចំនួន​បានជ្រើសរើស​ការហាត់​ប្រាណ ជា​ក្រុម​នៅតាម​សួនច្បារ សាធារណៈ​និង​នៅ​កំពុង​តែមាន​ច្រើ​នៅ​ក្រុង​ភ្ន​ម​ពេញ ដូចជា​នៅ ពហុ​កីឡា ដ្ឋា​ន​ជាតិ​អូឡាំពិក សួនច្បារ​មុខក្រសួង​ការពារជាតិ និង​សួន​ខាងមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី វិមាន សន្តិភាព សួនច្បារ​នៅតាម​បណ្តោយ​មាត់ទន្លេ មុខ​វត្ត​ឧណ្ណាលោម និង​មុខ​វាំង សួន​វិមានឯករាជ្យ​ជាដើម​។​

​ការចំណាយ​ពេលវេលា​មួយចំនួន​នៅពេល​ព្រឹក​ និង​ពេល​ល្ងាច​របស់​ប្រជាពលរដ្ឋ​មួយចំនួន នាំ​គ្នាំ​ទៅ​ហាត់ប្រាណ គឺ​បង្ហាញ​ពី​កក្តា​ជីវភាព របស់​ពួកគាត់​មាន​ជីវភាព​ធូរធារ ជាង​មុន ដូច្នេះ​ត្រូវតែ គិតគូ​ពី​សុខភាព​ជាក​ក្កតា​សំខាន់​សម្រាប់​បុគ្គល​ម្នាក់​។​

​លោក វេជ្ជ បណ្ឌិត ងួន សេ​រ័ត្ន​តំណាង​មន្ទីរពេទ្យ រ៉ាំ សៃ សាំ​ដា​ប៊ី (Ramsay Sime Darby Health Care) ដ៏​ល្បីល្បាញ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​និយាយថា​នេះ​ជា​សញ្ញា​ដ៏​ល្អ​មួយ ​ហើយ​វា​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។ លោក និយាយថា ការចំណាយ​ពេលវេលា​មួយថ្ងៃ​យ៉ាងតិច​៣០​នាទី​ដើម្បី​ហាត់ប្រាណ​នឹងធ្វើ​អោយ​ សុខភាព​មនុស្ស​រឹង​ពឹង​។

​លោក​បន្ថែម​ទៀ​ថា ក្រៅពី​ការហាត់​ប្រាណ​ទៀងទាត់ ប្រជាជន​ក៏​គួរ​គិត​ផងដែរ​អំពី​ការ​បរិ​ភគ​អាហារ​ដើម្បី​សុខភាព​ដោយ​ កាត់បន្ថយ​ការទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ហើយ​បង្កើន​ការបរិភោគ​ផ្លែឈើ​ និង​បន្លែ​។ ម្យ៉ាងទៀត​នោះ លោក វេជ្ជបណ្ឌិត​និយាយថា ការពិនិត្យ​សុខភាព​ទៀងទាត់​ក៏មាន​សារសំខាន់​ផងដែរ​សម្រាប់​ការបង្ការ​ជំងឺ​។

​ប្រជាជន​កម្ពុជា​គួរតែ​ចាប់ផ្តើម​គិត​អំពី​ការពិនិត្យ​សុខភាព​ ទៀងទាត់​ពីព្រោះថា​នៅពេល​ជំងឺ​មួយ​រកឃើញ​នៅក្នុង​ដំណាក់កាល​ដំបូង​នោះ​វា​ មាន​ល​ទ្ឋ​ភាព​កាន់តែច្រើន​នៅក្នុង​ការព្យាបាល​ជាសះស្បើយ​និង​ចំណាយ​ថវិការ​ តិច​។​

​លោក បាន​និយាយថា “​ហាត់ប្រាណ​ទៀងទាត់ បរិភោគ​ត្រឹមត្រូវ ការរស់នៅ​ប្រក​ដោយ​អនាម័យ​និង ការពិនិត្យ​សុខភាព​ទៀងទាត់​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើនណាស់​សម្រាប់​សុខភាព​ ”៕


