Paris Peace Accords 23 Oct. 1991

Tuesday, November 8, 2016

[Vietnamization: PRK] លោក ចាន់ ស៊ីុ | Chan Si

លោក ចាន់ ស៊ីុ

យួន បានបញ្ជា ឲ្យ ហ៊ុន សែន សម្លាប់លោក ចាន់ ស៊ី នៅឆ្នាំ ១៩៨៥ ព្រោះតែ លោក ចាន់ ស៊ី មិនព្រម អនុវត្តន៍ តាមផែនការ ក៥ របស់យួន។  បន្ទាប់ ពីសម្លាប់លោក ចាន់ ស៊ី ហើយ គឺ លោក ហ៊ុន សែន បានរៀបចំ ក្បូនដង្ហែរ និងប្រារព្ធ ពិធីបុណ្យ យ៉ាងអធិកអធម ដែលយើង មើលទៅ ហាក់ដូចជា ហ៊ុន សែន ស្តាយ និងគោរព លោក ចាន់ ស៊ី ណាស់អញ្ចឹង
។  តាមពិត ហ៊ុន សែន ខ្លួនឯង គឺ ជាឃាតករ សម្លាប់លោក ចាន់ ស៊ី។
Try Sam
...

អានបន្ត:
ពត៌មានខ្មែរ ពាក្យបណ្តឹងជាច្រើនបានប្តឹងលោកហ៊ុនសែនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ
ពាក្យបណ្តឹងជាច្រើនបានប្តឹងលោកហ៊ុនសែនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

By Lauren Crothers | March 21, 2014
ខេមបូឌា ដេលី
អង្គការសិទ្ធិមនុស្សនិងបុគ្គលមួយក្រុមបានដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិក្នុងទីក្រុងឡាអេកាលពីម្សិលមិញដើម្បីប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងរដ្ឋាភិបាលរបស់លោកពីបទប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត។
ពាក្យបណ្តឹងដែលមាន៣០ទំព័រនេះលើកឡើងថាមានមូលដ្ឋានច្បាប់សម្រាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិបើករឿងក្តីប្រឆាំងលោកហ៊ុនសែននិងរដ្ឋាភិបាលរបស់លោក។
លោកMortonSklar

