រដ្ឋសភា អនុម័តរើសសមាសភាព រាជរដ្ឋាភិបាលបន្ថែម
វិទ្យុ អាស៊ីសេរី | ២០ ធ្នូ ២០១៣
កិច្ចប្រជុំសភា នៅព្រឹកថ្ងៃ ទី២០ ខែធ្នូ ក៏មានវត្តមាន លោក
សមាសភាព សមាជិករាជរដ្ឋាភិបាល ដែលរដ្ឋសភា បោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត មានលោក ស៊ុយ សែម ជារដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល និងមាន រដ្ឋលេខាធិការ ក្រសួង ៦រូប។ លោក ចម ប្រសិទ្ធ ជារដ្ឋមន្ត្រី ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម, និងមានរដ្ឋលេ ខាធិការ ៦រូបទៀត និងលោក អ៊ុច គឹមអន ជារដ្ឋមន្ត្រី ប្រតិភូ អមនាយករដ្ឋមន្ត្រី។
ទោះជាបែបណា មន្ត្រីគ ណបក្សប្រឆាំង និងមន្ត្រី សង្គមស៊ីវិលខ្លះ បានរិះគន់ កិច្ចប្រជុំសភា ដើម្បី បន្ថែមសមាជិក រដ្ឋាភិបាលនីតិកាលទី៥ ពេលនេះ។
លោក អេង ឆៃអ៊ាង បេក្ខជន តំណាងរាស្ត្រ និងជាអនុប្រធាន គណៈកម្មាធិការនាយក គណបក្សសង្គ្រោះជាតិ នៅតែ អះអាងថា រដ្ឋសភា នីតិកាលទី៥ ដែលបង្កើតឯកបក្ស ដោយសមាជិកសភា បក្សប្រជាជនកម្ពុជា មិនស្រប តាមរដ្ឋធម្មនុញ្ញ។
ស្រដៀងគ្នាដែរ សម្រាប់ លោក កែម ឡី អ្នកឃ្លាំមើល ការអភិវឌ្ឍសង្គម និងជាអ្នកវិភាគ ឯករាជ្យ ក៏បានរិះគន់ កិច្ចប្រជុំសភានីតិកាលទី៥ ដើម្បីបោះឆ្នោត បន្ថែមសមាសភាព សមាជិករាជរដ្ឋាភិបាល ពេលនេះ។ អ្នកវិភាគរូបនេះនៅតែចាត់ទុកថា រដ្ឋសភានីតិកាលទី៥ បង្កើតដោយបក្សប្រជាជនកម្ពុជា និងគ្មានការចូលរួមពីសមាជិកសភាបក្សប្រឆាំង ជាសភាមិនទាន់ស្របច្បាប់ទេ។
យ៉ាងណាក៏ដោយ កិច្ចប្រជុំសភាដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជ រដ្ឋាភិបាលបន្ថែម ត្រូវសមាជិករដ្ឋសភាបក្សប្រជាជនកម្ពុជា ចំនួន ៦៧រូប ដែលមានវត្តមានក្នុងកិច្ចប្រជុំ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាស្ថាពរហើយនៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ៕
No comments:
Post a Comment