Paris Peace Accords 23 Oct. 1991

Thursday, January 2, 2014

មនុស្ស​ ប្រមាណ​ ១០​នាក់​ ត្រូវបាន​ ឃាត់ខ្លួន និង​មួយចំនួន​ទៀត​ រងរបួស ក្នុង​ការប៉ះទង្គិច​ នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង​

មនុស្ស​ ប្រមាណ​ ១០​នាក់​ ត្រូវបាន​ ឃាត់ខ្លួន និង​មួយចំនួន​ទៀត​ រងរបួស ក្នុង​ការប៉ះទង្គិច​ នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង​ (មានវីដេអូ)​

ដោយ៖​ ញឹម សុខន និង​ ពេជ្រ សុធារី​​ / វុទ្យុ វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014

យ៉ាងហោចណាស់ មនុស្ស​ជិត​១០​​នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុង​នោះ​​មាន​មេដឹកនាំ​សមាគម​​​ម្នាក់ និង​មនុស្ស​ជាច្រើន​នាក់​ទៀត​រងរបួស នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​​គ្នា​​ជាមួយ​កម្លាំង​សមត្ថកិច្ច នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិសែនជ័យ រាជ​ធានីភ្នំពេញ។​


តាម​សេចក្តីរាយការណ៍ពី​​ខេត្ត​កណ្តាល ឲ្យដឹងថា នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃ​ត្រង់នេះ លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មន្ត្រី​សហជីព ព្រមទាំង​កម្មករ​ប្រមាណ ១០​នាក់ បាន​រងរបួស​ក្បាល និង​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ ខណៈ​ដែល​កម្មករ​រាប់ពាន់នាក់ និង​កង​ទ័ព​ឆ័ត្រ​យោង ៩១១ ដែល​ដាក់​ការពារ​មុខ​​រោងចក្រ​យ៉ាក​ជី​ង ប៉ះ​ពាក្យសម្តី និង​គប់​ដប​ទឹក​សុទ្ធ​ដាក់គ្នា បន្ទាប់​មក​ឈានដល់ការ​​ផ្ទុះ​ហិង្សា​ដាក់​គ្នា​រយៈពេល​ខ្លី​។ ក្នុង​ហេតុការណ៍នេះ កម្មករ​ និង​ព្រះ​សង្ឃ​ ជាច្រើននាក់/អង្គ ក៏បាន​រង​របួស​ និង​ខ្លះទៀតសន្លប់ផងដែរ។

មន្ត្រី​កង​ទ័ព​ឆ័ត្រ​យោង​៩១១​ ដែល​ដាក់​យាមកាម​នៅ​មុខ​រោងចក្រ​យ៉ាង​ជី​ង បាន​អះអាង​ថា កម្មករ​បាន​គប់​ដក​ទឹក​សុទ្ធ​ដាក់​កម្លាំង​សមត្ថកិច្ច​មុន និង​ប្រុង​កម្ទេច​ទ្វារ​រោង​ចក្រ​ ទើប​មាន​ការបង្ក្រាប​​នេះ។
បន្ទាប់​ពី​ផ្ទុះ​ហិង្សា​នេះ បេក្ខជន​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ស្ពឺ លោក នុត រំដួល ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​សាកសួរ​​ព័ត៌មាន​​។
បើតាម​ព័ត៌មាន​បឋម​ពីគណៈកម្មាធិការ​ប្រ​ព្រឹត្តិ​កម្ម​នៃ​​អង្គការ​សមាគម​ការ​ពារ​សិទ្ធិមនុស្ស​កម្ពុជា មនុស្សប្រមាណជា ១០​នាក់ ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នោះ​មាន​ដូច​ជា​ លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (រួមទាំងភរិយា) លោក ថេង សាវឿន អ្នក​សំរប​សំរួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ពុទ្ធិស័ក្កិ សហគមន៍​បឹង​កក់ ព្រះសង្ឃ ៤​អង្គ និង​សហជីពមួយ​ចំនួន​ទៀត។

នៅ​ព្រឹក​មិញ​នេះដែរ តំណាង​កម្មករ​បីនាក់ ក៏​ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​ផង​ដែរ នៅពេលដែល​ពួកគេ​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម ទាមទារ​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយខែ​។ បើ​តាម​មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា តំណាង​កម្មករ​ទាំង​បី​រូបនោះ ត្រូវបាន​បញ្ជូន​ទៅកាន់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ហើយ នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក​នេះ​។​
​ការផ្ទុះ​កូដកម្ម និង​ហិង្សា​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បាន​ធ្វើឡើង​ជា​ថ្មី​ទៀត បន្ទាប់​ពី​កម្មករ​និង​សហជីព បាន​ផ្អាក​ការតវ៉ា​មួយ​ថ្ងៃ កាលពី​ថ្ងៃ​ម្សិលមិញ​។ កម្មករ​និង​សហជីព​មួយ​ចំនួន បាន​បន្ត​ការតវ៉ា​ឲ្យមាន​ការដំ​ឡើងប្រាក់​ឈ្នួល​រហូតដល់ ១៦០​ដុល្លារ បន្ទាប់ពី​ពួកគេ​មិន​ទទួលយក​ការបន្ថែម​ប្រាក់​ឈ្នួល ២០​ដុល្លារ លើ​ប្រាក់​ឈ្នួល​ចំនួន​៨០​ដុល្លារ កាលពី​ឆ្នាំ​២០១៣៕
សូមស្តាប់សំឡេង​នៅ​ខាង​លើ ដែល​ជា​សេចក្តីរាយកាណ៍ ​លោក ញឹម សុខន ពីព្រឹត្តិការណ៍​នៅ​​​ខាង​មុខ​រោង​ចក្រ​យ៉ាកជីង​នៅម៉ោង​១២ថ្ងៃ​ត្រង់​នេះ។

5 comments:

  1. Anonymous4:44 PM

    Can you see the cruelty occur in this place?Where is the fucken king? where is the fucken UN? where is the fucken US ambassador ?free .They are fucken useless' Brothers do not afraid even you die you die for your motherland your children grand children your country will be free from YOUN &his dog hun sen

    ReplyDelete
  2. Anonymous5:16 PM

    I agree with above comment.

    Where is UN?

    Where is US?

    Where is a stupid king?

    I strongly condemn this coward act from the so-called Hun Sen puppet regime.

    All Khmer must not allow Hun Sen commit such crime in broad daylight. If our blood shed we must shed once and for all to get rid of Hun Sen and his gangs before Hun Sen kill more and more Khmer.

    Why million Khmer allow ah Hun Sen commit such crimes one after another.

    Hun Sen your days are numbered.

    ReplyDelete
  3. Anonymous6:17 PM

    Hanoi pushed Hun Sen to go to hell very soon

    ReplyDelete
  4. Anonymous6:53 PM

    Thank you Mr. Kem Sokha for cancelling the upcoming meeting with this yuon Hanoi puppet ( Hun Sen ) but million Khmer must force ah Hun Sen to release the 15 arrested and detained included Mr. Vorn Pov, 5 monks and other unconditional.

    Enough is enough million Khmer must force ah Hun Sen to step down now.

    ReplyDelete
  5. Anonymous7:04 PM

    Mr. Sam Rainsy and Mr. Kem Sokha I do believe that you two believe in Khmer people power as I do.

    Enough is enough Hun Sen must force to step down by Khmer people power before Hun Sen commit more crimes one after another.

    ReplyDelete