អ្នក​ភ្នំពេញ​កាន់តែច្រើន​យល់ថា​ការហាត់​ប្រាណ​ល្អ​សម្រាប់​សុខភាព​

(ថ្ងៃទី 22 ធ្នូ 2013, ម៉ោង 11:04:AM) | ដោយ: រតនា​
ក- ក+ | Print
 2 Google +0  0  0  0
ភ្នំពេញ: ​ដោយ​ធ្វើដំណើរ​ពេល​ល្ងាច​កាត់​តាមផ្លូវ​សួនច្បារ​វិមានឯករាជ្យ​នោះ គេ​នឹង​ឃើញ​អ្នកខ្លះ​វ៉ៃ​សី អ្នកខ្លះ​ដើរ អ្នកខ្លះ​រត់​។ ពួកគេ​កំពុងតែ​នាំគ្នា​ឆ្លៀត​ចំណាយ​ពេលវេលា​ដើម្បី​ធ្វើការ​ហាត់ប្រាណ​ដែល​ គេ​ដឹងថា​នឹង​ជួយ​ធ្វើអោយ​សុខភាព​រឹងមាំ​។​

​លោក ស្រី រី ជា​មនុស្ស​ម្នាក់​ដែល​តែងតែមាន​ទីលំនៅ​នៅ​ច្បារអំពៅ តែងតែ​ធ្វើដំណើរ​រាល់​ល្ងាច ទៅកាន់​សួនច្បារ​សម្តេច​ហ៊ុនសែន ដើម្បី​ហាត់ប្រាណ​ជាមួយ​មនុស្ស​រាប់រយ​នាក់​នៅ​ទីនោះ​។ លោក ស្រី​បាន​និយាយថា ចាប់តាំងពី​លោកស្រី បាន​ចំណាយ ពេល​ល្ងាច​ដើម្បី​ដើរ​ហាត់ប្រាណ​ជាមួយ​មិត្តភក្តិ លោក ស្រី​ទទួល​អារម្មណ៍​ថា  “​ខ្ញុំ​ដូចជា​គេង​លក់​ស្រួល​ជាមុន​ហើយ​មិនសូវ​ជា​មា​ជំងឺ​ផ្តាសាយ​ឡើយ​។ ខ្ញុំ​គិតថា​សុខភាព​របស់ខ្ញុំ​ល្អ​ជាង​ពេលដែល​ខ្ញុំ​មិន​ហាត់ប្រាណ​។​”

​ លោក ស្រី រី ស្ថិតនៅ​ក្នុងចំណោម​អ្នកទីក្រុង​ភ្នំពេញ​ជាច្រើន​នាក់​ដែល​បាននាំគ្នា​ ទៅធ្វើ​លំ​ហាត់ប្រាណ​នៅ​សួនច្បារ សម្តេច​ហ៊ុនសែន​។​

​ជាមួយនឹង​កំណើត ​មនុស្ស​យល់ដឹង​អំពី​សារសំខាន់​នៃ​ការហាត់​ប្រាណ​សម្រាប់​សុខភាព​នោះ កន្លែង​ហាត់ប្រាណ​ជាច្រើន​ក៏បាន​រីក​ស្គុះស្គាយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​

​ខណ​:​អ្នកខ្លះ​ហាត់ប្រាណ​តាម​ក្លឹប​ផ្សេងៗ​នោះ​ជាមួយនឹង​ការបង់ប្រាក់​ប្រចាំថ្ងៃ​ឬ​ប្រចាំខែ​នោះ
​ ប្រជាពលរដ្ឋ​មួយចំនួន​បានជ្រើសរើស​ការហាត់​ប្រាណ ជា​ក្រុម​នៅតាម​សួនច្បារ សាធារណៈ​និង​នៅ​កំពុង​តែមាន​ច្រើ​នៅ​ក្រុង​ភ្ន​ម​ពេញ ដូចជា​នៅ ពហុ​កីឡា ដ្ឋា​ន​ជាតិ​អូឡាំពិក សួនច្បារ​មុខក្រសួង​ការពារជាតិ និង​សួន​ខាងមុខ​ទីស្តីការគណៈរដ្ឋមន្ត្រី វិមាន សន្តិភាព សួនច្បារ​នៅតាម​បណ្តោយ​មាត់ទន្លេ មុខ​វត្ត​ឧណ្ណាលោម និង​មុខ​វាំង សួន​វិមានឯករាជ្យ​ជាដើម​។​

