ពលរដ្ឋ អតីតតំបន់បឹងកក់ និងព្រះសង្ឃ ប៉ះទង្គិចគ្នា ជាមួយ សមត្ថកិច្ច នៅមុខ សាលារាជធានី ភ្នំពេញ
ភ្នំពេញ: ប្រជាពលរដ្ឋ អតីតតំបន់បឹងកក់ រួមជាមួយ ព្រះសង្ឃ បានប៉ះទង្គិចគ្នា ជាមួយ សមត្ថកិច្ច នៅមុខ សាលារាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ទាក់ទងទៅនឹង ការស្វែងរក អន្តរាគមន៍ ដោះស្រាយ ជាសំណងបន្ថែម របស់ ប្រជាពលរដ្ឋ អតីតតំបន់បឹងកក់។
ការប៉ះទង្គិចគ្នានេះ បន្ទាប់ពីក្រុមប្រជាពលរដ្ឋ ដែលនាំគ្នាតវ៉ានោះ បានបិទផ្លូវ និងច្រកចេញចូលសាលារាជធានីភ្នំពេញ ធ្វើឲ្យមានការកកស្ទះចរាចរ ដោយមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច។
គួរបញ្ជាក់ផងដែរថា ជាច្រើននាក់ ប្រជាពលរដ្ឋអតីត តំបន់បឹងកក់ បាននាំគ្នាមកកាន់ខាងមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីតវ៉ា ឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ដោះស្រាយជាសំណងបន្ថែមដល់ពួកគាត់ ដែលបានចាកចេញពីតំបន់បឹងកក់ទៅរស់នៅតំបន់ផ្សេង ឯជាយរាជធានីភ្នំពេញ ដោយក្រុមប្រជាពលរដ្ឋទាំងនោះបានបិទផ្លូវផងដែរ៕
ដោយ: មុនីរាជ / CEN | ថ្ងៃទី ២៤ ធ្នូ 2013
No comments:
Post a Comment