បាតុករ ទាមទារ ឲ្យលោក ហ៊ុន សែន ចុះពី តំណែង ព្រោះ ចង់ផ្លាស់ប្តូរ
បាតុករកាន់បដារទាមទារឲ្យកែទម្រង់គណៈកម្មាធិការរៀបចំការបោះឆ្នោត។ (រួបភាពថតថ្ងៃអាទិត្យទី២៩ ខែធ្នូ)
នៅ វណ្ណារិន / វិទ្យុ វីអូអេ | 30 ធ្នូ 2013

ភ្នំពេញ — ប្រជាពលរដ្ឋច្រើនសែននាក់ និងបាតុករគាំទ្រគណបក្សសង្គ្រោះជាតិនៅថ្ងៃអាទិត្យ បានរួមគ្នាដង្ហែក្បួនមហាបាតុកម្មឲ្យលោកហ៊ុន សែនចុះចេញពីតំណែងនាយករដ្ឋមន្ត្រី និងបោះឆ្នោតឡើងវិញ។
នេះគឺជាថ្ងៃទី១៥ហើយបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានប្រកាសចាប់ផ្តើមធ្វើបាតុកម្មដង្ហែក្បួននៅតាមដងផ្លូវនានានៃរាជធានី ភ្នំពេញដើម្បីឲ្យមានការផ្លាស់ប្តូរមួយសម្រាប់ប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា ប្រពលរដ្ឋភាគច្រើនបានធ្វើដំណើរពីបណ្តាខេត្តនានា ដើម្បីចូលរួមក្នុងបាតុកម្មនាថ្ងៃអាទិត្យនេះ។
នៅក្នុងនោះក៏មានការចូលរួមពីព្រះសង្ឃ កម្មកររោងចក្រ សិស្ស និស្សិត អ្នករត់រ៉ឺម៉កកង់បី និងម៉ូតូឌុបផងដែរ។
អ្នកយកព័ត៌មានលោកនៅ វណ្ណារិនកំពុងឋិតនៅទីលានប្រជាធិបតេយ្យជាមួយពលរដ្ឋចាស់ៗ ដែលមិនអាចដើរធ្វើដំណើរតាមបាតុកម្មវែងឆ្ងាយដែលមានបាតុករច្រើនសែននាក់ទាមទារឲ្យលោកហ៊ុន សែនចុះចេញពីតំណែង និងបោះឆ្នោតឡើងវិញ។
ក្នុងបទសម្ភាសន៍ជាមួយលោកនៅ វណ្ណារិននៃវីអូអេ លោកសួង សឿនមកពីស្រុកចម្ការលើ ខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖
«បាទៗ ខ្ញុំមកធ្វើបាតុកម្មនេះគឺថា អស់រយៈពេល៥អាណត្តិមកហើយណា។ លោកហ៊ុន សែនដឹកនាំយូរៗទៅ ប្រជាជនចេះតែវេទនាទៅ លំបាកទៅ ហើយក្នុងអាណត្តិនេះ ខ្ញុំមកនេះគឺឈឺចាប់ ទាមទារបញ្ហាដែលសន្លឹកឆ្នោតគឺថា ប្រជនពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិគឺឈ្នះសឹងតែ៩០% ហេតុដូចម្តេចបានជាសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋហ្នឹងទៅណា? បញ្ហាហ្នឹងគឺថា ឈឺចិត្តណាស់។ ដូច្នេះលោកហ៊ុន សែនត្រូវតែចុះចេញ បើមិនចុះចេញគឺត្រូវបោះឆ្នោតឡើងវិញ»។