មេធាវីនៅអាមេរិកនិងជានាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សពិភពលោកដែលកំពុងតំណាងឲ្យដើមចោទទាំងនេះបានមានប្រសាសន៍ថា“មានអង្គហេតុសំខាន់ពីរនៅក្នុងពាក្យបណ្តឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ”។
លោកបានមានប្រសាសន៍ថា“អង្គហេតុទី១គឺការជាប់ពាក់ព័ន្ធរបស់លោកហ៊ុនសែន ក្នុងការបិទបាំងអំពើប្រល័យពូជសាសន៍របស់របបខ្មែរក្រហមតាមរយៈការប្រឹងប្រែងរបស់លោកដើម្បីរារាំងដល់ការបើករឿងក្តីថ្មីៗនៅសាលាក្តីខ្មែរក្រហម”។លោកបានបន្ថែមថាអង្គហេតុទី២“ផ្តោតលើការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរជាប្រព័ន្ធនិងជាយូរមកហើយមកលើប្រជាជនខ្មែរដោយរដ្ឋាភិបាលរបស់លោកហ៊ុនសែនព្រមទាំងការផ្តន្ទាទោសការបណ្តេញប្រជាជនចេញពីដីធ្លីទាំងបង្ខំនិងការផ្លាស់ទីលំនៅប្រជាពលរដ្ឋព្រមទាំងការរំលោភបំពានផ្លូវភេទរបស់ជនជាប់ឃុំ”។
ពាក្យបណ្តឹងនេះចោទលោកហ៊ុនសែនថាបានជាប់ពាក់ព័ន្ធនៅក្នុងការជួយឲ្យមានការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដោយការព្យាយាមរារាំងមិនឲ្យបើករឿងក្តីចំនួនពីរនៅសាលាក្តីខ្មែរក្រហមដែលជាប់ពាក់ព័ន្ធនឹងជនសង្ស័យខ្មែរក្រហមថ្នាក់កណ្តាលប្រាំរូបដែលជាប់ចោទពីបទប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
លោកហ៊ុនសែននិងមន្ត្រីរដ្ឋាភិបាលផ្សេងៗទៀតបានប្រកាសម្តងហើយម្តងទៀតថាមិនអនុញ្ញាតឲ្យដំណើរការរឿងក្តីទាំងពីរទេព្រោះវាអាចគំរាមកំហែងដល់ស្ថិរភាពរបស់ប្រទេសកម្ពុជា។
ពាក្យបណ្តឹងនេះចោទថារដ្ឋាភិបាលក៏បានបង្ហាញពីទង្វើបង្ក្រាបអ្នកប្រឆាំងជាលក្ខណៈប្រព័ន្ធផងដែរ។ពាក្យបណ្តឹងនេះលើកឡើងពីការធ្វើកូដកម្មរបស់កម្មកររោងចក្រកាត់ដេរកាលពីខែមករាដែលត្រូវបានកងកម្លាំងរដ្ឋាភិបាលបង្ក្រាបដោយហិង្សារួមទាំងអង្គភាពទ័ពឆត្រយោងលេខ៩១១បញ្ជាដោយឧត្តមសេនីយ៍ចាបភក្តីដែលមានឈ្មោះនៅក្នុងពាក្យបណ្តឹងនេះដែរ។
ពាក្យបណ្តឹងនេះចាត់ទុកការបណ្តេញប្រជាជនចេញពីលំនៅដ្ឋានរបស់ពួកគាត់នៅទូទាំងប្រទេសព្រមទាំងការរំលោភបំពានផ្លូវភេទស្ត្រីជាប់ពន្ធនាគារនិងការសម្លាប់ប្រជាពលរដ្ឋពីសំណាក់កងកម្លាំងរដ្ឋាភិបាលថាជាសញ្ញាបង្ហាញថាកំពុងមានការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងប្រទេសកម្ពុជា។
ដើមចោទទាំងអស់ស្នើសុំឲ្យរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ“បើកការសើុប អង្កេតបឋមលើការរំលោភបំពានដែលត្រូវបានចោទទាំងនេះ”ហើយប្រសិន បើចាំបាច់ត្រូវបើករឿងក្តីប្រឆំាងនាយករដ្ឋមន្ត្រីរូបនេះ។
ក្នុងចំណោមដើមចោទទាំងនោះមានលោកងិនប៊ុនរិទ្ធជាជនរងគ្រោះក្នុងរបបខ្មែរក្រហមដែលបានចូលរួមនៅសាលាក្តីខ្មែរក្រហមមូលនិធិមេបូននៅអាមេរិកដែលធ្វើការជាមួយប្រជាជនរងផលប៉ះពាល់ដោយសារគ្រាប់មីននិងលោករ៉បហាមីលដែលបងប្រុសរបស់លោកឈ្មោះខេរីហាមីលត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហម។
ពាក្យបណ្តឹងនេះលើកឡើងថាដើមចោទផ្សេងៗទៀតត្រូវរក្សាការសម្ងាត់ដោយសារមានព័ត៌មានថា“រដ្ឋាភិបាលហ៊ុនសែនទំនងជាកំពុងរៀបចំផែនការប្រឆាំងនឹងដើមបណ្តឹងនិងសមាជិកគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជាប្រសិនបើមានការបង្ហាញអត្តសញ្ញាណពួកគេ។
