Paris Peace Accords 23 Oct. 1991

Sunday, December 29, 2013

បាតុ​កម្ម ជា​ថ្មី របស់​ ព្រះសង្ឃ​ ក្នុងរឿង​ បាត់​ព្រះបរ​មសារី​រិកធាតុ​ បានរាល​ដល់ ស្ថាប័ន​រដ្ឋ ផ្សេងៗទៀ​ត

បាតុ​កម្ម ជា​ថ្មី របស់​ ព្រះសង្ឃ​ ក្នុងរឿង​ បាត់​ព្រះបរ​មសារី​រិកធាតុ​ បានរាល​ដល់ ស្ថាប័ន​រដ្ឋ ផ្សេងៗទៀ​ត

ក្រុម​អ្នក​ភូមិ​បឹង​កក់ និង​ព្រះសង្ឃ តវ៉ា​បិទ​ផ្លូវ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ
ក្រុម​អ្នក​ភូមិ​បឹង​កក់ និង​ព្រះសង្ឃ តវ៉ា​បិទ​ផ្លូវ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ
RFI/Im Rachna

RFI | ២៩ ធ្នូ ២០១៣
ព្រឹក​ថ្ងៃអាទិត្យ​នេះ បាតុករ​ប្រហែល៥០០នាក់ នាំមុខ​ដោយ​ព្រះសង្ឃ​ប្រមាណ២០០អង្គ បាន​តវ៉ា​នៅមុខ​ក្រសួង​ធម្ម​ការឱ្យ​លោក​រដ្ឋមន្ត្រី មិន ឃិន ចុះ​ចេញពី​តំណែង ចំពោះ​រឿង​បាត់​ព្រះ​បរម​សារីរិកធាតុ និង​ចំពោះ​អំពើពុករលួយ​ដែល​ពួកគេ​យល់ថា ​បាន​កើតឡើង​នៅក្នុង​ក្រសួង​នេះ។ក្រៅពីនេះ បាតុកម្ម​របស់​ព្រះសង្ឃ​បាន​ដាលវ៉ាល​ដល់​ក្រសួង​អប់រំ យុវជន យុវជន និង​កីឡា ដែល​បាតុករ​ចោទថា ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុងពេល​ប្រឡង និង​បានធ្វើឱ្យ​គុណភាព​នៃ​ការអប់រំ​ធ្លាក់ចុះ។ ជា​បន្តបន្ទាប់ បាតុករ​បាន​បន្ត​ស្រែក​តវ៉ា​តាម​ឧគ្ឃោសនាសព្ទ នៅខាងមុខ​ធនាគារជាតិ​នៃ​កម្ពុជា អំពី​រឿង​បាត់​ថវិកាជាតិ និង​ខាងមុខ​ក្រសួង​កិច្ចការនារី ​ចំពោះ​ការបំពាន​លើ​ស្ត្រី​កម្ពុជា មុននឹង​មកជួប​ជុំគ្នា​ជាមួយ​បាតុករ​មកពី​សង្គម​ស៊ីវិលផ្សេងៗទៀត​នៅ​វត្តភ្នំ។

ព្រះសង្ឃ​ប្រមាណ២០០អង្គ​ និង​ពុទ្ធបរិស័ទ​ប្រហែល៣០០នាក់ បានធ្វើ​បាតុកម្ម​ជាថ្មី ខាងមុខ​ក្រសួងធម្មការ និង​សាសនា នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ ដើម្បី​ទាមទារ​ឱ្យ​លោក មិន ឃិន ដែលជា​រដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង។ បាតុករ​បានដាក់​ញត្តិ និង​ស្នាម​មេដៃ​របស់​មនុស្ស «ប្រហែល ១០០០នាក់»  ដែល​ប្រមូលបានភ្លាមៗពី​អ្នកគាំទ្រ​ការទាមទារ​នេះ។


ព្រះសង្ឃ​និង​គ្រហស្ថ​ទាំងនេះ​បាន​បន្ទោស​លោក​រដ្ឋមន្ត្រី​នៃ​ក្រសួង​ធម្មការ​និង​សាសនា ថា​បានធ្វើ​កំហុស​ធំ​ក្នុង​ការងារ ដ្បិត​លោក​មិនអាច​ការពារ​ព្រះ​បរម​សារីរិកធាតុ ដែល​ចោរ​បាន​លួច​ទៅ​នៅ​ថ្ងៃទី១០ធ្នូ។ បើតាម​អ្នក​តវ៉ា ការបាត់បង់​វត្ថុ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​នេះ​គឺ​ដោយសារ​មាន​អំពើពុករលួយ​នៅក្នុង​ស្ថាប័នរដ្ឋ​មួយ​នេះ។ នេះ​ជាការ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​ពីរ​របស់​ព្រះសង្ឃ ក្នុង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ដែល​សម្តែង​ការ​ឈឺឆ្អាល​នឹង​ធាតុ​របស់​ព្រះពុទ្ធ បន្ទាប់ពី​បាតុកម្ម​លើក​ទី១ កាលពី​ថ្ងៃទី១៧ធ្នូ។