ប្រជាពលរដ្ឋ ដែលបានចូលរួមបាតុកម្មត្អូញត្អែរថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពួកគាត់បានរស់នៅក្នុងភាពលំបាកដោយសារតែការរំលោភដីធ្លី អំពើពុករលួយ ការកាប់បំផ្លាញព្រៃឈើ តម្លៃសាំង និងទំនិញក្នុងទីផ្សារឡើងថ្លៃ ដូច្នេះហើយពួកគាត់ចង់ឲ្យមានការផ្លាស់ប្តូរ។
ដោយឡែកបងស្រី កែវ សុផាត ដែលជាកម្មកររោងចក្រកាត់ដេរដែលមានកូនក្នុងបន្ទុកពីរនាក់ បានប្រាប់ VOAថា គាត់មកចូលរួមជាមួយបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនេះ ដោយរំពឹងទុកថា គណបក្សនេះនឹងអាចជួយពួកគាត់ទាមទារឲ្យមានការដំឡើងប្រាក់ខែគោលដល់ទៅ១៦០ដុល្លារ ពីចំនួន៨០ដុល្លារ។
អ្នកស្រីកែវ សុផាតនិយាយថា៖ «ទីផ្សាររាល់ថ្ងៃអ្វីក៏ឡើងថ្លៃ ធ្វើឲ្យប្រាក់ខែខ្ញុំ៨៥ដុល្លារហ្នឹងចាយវាយក្នុងគ្រួសារអត់បានទេ»។
រីឯលោកយិល ភួងម៉ារ៉ាអ្នករត់រ៉ឺម៉កកង់បីនិយាយថា៖«បើសិននៅដូចរាល់ថ្ងៃបច្ចុប្បន្ន ឥឡូវនេះ ខ្ញុំចង់ប្តូរ។ បើសិនគាត់នឹងធ្វើការល្អ កែប្រែវិញ អាហ្នឹងខ្ញុំទទួលស្គាល់ ធ្វើម៉េចឲ្យប្រជាជន ប្រជារាស្ត្រចង់បាន»។
គួរបញ្ជាក់ផងដែរថា គណបក្សសង្គ្រោះជាតិ បានប្រកាសមិនចូលរួមប្រជុំក្នុងរដ្ឋសភាជាតិទេ បន្ទាប់ពីការបោះឆ្នោតតំណាងរាស្ត្រ នាខែកក្កដា រួចមក ដោយចោទប្រកាន់ថា គណបក្សកាន់អំណាចរបស់លោកហ៊ុន សែន លួចបន្លំសំឡេងឆ្នោតរបស់ពួកគាត់។
កាលពីដើមសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្វើការព្រមានធ្ងន់ៗដល់គណបក្សសង្គ្រោះជាតិថា ការធ្វើបាតុកម្មនេះអាចនាំឲ្យមានបាតដៃទីបីឈ្លៀតឱកាសបង្កភាពវីកវរ។
លោកឆេង សំអាង វិស្វកររបស់ក្រុមហ៊ុនសាងសង់ស្ពានថ្នល់និយាយថា៖ «សម្រាប់ខ្ញុំ ខ្ញុំមិនភ័យខ្លាច និងតក់ស្លុតចំពោះបាតដៃទីបីរបស់លោកហ៊ុន សែនទេ។ ខ្ញុំមិនភ័យខ្លាច ខ្ញុំមិនញញើត។ ហើយខ្ញុំថា វាគ្រាន់តែជាការគំរាមកំហែង គ្រាន់តែជាការភូតកុហក់ប្រជារាស្ត្រប៉ុណ្ណោះ»។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសជាផ្លូវការកាលពីថ្ងៃសៅរ៍ ថា គណបក្សរបស់លោកបានត្រៀមរួចជាស្រេចដើម្បីចូលរួមចរចាសាជាថ្មីជាមួយគណបក្សប្រជាជនកម្ពុជា។
ទោះបីជាមានការហែក្បួន និងស្រែកជ័យឃោសនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញអស់រយៈពេល១៥ថ្ងៃមកហើយក៏ដោយ ប៉ុន្តែភាពជាប់គាំងនយោបាយរបស់គណបក្សធំៗទាំងពីរនៅតែមិនទាន់ដោះស្រាយ។ គេសង្ឃឹមថា គណបក្សទាំងពីរនឹងវិលមករកតុចរចាក្នុងពេលឆាប់ៗនេះ៕

No comments:
Post a Comment