Paris Peace Accords 23 Oct. 1991

Friday, January 24, 2014

រដ្ឋាភិបាល​ នៅ​តែ​ មិន​អនុញ្ញាត​ ឲ្យ​វិទ្យុ​សម្បុក​ឃ្មុំ ពង្រីក​ រលក​ធាតុ​អាកាស​ និង​បើក​ ទូរទស្សន៍

ម៉ម សូណង់ដូ មីនា ៣០៥
ប្រធាន សមាគម អ្នកប្រជាធិបតេយ្យ និងជាប្រធាន វិទ្យុសម្បុកឃ្មុំ លោក ម៉ម សូណង់ដូ ពេលនាំចូលបន្ទប់ សវនាការ សាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី៥ មីនា ឆ្នាំ២០១៣។

រដ្ឋាភិបាល​ នៅ​តែ​ មិន​អនុញ្ញាត​ ឲ្យ​ វិទ្យុ​សម្បុក​ឃ្មុំ ពង្រីក​ រលក​ធាតុ​អាកាស​ និង​បើក​ ទូរទស្សន៍

ប្រធាន​ វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ បាន​ជួប​មន្ត្រី​ក្រសួង​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​២៣ មករា ដើម្បី​ ពិភាក្សា​ ពី​ការ​ស្នើសុំ​ ការ​អនុញ្ញាត​ បើក​ ស្ថានីយ​វិទ្យុ ​ផ្សាយ​បន្ត ដែល​សព្វថ្ងៃ​ គេ​និយម​ ហៅ​តាម​ ភាសា​បារាំង ថា រ៉ឺឡេ (Relay) នៅ​តាម​ខេត្ត​នានា និង​សុំ​ បើក​ ប៉ុស្តិ៍​ទូរទស្សន៍​ មួយ។
ដោយ វោហារ ជាតិ
លោក ម៉ម សូណង់ដូ បញ្ជាក់​ថា លោក​បាន​ជួប​ប្រធាន​នាយកដ្ឋាន​ផ្នែក​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន លោក ប៊ុត បូវុធ ក្នុង​ការ​ស្នើសុំ​នេះ តែ​មិន​ខុស​ពី​លើក​មុនៗ​ទេ គឺ​មិន​អាច​បើក​បាន​ដដែល៖ «ជជែក​ជាង​មួយ​ម៉ោង តែ​អត់​ទៅ​មុខ​ទេ នៅ​ដដែល​ជា​ដដែល។ គេ​សំអាង​អ្វី​ដែល​វា​អត់​ចូល​ទី​ដៅ​របស់​ប្រជាពលរដ្ឋ ដែល​ចង់​ទទួល​ព័ត៌មាន​ពី​វិទ្យុ​សម្បុក​ឃ្មុំ​តាំង​២០០៥ រហូត​មក​ទល់​ថ្ងៃ​នេះ។ ពាក្យ​ទី​១ គេ​ឆ្លើយ​ថា មិន​ទាន់​រៀប​ចំ​ច្បាប់​សោតទស្សន៍ គេ​មិន​បាន​និយាយ​ថា​អត់​មាន​ហ្វ្រេកង់ (Frequency) ទេ ហើយ​ចំណុច​ទី​២ ក៏​គេ​អត់​បាន​ប្រាប់​ថា គេ​អត់​មាន​ហ្វ្រេកង់​ដែរ ក៏ប៉ុន្តែ​គេ​ចាំ​សួរ​គោលការណ៍​របស់​រដ្ឋាភិបាល​សិន»
លោក ម៉ម សូណង់ដូ គំរាម​ថា​លោក​នឹង​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៧ មករា ប្រឆាំង​នឹង​ការ​សម្រេច​របស់​ក្រសួង​ព័ត៌មាន ដោយ​លោក​អះអាង​ថា ការ​សម្រេច​នេះ​មិន​យុត្តិធម៌​ចំពោះ​លោក ព្រោះ​ថា ចាប់​តាំង​ពី​លោក​បាន​ចាប់​ផ្ដើម​សុំ​បើក​ស្ថានីយ​វិទ្យុ​ផ្សាយ​បន្ត តាំង​ពី​ឆ្នាំ​២០០៥ មក ក្រសួង​ព័ត៌មាន បាន​អនុញ្ញាត​ឲ្យ​អ្នក​ផ្សេង​បើក​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជា​បន្តបន្ទាប់ លើក​លែង​តែ​រូប​លោក​ម្នាក់៕


No comments:

Post a Comment