Paris Peace Accords 23 Oct. 1991

Saturday, December 21, 2013

សាលាក្រុង ​អញ្ជើញ​មេ​ដឹក​នាំ​ បក្ស​ប្រឆាំង ​ប្រជុំ​ពិភាក្សា ​ពី​ការ​គ្រប់គ្រង​បាតុកម្ម

សាលាក្រុង ​អញ្ជើញ​មេ​ដឹក​នាំ​ បក្ស​ប្រឆាំង ​ប្រជុំ​ពិភាក្សា ​ពី​ការ​គ្រប់គ្រង​បាតុកម្ម

សាលា​រាជធានី​ ភ្នំពេញ កោះ​អញ្ជើញ​ ប្រធាន និង​អនុប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ប្រជុំ​ពិភាក្សា​ ស្ដីពី​ ការ​គ្រប់គ្រង​បាតុកម្ម​ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ ដោយ​សន្តិវិធី នៅ​ថ្ងៃ​សៅរិ៍ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៣។
វិទ្យុ អាស៊ីសេរី | ២០ ធ្នូ ២០១៣
បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ក្បួន​បាតុកម្ម​ដង្ហែ​តាម​បណ្ដោយ​វិថី​ព្រះនរោត្ដម ក្បែរ​រោងកុន​លុច កាល​ពី​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៣។
RFA/Uon Chhin



លិខិត ​ពី​សាលា​រាជធានី​ ភ្នំពេញ ដែល​ចុះ​ហត្ថលេខា ​ដោយ​នាយ​ខុទ្ទកាល័យ លោក កើត ឆែ នៅ​ថ្ងៃ​សុក្រ ទី​២០ ធ្នូ បាន​បង្ហាញ​ថា ការ​សម្ដែង​មតិ​ដឹក​នាំ ​ដោយ​គណបក្ស​ សង្គ្រោះ​ជាតិ ក្នុង​រយៈពេល​​​​ កន្លង​មក​នោះ ​មាន​ប្រការ​មិន​ប្រក្រតី​ ជា​ច្រើន ដែល​ចាំបាច់​ ត្រូវ​កែលំអ​ ជា​បន្ទាន់។

ភាព​មិន​ប្រក្រតី​ ទាំង​នោះ​ រួម​មាន បញ្ហា​បរិស្ថាន អនាម័យ ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​សួន​ច្បារ​សាធារណៈ ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ចរាចរណ៍​តាម​ដង​ផ្លូវ ការ​សម្ដែង​មតិ និង​ការ​ប្រើ​ពាក្យ​សម្ដី​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​យ៉ាង​ធ្ងន់ធ្ងរ ដែល​ជា​ការ​ប្រមាថ​មួយ​ប្រាស​ចាក​ពី​ព្រំដែន​នៃ​សិទ្ធិ​សម្ដែង​មតិ​ដែល​មាន​ចែង​ក្នុង​ច្បាប់។
បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង លោក ហូរ វ៉ាន់ នៅ​ថ្ងៃ​សុក្រ ទី​២០ ធ្នូ មាន​ប្រសាសន៍​ថា បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​សណ្ដាប់​ធ្នាប់​សាធារណៈ​ដូច​អ្វី​ដែល​មន្ត្រី​សាលា​រាជធានី​ថ្លែងការណ៍​នោះ​ទេ។
លោក​បន្ត​ថា តែ​ទោះ​យ៉ាង​ណា មន្ត្រី​បក្ស​ប្រឆាំង ៣​រូប ក្នុង​នោះ​មាន​រូប​លោក​ផង​ជា​តំណាង​ឲ្យ​ប្រធាន និង​អនុប្រធាន​គណបក្ស នឹង​ចូល​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​តាម​ការ​កោះ​ហៅ​នោះ៕

No comments:

Post a Comment