បាតុករ​បាន​សរសេរ​នៅលើ​បដា​ជាច្រើន ដែល​មានន័យ​ជាអាទិ៍​ថា៖ «កា​បាត់បង់​ព្រះ​បរម​សារីរិកធាតុ​គឺជា​ការបាត់បង់​តម្លៃ​ជាតិខ្មែរ», «បាតុកម្ម​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ​ជាបន្ទាន់​ចំពោះ​ការបាត់បង់​ព្រះ​បរម​សារីរិកធាតុ​នៃ​ព្រះសម្មាសម្ពុទ្ធ», មាន​អំពើពុករលួយ​ទើប​មានការ​លួច​ព្រះ​បរម​សារីរិកធាតុ», រាជរដ្ឋាភិបាល​និង​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ព្រះ​បរម​សារីរិកធាតុ»។ នៅ​ចំពោះមុខ​ការស្រែក​តិះ​ដៀល​របស់​បាតុករ​តាម​ឧគ្ឃោសនា​ស័ព្ទ មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា គឺ​លោក ផ្លោក ផន បាន​ចេញមក​ទទួល​ញ​ត្តិ និង​ស្នាម​មេដៃ​ពី​បាតុករ។ បន្ទាប់មក បាតុករ​បាន​បន្តដំណើ​រ​របស់ខ្លួន​ទៅ​ក្រសួង​អប់រំ ដែល​ស្ថិតនៅលើ​មហាវិថី​ព្រះ​នរោត្តម។

ពេល​ក្បួន​បាតុកម្ម​រំកិល​មកដល់​ចំណុចប្រសព្វ​រវាង​វិថី​លេខ១៩ និង​វិថី​លេខ២៤០ កម្លាំង​នគរបាល ​បាន​ពង្រាយ​រារាំង​មិនឱ្យ​បាតុករ​ខិត​ទៅជិត​គេហដ្ឋាន​របស់​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​នៅក្បែរ​នោះឡើយ។ ការរារាំង​របស់​កម្លាំង​មាន​សមត្ថកិច្ច​មិន​បណ្តាលឱ្យ​ប៉ះទង្គិច​គ្នា​ទេ ដ្បិត​​បាតុករ​បាន​បន្ត​ដំណើរ​តាមផ្លូវ​លេខ១៩ ខាងក្រោយ​ព្រះបរមរាជវាំង រួច​បត់​ឆ្វេង ឆ្ពោះ​​ទៅ​មហាវិថី​ព្រះ​នរោត្តម និង​ឈប់​ត្រង់ចំណុច​ខាងមុខ​ក្រសួង​អប់រំ យុវជន និង​កីឡា។ នៅទីនេះ បាតុករ​ស្រែក​ទាមទារ​ឱ្យ​ក្រសួង​អប់រំ ​បំបាត់​អំពើពុករលួយ​នៅក្នុងពេល​ប្រឡង​សញ្ញាប័ត្រ និង​ប្រឡង​ជ្រើសរើស​បុគ្គលិក​រដ្ឋ។

ទន្ទឹមនឹង​នេះដែរ ព្រះសង្ឃ​បានទាមទារ​ឱ្យ​ក្រសួង​អប់រំ​លើកកម្ពស់​គុណភាព​វិស័យ​អប់រំ​ឱ្យ​មាន​​ប្រសិទ្ធភាព។

ពេលដែល​បាតុករ​កំពុង​ធ្វើ​អត្ថាធិប្បាយ​រិះគន់​ការដឹកនាំ​នៅក្នុង​ក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​កីឡា និង​កាន់​សម្ពៀត​ឯកសារ​ពណ៌​ខ្មៅ​មួយ​ផង បាន​ស្ថិតនៅ​ទីនោះ​ដែរ ទោះបីជា​ថ្ងៃនេះ​ជា​ថ្ងៃអាទិត្យ​ក្តី។ ប៉ុន្តែ​មិនមាន​បាតុករ​ណា​ម្នាក់​ស្គាល់​លោក​រដ្ឋមន្ត្រី​ថ្មី​ឡើយ។ តប​ទៅនឹង​ការរិះគន់​របស់​បាតុករ លោក ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅពេលនោះ​ថា ក្រុមបាតុករ​មិនបាន​តាមដាន​កំណែទម្រង់ថ្មីៗ ដែល​ក្រសួង​របស់លោក​បាន​ខិតខំ​ធ្វើ​ឡើយ។ លោក​រដ្ឋមន្ត្រី​អះអាងថា បាតុករ​ទាំងនេះ​ធ្វើ​ការតវ៉ា​ដោយមាន​ច​រិត​​នយោបាយ។

បាតុករ​បាន​ចាក​ចេញពី​ក្រសួង​អប់រំ​ឆ្ពោះ​មក​វត្តភ្នំ ដោយ​ឈប់​នៅ​ធនាគារជាតិ​និង​ក្រសួង​កិច្ចការនារី ដើម្បី​ទាមទារ​ឱ្យ​ស្ថាប័ន​ទាំងពីរ​ធ្វើការ​ត្រួត​ពិនិត្យ​ថវិកា​ជាតិ ​ដែល​អ្នក​តវ៉ា​អះអាងថា ​បាន​បាត់​បង់អស់​ជាច្រើន និង​ជួយ​លើកស្ទួយ​នារី​ដែល​បាតុករ​យល់ថា​ ទទួល​ការគាប​សង្កត់​ច្រើន៕


No comments:

Post a Comment