រថយន្ត ដឹកលួសបន្លា ត្រូវបាន ពង្រាយ ជុំវិញផ្ទះ លោកនាយក រដ្ឋមន្ត្រី
ដោយ៖ តាំង វីដា / វិទ្យុ វីអូឌី | ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
រថយន្ត ដឹកលួសបន្លា ត្រូវបាន ពង្រាយ ជុំវិញផ្ទះលោកនាយក រដ្ឋមន្ត្រី នៅរសៀលថ្ងៃពុធនេះ ខណៈ កម្មករ កំពុងចូលរួម ដង្ហែ ជាមួយ គណបក្សសង្រ្គោះជាតិ ទាមទារ ការដំឡើងប្រាក់ឈ្នួល / ដោយ តាំង វីដា
បរិវេណ ជុំវិញផ្ទះលោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃពុធនេះ ត្រូវបានដាក់ត្រៀមរថយន្ត ដែលផ្ទុកដោយ បន្លាលួស ដើម្បីការពារសុវត្ថិភាព ខណៈកម្មកររោងចក្ររាប់ម៉ឺននាក់ បានកំពុងចូលរួម ដង្ហែក្បួនមហាបាតុកម្ម របស់ គណបក្សសង្គ្រោះជាតិ ទាមទារ ដំឡើង ប្រាក់ឈ្នួល ១៦០ដុល្លារ។
រថយន្ត ដឹកលួសបន្លា មានប្រមាណជា៥ទៅ៦គ្រឿង នៅក្បែរផ្ទះ នាយក រដ្ឋមន្ត្រី និងមានការដាក់ កម្លាំងសមត្ថកិច្ច មួយចំនួន។
បន្ទាប់ពីក្រសួងការងារ បានចេញ សេចក្តីសម្រេច ដំឡើងប្រាក់ឈ្នួល ដល់ កម្មករ រោងចក្រកាត់ដេរ ក្នុងរយៈ ១ ឆ្នាំៗ ចាប់ពី១៥ដុល្លារ ដល់១៧ដុល្លារ ចាប់ពី ឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៨ នៅថ្ងៃពុធនេះ កម្មករប្រមាណជិត ៥ ម៉ឺននាក់ បានធ្វើ ពហិការ ធ្វើការ ខ្លះប្រមូលផ្តុំគ្នានៅខាងមុខ រោងចក្រ និងខ្លះទៀត ប្រមូលផ្តុំ នៅលើ ទីលានប្រជាធិបតេយ្យ ចូលរួម ក្បួនមហាបាតុកម្ម របស់ គណបក្សសង្គ្រោះជាតិ ដើម្បី ជំរុញ រដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ឈ្នួល។
សារព័ត៌មាន វៀតណាម(vietnamnews.vn) ដកស្រង់សម្តី របស់ រដ្ឋមន្ត្រី ការបរទេស វៀតណាម ឲ្យដឹងថា លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសវៀតណាម នៅថ្ងៃទី២៦ ខែធ្នូនេះ តាមការ អញ្ជើញ របស់នាយក រដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung៕
ពួកខ្មោចព្រាយបីសាយធ្លាប់តែលង និងបន្លាយធ្វើឲ្យគេខ្លាច។ តែពេលនេះគេលែងខ្លាច បែជាខ្មោចបីសាចព្រាយទាំងនោះខ្លាចខ្លួនឯងទៅវិញ។ ពេលនេះភូមិគ្រិះនេះជាភូមិគ្រិះខ្មោច យើងជាមនុស្សត្រូវតែឆ្លុះបញ្ចាំងឲ្យខ្មោចព្រាយបីសាចចេញពីផ្ទះ ដើម្បីយើងចាប់ខ្មោចព្រាយបី សាចនេះទុកឲ្យវានៅមួយកន្លែងសិន ដើម្បីកុំឲ្យវាបន្តជញ្ជក់ឈាមរាស្រ្តខ្មែរ បានទៀត៕
ReplyDelete