លោកស្រីគ្លែឌូហ្វីទីប្រឹក្សាច្បាប់ជាន់ខ្ពស់នៅកម្មវិធីតុលាការឧក្រិដ្ឋកម្មអន្តរជាតិរបស់គណៈមេធាវីអន្តរជាតិនៅទីក្រុងឡាអេបានមានប្រសាសន៍ថាចន្លោះពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១២ដល់ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៣ការិយាល័យរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានទទួលពាក្យបណ្តឹងចំនួន៥៩៧ដូចពាក្យបណ្តឹងមួយដែលបានប្តឹងកាលពីម្សិលមិញ។
លោកស្រីឌូហ្វីបានមានប្រសាសន៍ថា“ក្នុងចំណោមពាក្យបណ្តឹងទាំងនេះពាក្យបណ្តឹងចំនួន៥០៣ស្ថិតនៅក្រៅយុត្តាធិការរបស់តុលាការនេះពាក្យបណ្តឹងចំនួន២១តម្រូវឲ្យមានការវិភាគថែមទៀតពាក្យបណ្តឹង ចំនួន៤១ត្រូវបានភ្ជាប់ទៅនឹងស្ថានភាពដែលស្ថិតនៅក្រោមការវិភាគរួចហើយពាក្យបណ្តឹងចំនួន៣២ត្រូវបានភ្ជាប់ទៅនឹងការសើុបអង្កេតឬការផ្តន្ទាទោស”។
តុលាការនេះប្រើនីតិវិធីមួយដែលមានបួនដំណាក់កាលដើម្បីកំណត់ថាតើពាក្យបណ្តឹងមួយណានឹងត្រូវចាត់ការបន្ត។
លោកស្រីឌូហ្វីបានមានប្រសាសន៍ថាចំណែកឯការចោទប្រកាន់នៅក្នុងពាក្យបណ្តឹងនេះមានភ័ស្តុតាងរឹងមាំអំពីការរំលោភសិទ្ធិមនុស្សជាលក្ខណៈប្រព័ន្ធនិងបទឧក្រិដ្ឋដែលមន្ត្រីរដ្ឋាភិបាលកម្ពុជាបានប្រព្រឹត្តក្នុងរយៈពេលពីរបីឆ្នាំមកនេះជាពិសេសចាប់តាំងពីយុត្តាធិការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិចូលជាធរមានមក”។
លោកស្រីបានមានប្រសាសន៍ថា“ការសើុបអង្កេតបទឧក្រិដ្ឋកម្មអន្តរជាតិគឺជាការសើុបអង្កេតជាលក្ខណៈប្រព័ន្ធលើការរំលោភបំពានទាំងនេះដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះជាពិសេសចាប់តាំងពីការបោះឆ្នោតកាលពីឆ្នាំមុន”។លោកស្រីបានបន្ថែមថា“អ្វីៗទាំងអស់អាស្រ័យលើភ័ស្តុតាងដែលភ្ជាប់ហ៊ុនសែនទៅនឹងការប្រព្រឹត្តបទឧក្រិដ្ឋបែបនេះ”។
លោកសុកសំអឿននាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានមានប្រសាសន៍ថាដើម្បីចាត់ការពាក្យបណ្តឹងនេះនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិត្រូវមានការបង្ហាញភ័ស្តុតាងថាលោកហ៊ុនសែននិងរដ្ឋាភិបាលរបស់គាត់បានប្រព្រឹត្តឧក្រិដ្ឋកម្មដោយផ្ទាល់ដូចជាអំពើប្រល័យពូជសាសន៍។
លោកបានមានប្រសាសន៍ថា“ខ្ញុំមិនគិតដូច្នេះទេ។ខ្ញុំមិនដឹងថាហេតុអ្វីបានជាពួកគេធ្វើពាក្យបណ្តឹងនេះទេពីព្រោះខ្ញុំគិតថាយើងត្រូវប្រើតុលាការឧក្រិដ្ឋកម្មអន្តរជាតិដោយប្រុងប្រយ័ត្នបើមិនដូច្នោះទេវានឹងធ្វើឲ្យបាត់បង់តម្លៃនិងបាត់បង់ទំនុកចិត្តលើតុលាការនេះ”។
លោកផៃសីុផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ឆ្លើយតបទៅនឹងពាក្យបណ្តឹងនេះថាពាក្យបណ្តឹងនេះ“កំពុងធ្វើឲ្យហ៊ុនសែនល្បីឈ្មោះឥឡូវនេះ”។
លោកផៃសីុផានបានមានប្រសាសន៍ថា“យើងបានរៀនច្រើនណាស់ពីសាលាក្តីខ្មែរក្រហមអំពីបទដ្ឋានអន្តរជាតិនៅកម្ពុជានិងនិមិត្តសញ្ញាទូទៅនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍។យើងមិនមែនជាអ្នកជំនាញផ្នែកច្បាប់ដូចតុលាការឧក្រិដ្ឋកម្មអន្តរជាតិទេប៉ុន្តែយើងយល់ពីឧក្រិដ្ឋកម្មទាំងនេះច្បាស់ណាស់”។
លោកបានមានប្រសាសន៍ទៀតថា“តើមានអង្គហេតុអ្វីដើម្បីប្រឆាំងអំពើប្រល័យពូជសាសន៍ព្រមទាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ?យើងយល់ពីយុត្តាធិការរបស់តុលាការមួយនេះ។ខ្ញុំសង្ឃឹមថាមេធាវីនឹងមិនប្រើតុលាការនេះដើម្បីផលប្រយោជន៍នយោបាយទេ”។
នៅពេលសួរថាតើលោកគិតថានឹងមានការចាត់ការពាក្យបណ្តឹងនេះឬមានដំណើរការនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះបន្តទៀតឬអត់នោះលោកផៃសីុផានបានមានប្រសាសន៍ថាលោកមិនចង់ទទួលផលអ្វីមួយដោយការបញ្ចេញយោបល់អំពីរឿងនោះទេ៕គឹមហឿន 


មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយនៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ពតាមប្រព័ន្ធអេឡិចត្រូនិចផ្សាយតាមរលកធាតុអាកាសសរសេរឡើងវិញឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
យួនបានបញ្ជាឲ្យ ហ៊ុន សែន សម្លាប់លោក ចាន់ ស៊ី នៅឆ្នាំ១៩៨៥ ព្រោះតែលោក ចាន់ ស៊ី មិនព្រមអនុវត្តន៍តាមផែនការ ក៥ របស់យួន ។ បន្ទាប់ពីសម្លាប់លោក ចាន់ ស៊ី ហើយគឺលោក ហ៊ុន សែន បានរៀបចំក្បូនដង្ហែរ និងប្រារព្ធពិធីបុណ្យយ៉ាងអធិកអធម ដែលយើងមើលទៅហាក់ដូចជា ហ៊ុន សែន ស្តាយនិងគោរពលោក ចាន់ ស៊ី ណាស់អញ្ចឹង តាមពិត ហ៊ុន សែន ខ្លួនឯងគឺជាឃាតករសម្លាប់លោក ចាន់ ស៊ី ។ ចំណែកការសោយទីវង្គត់របស់អតីតព្រះមហាក្សត្រក៏ដូចរឿងលោក ចាន់ ស៊ី អញ្ចឹងដែរ ហ៊ុន សែន បានធ្វើគត់ព្រះអង្គតាមរយះការប្រមាថមើលងាយ ព្រះអង្គ បង្គំព្រះអង្គឲ្យព្រម ប្រគល់នូវព្រំដែនគោក ព្រំដែនទឹករបសខ្មែរ ឲ្យទៅយួន និងការឈ្លានពានរបស់យួនមកលើកម្ពុជាថាជាការស្របច្បាប់ ។ ជាក់ស្តែងនៅយប់ដែលអតីតព្រះមហាក្សត្រសោយទីវង្គត់នោះគឺបន្ទាប់ពី ហ៊ុន សែន បានទូរសព្ទ័ទៅនិយាយជាមួយព្រះអង្គជាង៥ម៉ោង ដើម្បីឲ្យព្រះអង្គព្រមទទួលស្គាល់ថា កោះត្រល់ជាកោះរបស់យួន តែព្រះអង្គមិនព្រម ធ្វើតាម ក៏មានជជែកគ្នាយ៉ាងខ្លាំង។ ដោយសារភាពជរា និងទ្រាំនូវការប្រមាថមើល៍ងាយពី ហ៊ុន សែន មិនបានព្រះអង្គបានសោយទីវង្គត់ក្រោយពេលដែលជជែលជា ហ៊ុន សែន តែប៉ុន្មាននាទីប៉ុណ្ណោះ ។ បន្ទាប់ពីព្រះអង្គសោយទីវង្គត់ហើយ ដោយមើលឃើញថា ប្រជារាស្ត្រដែលគាំទ្រអតីតព្រមហាក្សត្រ័មានច្រើនសើលលប់ ទើប ហ៊ុន សែន ឆ្លៀតឳកាសសំរក់ទឹកភ្នែកក្រពើរបស់ខ្លួន ដើម្បីបោកខ្មែរថា ហ៊ុន សែន ខ្លួនឯងមានការ សោកស្តាយអតីតព្រះមហាក្សត្រ័ តាមពិត ហ៊ុន សែន គឺឃាតករជាអ្នកសម្លាប់ អតីតព្រះមហាក្សត្រ សម្លាប់ លោក ចាន់ ស៊ី និងខ្មែរស្នេហាជាតិដ៏ច្រើនរាប់មិនអស់ ៕




No comments:

Post a Comment