មន្ត្រី ការងារ បច្ចេកទេស CPP និង CNRP ពិភាក្សាគ្នា តាមទូរស័ព្ទ ប៉ុន្តែ មិនអាចឈាន ដល់ ការជួបចរចា គ្នាទ្បើងវិញ
ដោយ៖ ដួង សុខា / វិទ្យុ វីអូឌី | ថ្ងៃអាទិត្យ ទី29 ខែធ្នូ ឆ្នាំ2013
ប្រធានក្រុមការងារបច្ចេកទេសចរចារបស់គណបក្សប្រជាជនកម្ពុជា(CPP) លោក ព្រុំ សុខា បង្ហើបឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែធ្នូ លោកបានពិភាក្សាតាមទូរស័ព្ទជាមួយមន្ត្រីបច្ចេកទេសគណបក្សសង្គ្រោះជាតិ(CNRP) ប៉ុន្តែក្រុមការងារបច្ចេកទេសគណបក្សទាំងពីរមិនអាចជួបចរចាគ្នាទ្បើងវិញ ដោយសារគណបក្សកាន់អំណាច យល់ថា គណបក្សសង្គ្រោះជាតិដាក់លក្ខខណ្ឌបន្ថែមដល់ខ្លួន។
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រុំ សុខា ប្រាប់VODនៅរសៀលថ្ងៃអាទិត្យនេះថា ការដាក់លក្ខខណ្ឌបន្ថែមក្នុងការចរចារបស់គណបក្សសង្គ្រោះជាតិ គឺការទាមទារឲ្យរៀបចំការបោះឆ្នោតទ្បើងវិញ និងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។ លោកថា លក្ខខណ្ឌទាំងនេះ គឺជារឿងលំបាកមិនអាចដោះស្រាយបញ្ហានយោបាយបានទេ។
លោកបន្តថា “មធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយបញ្ហា គឺការចរចាដោយសន្តិវិធី អហិង្សា ឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ”។ លោក គិតថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិបច្ចុប្បន្ន មិនអាចរកដំណោះស្រាយបានទេ។ លោក អះអាងថា គណបក្សប្រជាជនកម្ពុជា នៅតែត្រៀមខ្លួនគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់កម្រិត ដើម្បីវិលមកតុចរចាជាមួយគណបក្សសង្គ្រោះជាតិវិញ។ លោក គូសបញ្ជាក់ថា របៀបវារៈចរចារបស់គណបក្សប្រជាជនកម្ពុជា គឺនៅតែផ្អែកលើសេចក្តីថ្លែងការណ៍រួមរវាងថ្នាក់ដឹកនាំកំពូលគណបក្សឈ្នះឆ្នោតទាំងពីរ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដែលបានព្រមព្រៀងគ្នា នឹងបង្កើតយន្តការមួយ ដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។
ក្រុមការងារបច្ចេកទេសគណបក្សទាំងពីរបានជួបចរចាបិទទ្វារ ពីរលើកមកហើយ កាលពីខែកញ្ញា និងដើមខែវិច្ឆិកា នៅមន្ទីររដ្ឋសភា ប៉ុន្តែ មិនបានទទួលផ្លែផ្កាអ្វីទ្បើយ ដោយសារគណបក្សប្រជាជនកម្ពុជា បដិសេធការទាមទាររបស់គណបក្សសង្គ្រោះជាតិ ឲ្យបង្កើតគណៈកម្មការឯករាជ្យមួយស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
VOD មិនអាចសុំអត្ថាធិប្បាយពីមន្ត្រីការងារបច្ចេកទេសគណបក្សសង្គ្រោះជាតិ ក្នុងនោះមាន លោក សុន ឆ័យ លោក អេង ឆៃអ៊ាង លោក យ៉ែម ប៉ុញ្ញឬទ្ធិ លោក គួយ ប៊ុនរឿន និងលោក យឹម សុវណ្ណ បាននៅទ្បើយទេ៕
ចុចអានកឹម សុខា អង្វរហ៊ុន សែនចរចាចែកអំណាច ក្បត់ឆន្ទៈរាស្ត្រដែលចង់ដេញចោរក្បត់ជាតិចេញពីដំណែង
ReplyDeleteចុចអានសំ រ៉ាងស៊ី សុំចរចាក្បត់សម្តីខ្លួន និងប្រជាជាតិខ្មែរ ហើយឱ្យហ៊ុន សែននិងយួនបន្តរំលាយជាតិសាសន៍ទៀត
ចុចអានសហគមន៍អន្តរជាតិមិនគាំទ្រ សម រង្ស៊ី ព្រោះ សម រង្ស៊ី គាំទ្រ ហ៊ុន សែន និងពួកកុម្មុយនិស្ត យួន និងចិន
ចុចអានសម រង្សី ជូនពរ សម្តេច ហ៊ុន សែន បន្ទាប់ពី គាត់ត្រឡប់មកពីចាក់ថ្នាំ ហើយសុំចរចារ ព្រោះហ៊ុន សែន មានគំនិតថ្មីៗ មកពីយួនកុម្មុយនិស្ត
ចុចអានតើពេលណាទើបខ្មែរភ្ញាក់ខ្លួនដឹងថា សម រង្ស៊ី បោកប្រាស់ដូច សី ហនុ និងហ៊ុន សែនដែរ?