Paris Peace Accords 23 Oct. 1991

Friday, January 17, 2014

សហព័ន្ធ ​ខ្មែរ​ក្រោម ​ពិភពលោក​ ធ្វើ​សន្និសីទ​កាសែត​ អំពី​ ការ​បំពាន​សិទ្ធិ​មនុស្ស និង​ការ​ធ្វើ​ទារុណកម្ម ​ផ្នែក​នយោបាយ និង​សាសនា ​នៅ​ប្រទេស​វៀតណាម


Khmer Krom monks and Khmer Krom people protest at Freedom Park in Phnom Penh 25 June 2013
រូបភាព ​ឯកសារ៖ ព្រះ​សង្ឃ​ខ្មែរក្រោម ​នៅ​កម្ពុជា ធ្វើ​បាតុកម្ម ​នៅ​ទីលាន ​ប្រជា​ធិបតេយ្យ ទាម​ទារ​ ឲ្យ​​មាន​ការ​គោរព​ សិទ្ធិ​មនុស្ស ​នៅ​វៀតណាម។ ​ រូបភាព​ដោយ សរ សុវណ្ណារ៉ា (Credit: ABC Licensed) 

សហព័ន្ធ ​ខ្មែរ​ក្រោម ​ពិភពលោក​ ធ្វើ​សន្និសីទ​កាសែត​ អំពី​ ការ​បំពាន​សិទ្ធិ​មនុស្ស និង​ការ​ធ្វើ​ទារុណកម្ម ​ផ្នែក​នយោបាយ និង​សាសនា ​នៅ​ប្រទេស​វៀតណាម

ABC Radio Australia | 16 January 2014 
 
បញ្ហា​សិទ្ធិ​មនុស្ស​ នៅ​តែ​ជា​រឿង​ក្ដៅ ​កគុក​ ដដែល​ នៅ​តាម​ប្រទេស​ មួយ​ចំនួន​ ដែល​មិន​បាន ​គោរព​សិទ្ធិ​ប្រជា​ពល​រដ្ឋ​ ខ្លួន​ឯង, ទោះ​បី ​ជា​បាន​ចុះ​ហត្ថលេខា ​លើ​សន្ធិ​សញ្ញា ​អន្ដរ​ជាតិ​ ឬ​មិន​បាន​ចុះ​ក្ដី។

នៅ​សហរដ្ឋ​អាម៉េរិក​ ថ្ងៃ​ស្អែក​នេះ​ សហព័ន្ធ ​ខ្មែរ​កម្ពុជា​ក្រោម, ​រួម​ទាំង ​អង្គការ​មួយ​ចំនួន,​ នឹង​រៀប​ចំ​ ធ្វើ​សន្និសីទ​កាសែត​មួយ​ នៅ​វ៉ាស្ហ៊ីង​តោន​ (Washington, D.C.) សហរដ្ឋ​អាម៉េរិក​ ស្ដី​អំពី​ ការ​បំពាន​ សិទ្ធិ​មនុស្ស និង​ការ​ធ្វើ​ទារុណកម្ម​ ផ្នែក​នយោបាយ និង​សាសនា ​នៅ​ប្រទេស​វៀតណាម។  លោក ថាច់ ង៉ុក​ថាច់ ប្រធាន​អង្គការ​សហ​ព័ន្ធ​ខ្មែរ​ក្រោម​ពិភព​លោក​បាន​ប្រាប់​វិទ្យុ​ អូស្រ្ដាលី​ជុំវិញ​រឿង​នេះ​ព្រឹក​មិញ​។

(លោក ថាច់ ង៉ុក​ថាច់)

លោក ​បាន​បន្ដ​ឲ្យ​ដឹង​អំពី​ទុក​លំបាក​ជា​ច្រើន​របស់​ពល​រដ្ឋ​ខ្មែរ​ក្រោម​នៅ​ ក្នុង​ប្រទេស​វៀតណាម​ប៉ែក​ខាង​ត្បូង​សព្វ​ថ្ងៃ​ដែល​ត្រូវ​អាជ្ញាធរ​ធ្វើ​ ទុក្ខ​បុក​ម្នេញ។

(លោក ថាច់ ង៉ុក​ថាច់)

កាល ​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ ប្រភព​ព័ត៌មាន​ពី​សមាគម​សម្រាប់​ការ​ទប់​ស្កាត់​ការ​ធ្វើ​ទារុណ​កម្ម ​​(Association for the Prevention of Torture) អន្ដរ​ជាតិ​បាន​ឲ្យ​ដឹង​ថា ប្រទេស​វៀតណាម​គឺជា​ប្រទេស​ចុង​ក្រោយ​គេ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិ​ សញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម​របស់​អង្គការ​សហប្រជា​ជាតិ (UNCAT)។ ដូច្នេះ​នៅ​ក្នុង​ច្បាប់​អន្ដរ​ជាតិ​វៀតណាម ឬ​ប្រទេស​ហត្ថលេខី​ក្នុង​សន្ធិ​សញ្ញា​នេះ​ត្រូវ​តែ​ព្យាយាម​ទប់​ស្កាត់ និង​លប់​បំបាត់​ការ​បំពាន​សិទ្ធិ​មនុស្ស និង​ការ​ធ្វើ​ទារុណ​កម្ម​មនុស្ស​ទោះ​ក្នុង​រូប​ភាព​ណា​ក៏​ដោយ។

សម្រាប់ ​​ពល​រដ្ឋ​ខ្មែរ​ក្រោម លោក ថាច់ ង៉ុក​ថាច់​ ប្រធាន​អង្គការ​សហ​ព័ន្ធ​ខ្មែរ​ក្រោម​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ហត្ថលេខា​របស់​វៀតណាម​លើ​សន្ធិ​សញ្ញា​អន្ដរ​ជាតិ​នេះ គឺជា​ជំហាន​មួយ​វិជ្ជ​មាន​សម្រាប់​ទាម​ទារ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ពល​រដ្ឋ​ ខ្មែរ​ក្រោម ដែល​ជា​ម្ចាស់​ដើម​នៃ​ទឹក​ដី​នោះ​។

(លោក ថាច់ ង៉ុក​ថាច់​)

យ៉ាង ​ណា​ក៏​ដោយ ជំហាន​បន្ទាប់​របស់​វៀតណាម​ គឺ​ត្រូវ​ធ្វើ​បត្យាប័ន​លើ​សន្ធិ​សញ្ញា​នេះ​។ នៅ​ក្នុង​តំបន់​មាន​ប្រទេស​៦​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​ហើយ​ ប៉ុន្ដែ​មក​ទល់​ពេល​នេះ​មាន​តែ​ប្រទេស​កម្ពុជា និង​ហ្វ៊ីលីពីន​ទេ​ ដែល​បាន​ធ្វើ​បត្យាប័ន​លើ​សន្ធិ​សញ្ញា​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណ​កម្ម៕






No comments:

Post a Comment