​ការចំណាយ​ពេលវេលា​មួយចំនួន​នៅពេល​ព្រឹក​ និង​ពេល​ល្ងាច​របស់​ប្រជាពលរដ្ឋ​មួយចំនួន នាំ​គ្នាំ​ទៅ​ហាត់ប្រាណ គឺ​បង្ហាញ​ពី​កក្តា​ជីវភាព របស់​ពួកគាត់​មាន​ជីវភាព​ធូរធារ ជាង​មុន ដូច្នេះ​ត្រូវតែ គិតគូ​ពី​សុខភាព​ជាក​ក្កតា​សំខាន់​សម្រាប់​បុគ្គល​ម្នាក់​។​

​លោក វេជ្ជ បណ្ឌិត ងួន សេ​រ័ត្ន​តំណាង​មន្ទីរពេទ្យ រ៉ាំ សៃ សាំ​ដា​ប៊ី (Ramsay Sime Darby Health Care) ដ៏​ល្បីល្បាញ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​និយាយថា​នេះ​ជា​សញ្ញា​ដ៏​ល្អ​មួយ ​ហើយ​វា​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។ លោក និយាយថា ការចំណាយ​ពេលវេលា​មួយថ្ងៃ​យ៉ាងតិច​៣០​នាទី​ដើម្បី​ហាត់ប្រាណ​នឹងធ្វើ​អោយ​ សុខភាព​មនុស្ស​រឹង​ពឹង​។

​លោក​បន្ថែម​ទៀ​ថា ក្រៅពី​ការហាត់​ប្រាណ​ទៀងទាត់ ប្រជាជន​ក៏​គួរ​គិត​ផងដែរ​អំពី​ការ​បរិ​ភគ​អាហារ​ដើម្បី​សុខភាព​ដោយ​ កាត់បន្ថយ​ការទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ហើយ​បង្កើន​ការបរិភោគ​ផ្លែឈើ​ និង​បន្លែ​។ ម្យ៉ាងទៀត​នោះ លោក វេជ្ជបណ្ឌិត​និយាយថា ការពិនិត្យ​សុខភាព​ទៀងទាត់​ក៏មាន​សារសំខាន់​ផងដែរ​សម្រាប់​ការបង្ការ​ជំងឺ​។

​ប្រជាជន​កម្ពុជា​គួរតែ​ចាប់ផ្តើម​គិត​អំពី​ការពិនិត្យ​សុខភាព​ ទៀងទាត់​ពីព្រោះថា​នៅពេល​ជំងឺ​មួយ​រកឃើញ​នៅក្នុង​ដំណាក់កាល​ដំបូង​នោះ​វា​ មាន​ល​ទ្ឋ​ភាព​កាន់តែច្រើន​នៅក្នុង​ការព្យាបាល​ជាសះស្បើយ​និង​ចំណាយ​ថវិការ​ តិច​។​

​លោក បាន​និយាយថា “​ហាត់ប្រាណ​ទៀងទាត់ បរិភោគ​ត្រឹមត្រូវ ការរស់នៅ​ប្រក​ដោយ​អនាម័យ​និង ការពិនិត្យ​សុខភាព​ទៀងទាត់​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើនណាស់​សម្រាប់​សុខភាព​ ”៕R/c​
- See more at: http://www.cen.com.kh/localnews/show_detail/24?token=ZDQxZmVmMT#sthash.IdcT21sV.dpuf

No comments:

Post a Comment