Paris Peace Accords 23 Oct. 1991

Friday, December 27, 2013

កសិករ កម្ពុជា ស្ទើរ​តែ​ទាំងអស់ ​កំពុង​ ប្រើ​ថ្នាំ​ និង​ជីគីមី​កសិកម្ម ​ដ៏​មាន​ គ្រោះ​ថ្នាក់







កសិករ កម្ពុជា ស្ទើរ​តែ​ទាំងអស់ ​កំពុង​ ប្រើ​ថ្នាំ​ និង​ជីគីមី​កសិកម្ម ​ដ៏​មាន​ គ្រោះ​ថ្នាក់













ដោយ: កូឡាប / CEN | ថ្ងៃទី 27 ធ្នូ 2013






ភ្នំពេញ: នៅ​កម្ពុជា ជាង ៨០​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប គឺជា​កសិករ ។​ពួកគេ​ស្ទើរតែ​ទាំងអស់​កំពុង​ប្រើ​ថ្នាំ​និង​ជីរ​គីមីកសិកម្ម​ដ៏​មាន​គ្រោះថ្នាក់​សម្រាប់​ការធ្វើ​កសិកម្ម​របស់ខ្លួន​។​គេ​ក៏​មិនដឹង​ពី​ការគំរាមកំហែង​របស់​វា​ចំពោះ​សុខភាព​មនុស្ស​,​សត្វ និង បរិស្ថាន​។ 







សេចក្តីប្រកាស​ព័ត៌មាន​បានលើកឡើង​ថា តំណាង​រាជរ​ដា្ឋ​ភិ​បាល​កម្ពុជា អង្គការ​សង្គម​ស៊ីវិល តំណាង​កសិករ ប្រមាណ ៥០០​នាក់ បានមក​ជួបជុំគ្នា​នៅក្នុង​យុទ្ធនាការ​គ្មាន​ការប្រើប្រាស់​ថ្នាំ​កសិកម្ម ដែល​រៀបចំឡើង​ដោយ បណ្តាញ​ដើម្បី​អភិវឌ្ឍន៍​សន្តិសុខ​ស្បៀង និង​សុវត្ថិភាព​នៅ​កម្ពុជា (NDF-C) រួមជាមួយ​នឹង វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា ក្រោម​ប្រធានបទ “​ស្ត្រី និង​សកម្មភាព​កាត់បន្ថយ​ការប្រើ​ថ្នាំ​កសិកម្ម​ដែលមាន​គ្រោះថ្នាក់​ខ្លាំង​ក្រៃលែង​ដើម្បី​ធានា​សន្តិសុខ និង សុវត្ថិភាព​ស្បៀង​” នៅក្នុង​ខេត្តបន្ទាយមានជ័យ ចាប់ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ១១ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៣​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​បន្តថា យុទ្ធនាការ​ជា​លក្ខណៈ​អន្តរជាតិ នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែធ្នូ នៅក្នុង​បណ្តា ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​មានដូចជា​ប្រទេស​ឥណ្ឌា​, ស្រីលង្កា​, ចិន​, ហ្វីលីពីន​, ឥណ្ឌូណេស៊ី​, វៀតណាម​, ឡាវ ,​កម្ពុជា និង ប្រទេស​ជាច្រើន​ផ្សេងទៀត​។ ដោយឡែក​គោលបំណង​សំខាន់​ជាពិសេស​សម្រាប់​យុទ្ធនាការ ឆ្នាំ ២០១៣ នៅក្នុង​ប្រទេស​កម្ពុជា​គឺ​សង្កត់ធ្ងន់​ទៅលើ​កម្មវត្ថុ​ចំបងៗ​មួយចំនួន​មានដូចជា ១)​លុបបំបាត់​ការប្រើ​ថ្នាំ​កសិកម្ម​មាន​គ្រោះថ្នាក់​ខ្លាំង​ក្រៃលែង​លើ​ស្ត្រី​និង​កុមារ ដើម្បី​សន្តិសុខ និង សុវត្ថិភាព​ស្បៀង​។ ២)​អំពាវនាវ​ដល់​អ្នកធ្វើ​គោលនយោបាយ និង​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត ស្ថាប័ន​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល ផ្នែក​ឯកជន អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​កសិករ ដើម្បី​ធ្វើការ​រួមគ្នា​ក្នុងការ​កាត់បន្ថយ និង​ឈានទៅ​លុបបំបាត់​ការប្រើ​ថ្នាំ​កសិកម្ម​មាន​គ្រោះថ្នាក់​ខ្លាំង​ក្រៃលែង​នៅ​កម្ពុជា និង​ទី ៣) ជំរុញ និង​លើកទឹកចិត្ត​ដល់​កសិករ ជាពិសេស​ស្ត្រី ឲ្យ​ព​ន្លឿ​ន​ការប្រើ​ថ្នាំ និង​ជី​ផ្សំ​ពី​រុក្ខជាតិ ក្នុង​សហគមន៍​ពួកគេ និង​ទូទាំងប្រទេស​កម្ពុជា​ទាំងមូល​។​

​លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​រង​នៃ វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល ស្តីពី​កម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​ទិវា នេះ​ថា “​ថ្ងៃនេះ​ជា​ទិវា​លើក​ទី​៨ ដែល​បណ្តាញ​អភិវឌ្ឍន៍ សុវត្ថិភាព និង​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​បានរៀបចំ​ប្រារព្ធ​ទិវា​គ្មាន​ការប្រើប្រាស់​ថ្នាំ​កសិកម្ម  បានរៀបចំ​ឡើង​នៅ​ខេត្តបន្ទាយមានជ័យ​ក្រោម​ប្រធានបទ “​ស្ត្រី ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​ដែល​គ្រោះថ្នាក់​ខ្លាំង​ក្រៃលែង សម្រាប់​ធានា​សន្តិសុខ​និង​សុវត្ថិភាព​ស្បៀង​“ នេះ​គឺជា​ឱកាស​ក្នុងការ​ប្រារព្ធ​ពិធី​អបអរសាទរ “​សប្តាហ៍​មិន​ប្រើ​ថ្នាំ​កសិកម្ម​” ដែល​សហគមន៍​ផ្សេងៗ​និង​អង្គការ​មូលដ្ឋាន​នានា​ក្នុង​ទូទាំង​ទ្វីបអាស៊ី ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​ដើម្បី​រំ​ឮ​ក​ដល់​ការតស៊ូ​ដើម្បី​ពិភពលោក មួយ​គ្មាន​ថ្នាំ​កសិកម្ម​។ មិនតែប៉ុណ្ណោះ​ទិវា​នេះ​ក៍​ជាការ​រំឭក​ដល់​គ្រោះមហន្តរាយ​គីមី​នៅ​ទីក្រុង​បូ​ផល ប្រទេស​ឥណ្ឌា ឆ្នាំ​១៩៨៤ ដោយសារ​ការ​ធ្លាយ​ធុង​សារធាតុ​កាបូន នៅក្នុង​ឃ្លាំង​ដ៍​ធំ​មួយ ដែល​បានសម្លាប់​មនុស្ស​ចំនួន ២០,០០០​នាក់ និង​រងរបួស​ចំនួន ៥០០.០០០​នាក់​។​

​សូម​បញ្ជាក់ដែរថា កម្មវិធី​នេះ​ដូចខាងលើ​នេះដែរ លើក​ទី​១ បានរៀបចំ​ឡើង​ឆ្នាំ ២០០៥ នៅ​ខេត្តកណ្តាល​។ លើក​ទី​២​ឆ្នាំ ២០០៦ នៅ​ខេត្តស្វាយរៀង ។​លើក​ទី​៣ ឆ្នាំ​២០០៧ នៅ​ខេត្តតាកែវ​។ លើក​ទី​៤ ឆ្នាំ ២០០៨ ខេត្តសៀមរាប​។ លើក​ទី​៥ ឆ្នាំ​២០០៩ ខេត្ត​ប៉ៃលិន​។ លើក​ទី​៦​ឆ្នាំ​២០១០ នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​។ លើក​ទី​៧ ឆ្នាំ​២០១១ នៅ​ស្រុក​ព្រះ​សេ្ត​ច ខេត្តព្រៃវែង​។​

​លោក​បាន​បន្ថែមទៀតថា “​នៅ​កម្ពុជា ជាង ៨០​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប គឺជា​កសិករ ហើយ​ពួកគេ​ស្ទើរតែ​ទាំងអស់​កំពុង​ប្រើ​ថ្នាំ​និង​ជីរ​គីមីកសិកម្ម​ដ៏​មាន​គ្រោះថ្នាក់​សម្រាប់​ការធ្វើ​កសិកម្ម​របស់ខ្លួន ដោយ​មិនដឹង​ពី​ការ​គម្រាមកំហែង​របស់​វា​ចំពោះ​សុខភាព​មនុស្ស​,​សត្វ និង បរិស្ថាន​។ ហេតុដូចនេះ​ថ្នាំ​គីមីកសិកម្ម​គឺជា​កត្តា​ចំបង​ដែល​រាជរដ្ឋាភិបាល គួរ​យកចិត្តទុកដាក់​និង​គិតគូរ​ពី​ការខូចខាត និង​ការបាត់បង់​នូវ​តុល្យភាព​នៃ​លំនឹង​ប្រព័ន្ធ​អេកូឡូស៊ី ដែល​បណ្តាលមកពី​ការលក់​នៅតាម​ទីផ្សារ និង​ប្រើប្រាស់​ថ្នាំ​កសិកម្ម​ត្រូវបាន​ហាមឃាត់ និង​មាន​គ្រោះថ្នាក់​ខ្លាំង​ក្រៃលែង​៕

1 comment: