Paris Peace Accords 23 Oct. 1991
Tuesday, December 24, 2013
The CHRISTmas STORY - The Birth of Jesus CHRIST (Luke 2)
Gospel according to
Luke
ដំណឹងល្អ រៀបរៀងដោយ
លោកលូកា
Background Notes
https://www.box.com/s/r7nx76zridoxjgmz5jqi
លោកលូកា ២
Luke 2
កំណើត ព្រះយេស៊ូ
នៅគ្រានោះ ព្រះចៅអធិរាជ រ៉ូម៉ាំង ព្រះនាម អូគូស្ដ មានព្រះរាជបញ្ជា ឲ្យជំរឿន ចំនួន ប្រជាជន ទាំងអស់ ក្នុងចក្រភព រ៉ូម៉ាំង ទាំងមូល។
ការជំរឿន ប្រជាជន លើកដំបូងនេះ បានធ្វើឡើង ក្នុងអំឡុងពេល ដែលលោក គីរេនាស ធ្វើជាទេសាភិបាល នៅស្រុកស៊ីរី។
អ្នកស្រុក ទាំងអស់ ត្រូវទៅចុះឈ្មោះ ក្នុងបញ្ជី តាមស្រុកកំណើត រៀងៗខ្លួន។
រីឯ លោកយ៉ូសែប ក៏ចេញដំណើរ ពីភូមិ ណាសារ៉ែត ក្នុងស្រុក កាលីឡេ ឆ្ពោះទៅភូមិ បេថ្លេហិម ក្នុងស្រុកយូដា
,
ជាភូមិកំណើត របស់ ព្រះបាទដាវីឌ
,
ព្រោះ លោក ជាព្រះញាតិវង្ស នឹងព្រះបាទ ដាវីឌ។
លោក ទៅចុះឈ្មោះ ជាមួយ នាងម៉ារី
,
ជាគូដណ្ដឹង ដែលមានផ្ទៃពោះ។
ពេលអ្នកទាំងពីរ នៅឯភូមិ បេថ្លេហិម
,
នាងម៉ារី គ្រប់ខែហើយ។
នាង
សម្រាល
បាន បុត្រមួយ
,
ជាបុត្រច្បង។
នាង រុំបុត្រនោះ នឹងសំពត់
,
រួច ដាក់ឲ្យផ្ទំ ក្នុងស្នូកសត្វ
,
ដ្បិត ពុំមានសល់ កន្លែងសំណាក់ ក្នុងផ្ទះសោះ។
ទេវតា ប្រកាស អំពី កំណើត ព្រះយេស៊ូ
ក្នុងស្រុកនោះ ពេលយប់ មានពួកគង្វាល នៅមើល ហ្វូង
សត្វ របស់គេ តាមវាលស្មៅ។
ពេលនោះ ទេវតា របស់ព្រះអម្ចាស់ មកឈរ នៅក្បែរ ពួកគេ។
សិរីរុងរឿង របស់ព្រះអម្ចាស់ បានភ្លឺ ចិញ្ចែងចិញ្ចាច នៅជុំវិញគេ
,
នាំ ឲ្យគេ ភ័យខ្លាច យ៉ាងខ្លាំង។
ទេវតា ពោលទៅគេ ថា៖
«
កុំ ខ្លាចអ្វីឡើយ។
ខ្ញុំ នាំ ដំណឹងល្អ មួយ មកប្រាប់ អ្នករាល់គ្នា។
ដំណឹងនេះ នឹងធ្វើ ឲ្យប្រជារាស្ត្រ ទាំងមូល មានអំណរ ដ៏លើសលប់។
យប់នេះ នៅក្នុងភូមិ កំណើត របស់ ព្រះបាទដាវីឌ
,
ព្រះសង្គ្រោះ របស់ អ្នករាល់គ្នា ប្រសូតហើយ
,
គឺ ព្រះគ្រិស្ដ ជាអម្ចាស់។
នេះ ជាសញ្ញាសំគាល់ ឲ្យអ្នករាល់គ្នាដឹង
,
គឺ អ្នករាល់គ្នា មុខជាឃើញ ទារកមួយ ទើបនឹងប្រសូត
,
រុំ ដោយសំពត់ ផ្ដេកនៅក្នុង ស្នូកសត្វ។
»
រំពេចនោះ មានទេវតា ច្រើនកុះករ ចុះពី ស្ថានបរមសុខ មករួម ជាមួយ ទេវតានោះ
,
ច្រៀងសរសើរ ព្រះជាម្ចាស់ ថា៖
«
សូម លើកតម្កើង សិរីរុងរឿង របស់ ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត
,
ហើយ សូម ឲ្យមនុស្សលោក ដ៏ជាទីស្រឡាញ់ របស់ព្រះអង្គ បានប្រកប ដោយសេចក្ដី សុខសាន្ត នៅលើផែនដី!
»
លុះ ពួកទេវតា ត្រឡប់ទៅ ស្ថានបរមសុខ វិញ អស់ទៅ
,
ពួកគេ បបួលគ្នា ថា៖
«
ទៅ!
យើង នាំគ្នា ទៅបេថ្លេហិម មើលហេតុការណ៍ ដែលកើតមាន ដូចព្រះអម្ចាស់ បានសំដែង ឲ្យយើងដឹង នោះមើល៍។
»
ពួកគេ ប្រញាប់ ប្រញាល់ នាំគ្នា ធ្វើដំណើរទៅ
,
ឃើញ នាងម៉ារី
,
លោកយ៉ូសែប
,
ព្រមទាំង ព្រះឱរស ផ្ទំក្នុងស្នូកសត្វ។
ពេលពួកគង្វាល ឃើញ ព្រះឱរស ហើយ
,
គេ ក៏រៀបរាប់ អំពី សេចក្ដី ដែលទេវតា បានប្រាប់ អំពី ព្រះឱរសនេះ។
អស់អ្នក ដែលបានឮ ពួកគង្វាល និយាយ នឹកឆ្ងល់ យ៉ាងខ្លាំង។
រីឯ នាងម៉ារីវិញ
,
នាង ចងចាំ ហេតុការណ៍ ទាំងនេះ ទុកក្នុងចិត្ត
,
ព្រមទាំង ត្រិះរិះ ពិចារណា ថែមទៀតផង។
បន្ទាប់មក ពួកគង្វាល ត្រឡប់ទៅវិញ
,
ទាំងច្រៀង លើកតម្កើង សិរីរុងរឿង របស់ ព្រះជាម្ចាស់
,
ព្រោះ ហេតុការណ៍ ទាំងអស់ ដែលគេ បានឃើញ
,
បានឮ ស្របតាមសេចក្ដី ដែលទេវតា បានប្រាប់គេ
,
ឥតមានខ្វះ ត្រង់ណាឡើយ។
ប្រាំបីថ្ងៃ ក្រោយមក
,
ដល់ពេលកំណត់ ធ្វើពិធី កាត់ស្បែក ថ្វាយព្រះឱរស
,
គេ ថ្វាយព្រះនាម ថា
«
យេស៊ូ
»
ជាព្រះនាម ដែលទេវតា បានប្រាប់ នាងម៉ារី មុនពេល មានផ្ទៃពោះ។
ពិធីថ្វាយ ព្រះឱរសយេស៊ូ នៅក្នុងព្រះវិហារ
លុះ ដល់ពេលកំណត់ ដែលលោក យ៉ូសែប និងនាងម៉ារី ត្រូវធ្វើ ពិធីជំរះកាយ ឲ្យបានបរិសុទ្ធ
,
តាមវិន័យ លោកម៉ូសេ បានចែងទុក។
អ្នក ទាំងពីរ ក៏នាំព្រះឱរស ទៅថ្វាយ ព្រះអម្ចាស់ នៅក្រុង យេរូសាឡឹម
,
ដ្បិត ក្នុងក្រឹត្យវិន័យ របស់ ព្រះអម្ចាស់ មានចែងទុកមក ថា៖
«
កូន ប្រុសច្បង ទាំងអស់ ត្រូវទុក ជាចំណែក ថ្វាយព្រះអម្ចាស់
។
»
អ្នក ទាំងពីរ ថ្វាយយញ្ញបូជា
,
ស្របតាម ក្រឹត្យវិន័យ របស់ ព្រះអម្ចាស់ ដែលតំរូវ ឲ្យថ្វាយ៖
«
លលកមួយគូ ឬព្រាបស្ទាវពីរ
។
»
នៅក្រុង យេរូសាឡឹម មានបុរសម្នាក់ ឈ្មោះ ស៊ីម្មាន
,
ជាមនុស្ស សុចរិត។
គាត់ គោរព កោតខ្លាច ព្រះជាម្ចាស់
,
ព្រមទាំង ទន្ទឹងរង់ចាំ ពេលព្រះអង្គ យាងមក
សម្រាល
ទុក្ខ ប្រជារាស្ត្រ អ៊ីស្រាអែល។
ព្រះវិញ្ញាណ ដ៏វិសុទ្ធ សណ្ឋិតលើគាត់
,
ហើយ សំដែង ឲ្យគាត់ដឹង ថា
,
គាត់ មិនត្រូវស្លាប់ ដរាបណា មិនទាន់បានឃើញ ព្រះគ្រិស្ដ ដែលព្រះអម្ចាស់ ចាត់ឲ្យមក ទេនោះ។
ព្រះវិញ្ញាណ នាំលោក ស៊ីម្មាន ចូលក្នុង ព្រះវិហារ។
ពេលមាតា បិតា នាំព្រះឱរស យេស៊ូ មកថ្វាយ ព្រះជាម្ចាស់
,
ដូចមាន ចែងទុក ក្នុងក្រឹត្យវិន័យ
,
លោកស៊ីម្មាន ក៏យកព្រះឱរស មកបី
,
រួច សរសើរតម្កើង ព្រះជាម្ចាស់ ថា៖
«
បពិត្រព្រះ ដ៏ជាចៅហ្វាយ
,
ឥឡូវនេះ
,
ព្រអង្គ បានសំរេចតាម ព្រះបន្ទូល សន្យាហើយ។
ដូច្នេះ សូម ឲ្យទូលបង្គំ
,
ជាអ្នកបំរើ របស់ព្រះអង្គ
,
លាចាកលោក នេះទៅ
,
ដោយសុខសាន្ត ផងចុះ
,
ដ្បិត ភ្នែកទូលបង្គំ បានឃើញ ការសង្គ្រោះ
ដែលព្រះអង្គ បានប្រទានមក ឲ្យប្រជាជាតិ ទាំងអស់
,
គឺ ជាពន្លឺ ដែលនាំ ឲ្យមនុស្ស គ្រប់ជាតិសាសន៍ ស្គាល់ព្រះអង្គ
,
និង ជាសិរីរុងរឿង របស់ អ៊ីស្រាអែល
,
ជាប្រជារាស្ត្រ ព្រះអង្គ។
»
ពាក្យទំនាយ របស់ លោកស៊ីម្មាន
មាតាបិតា របស់ ព្រះយេស៊ូ ងឿងឆ្ងល់ នឹងសេចក្ដី ដែលលោកស៊ីម្មាន មានប្រសាសន៍ អំពី ព្រះឱរសណាស់។
លោកស៊ីម្មាន ជូនពរ អ្នកទាំងពីរ
,
ហើយ និយាយទៅកាន់ នាងម៉ារី
,
ជាមាតា ថា៖
«
ព្រះជាម្ចាស់ បានចាត់ បុត្រនេះមក ដើម្បី ឲ្យជនជាតិ អ៊ីស្រាអែល ច្រើននាក់ដួល ឬងើបឡើងវិញ។
បុត្រនេះ ជាទីសំគាល់មួយ បង្ហាញអំពី ការសង្គ្រោះ របស់ ព្រះជាម្ចាស់។
តែ មានមនុស្ស ជាច្រើន នឹងជំទាស់ ប្រឆាំង។
បុត្រនេះ ធ្វើឲ្យ គំនិតលាក់កំបាំង របស់ មនុស្សជាច្រើន លេចច្បាស់ឡើង។
រីឯ នាងវិញ
,
នាង នឹងឈឺ ចុកចាប់ យ៉ាងខ្លាំង
,
ដូចមាន ដាវមួយ មកចាក់ ទម្លុះ ដួងចិត្ត របស់នាង។
»
ពាក្យទំនាយ របស់ ព្យាការិនី អាណ
មានព្យាការិ នីម្នាក់ ឈ្មោះអាណ
,
ជាកូន របស់ លោកផាញូអែល
,
ក្នុងកុល សម្ព័ន្ធអេស៊ើរ។
គាត់ រៀបការ បានប្រាំពីរឆ្នាំ
,
ប្ដីគាត់ ក៏ទទួល មរណភាព ចោលទៅ។
គាត់ នៅមេម៉ាយ រហូត។
ឥឡូវនេះ គាត់ មានវ័យ ចាស់ណាស់ ទៅហើយ
,
អាយុ ប៉ែតសិបបួន ឆ្នាំ។
គាត់ មិនទៅណាឆ្ងាយ ពីព្រះវិហារទេ។
គាត់ នៅគោរព បំរើ ព្រះអង្គ ទាំងយប់ ទាំងថ្ងៃ
,
ដោយតមអាហារ និងអធិស្ឋានផង។
ពេលនោះ លោកស្រីអាណ ក៏នៅ ទីនោះដែរ។
គាត់ សរសើរតម្កើង ព្រះជាម្ចាស់
,
រួច តំណាលអំពី ព្រះឱរសនោះ ប្រាប់អស់អ្នក ដែលទន្ទឹង រង់ចាំ ព្រះជាម្ចាស់ យាងមក លោះក្រុង យេរូសាឡឹម។
ព្រះឱរស ត្រឡប់ទៅ ភូមិណាសារ៉ែតវិញ
កាលមាតា បិតា របស់ ព្រះយេស៊ូ បានបំពេញ កិច្ចការ ទាំងអស់
,
ស្របតាម ក្រឹត្យវិន័យ របស់ ព្រះអម្ចាស់ សព្វគ្រប់ហើយ
,
គាត់ ក៏នាំគ្នា វិលត្រឡប់ទៅ ណាសារ៉ែត ជាភូមិ របស់គាត់ ក្នុងស្រុក កាលីឡេវិញ។
ព្រះកុមារ មានវ័យចំរើនឡើង ជាលំដាប់
,
មានកម្លាំង កាន់តែ មាំមួនឡើង
,
និងពោរពេញ ទៅដោយ ព្រះប្រាជ្ញាញាណ។
ព្រះជាម្ចាស់ គាប់ព្រះហឫទ័យ នឹងព្រះកុមារ នេះណាស់។
ព្រះកុមារយេស៊ូ នៅក្នុងព្រះវិហារ
ជារៀងរាល់ឆ្នាំ ក្នុងឱកាស បុណ្យចម្លង
,
មាតា បិតា របស់ ព្រះយេស៊ូ តែងតែ ធ្វើដំណើរ ទៅក្រុង យេរូសាឡឹម។
លុះ ដល់ព្រះយេស៊ូ មានព្រះជន្មាយុ ដប់ពីរ ព្រះវស្សា
,
មាតា បិតា ក៏នាំព្រះអង្គ ឡើងទៅ ចូលរួម នុងពិធីបុណ្យ តាមទំនៀម ទម្លាប់។
លុះ ពិធីបុណ្យ បានចប់ សព្វគ្រប់ហើយ
,
អ្នក ទាំងពីរ នាំគ្នា វិលត្រឡប់ ទៅផ្ទះវិញ។
រីឯ ព្រះកុមារ យេស៊ូ គង់នៅក្រុង យេរូសាឡឹម នៅឡើយ
,
តែ មាតា បិតា ពុំ បានដឹងទេ។
គាត់ នឹកស្មាន ថា ព្រះកុមារ គង់នៅក្នុង ចំណោម អស់អ្នក ដែលរួម ដំណើរ ជាមួយគ្នា។
ក្រោយពីបាន ធ្វើដំណើរ អស់រយៈពេល មួយថ្ងៃ ទើបគាត់ នាំគ្នា ដើររក ព្រះកុមារ ក្នុងចំណោម ញាតិ មិត្តទាំងអស់
,
ប៉ុន្តែ រកពុំឃើញសោះ។
គាត់ ក៏នាំគ្នា ត្រឡប់ ទៅក្រុង យេរូសាឡឹមវិញ ដើម្បី រកព្រះអង្គ នៅទីនោះ ទៀត។
បីថ្ងៃ ក្រោយមក
,
មាតាបិតា ឃើញ ព្រះយេស៊ូ ក្នុងព្រះវិហារ។
ព្រះអង្គ គង់នៅកណ្ដាល ចំណោម គ្រូអាចារ្យ
,
កំពុងតែ ស្ដាប់គេ និយាយ
,
ព្រមទាំង សួរសំណួរ ផ្សេងៗ ដល់គេផង។
អស់អ្នក ដែលស្ដាប់ ព្រះកុមារ នឹកឆ្ងល់ ពីព្រះបន្ទូល ឆ្លើយឆ្លង របស់ ព្រះអង្គ
,
ប្រកប ដោយព្រះ ប្រាជ្ញាញាណ។
កាលមាតា បិតា បានឃើញ ព្រះកុមារហើយ
,
គាត់ នឹកឆ្ងល់យ៉ាងខ្លាំង។
មាតា សួរថា៖
«
កូនអើយ
,
ហេតុអ្វី បានជាកូន ធ្វើដូច្នេះ
?
ឪពុកម្ដាយ ព្រួយចិត្តណាស់
,
ខំដើររកកូន។
»
ព្រះកុមារ មានព្រះបន្ទូល តបថា៖
«
ហេតុអ្វី បានជា លោកឪពុក អ្នកម្ដាយ រកកូន យ៉ាងហ្នឹង
?
តើ លោកឪពុក អ្នកម្ដាយ មិនជ្រាបថា កូន ត្រូវនៅ ក្នុងដំណាក់ ព្រះបិតា របស់កូន ទេឬ
?»
ប៉ុន្តែ មាតា បិតា ពុំបានយល់ អត្ថន័យ នៃព្រះបន្ទូល របស់ ព្រះកុមារឡើយ។
បន្ទាប់មក ព្រះកុមារ យេស៊ូ យាងត្រឡប់ ទៅភូមិ ណាសារ៉ែត ជាមួយមាតា បិតាវិញ
,
ហើយ ធ្វើតាមឱវាទ របស់គាត់ ទាំងពីរនាក់។
មាតា របស់ព្រះអង្គ ចងចាំ ហេតុការណ៍ ទាំងអស់នោះ ទុកក្នុងចិត្ត។
ព្រះយេស៊ូ មានវ័យ ចំរើនឡើង
,
ហើយ មានប្រាជ្ញា កាន់តែវាងវៃ
,
ជាទីគាប់ ព្រះហឫទ័យ ព្រះជាម្ចាស់ និងជាទី គាប់ចិត្ត មនុស្សផង ទាំងពួង។
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment