Paris Peace Accords 23 Oct. 1991

Monday, January 13, 2014

ក្រុមហ៊ុន កាត់​ដេរ ​របស់ ​ប្រទេស​ កូរ៉េ ខាងត្បូង បានទទូច សុំ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធាន​ការ ​បង្ក្រាប​ការធ្វើ​កូដកម្ម​ របស់​ កម្មករ​រោងចក្រ នៅ​កម្ពុជា

ក្រុមហ៊ុន កាត់​ដេរ ​របស់ ​ប្រទេស​ កូរ៉េ ខាងត្បូង បានទទូច សុំ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធាន​ការ ​បង្ក្រាប​ការធ្វើ​កូដកម្ម​ របស់​ កម្មករ​រោងចក្រ នៅ​កម្ពុជា

ABC Radio Australia | ដាក់បញ្ចូលថ្ងៃ 9 January 2014
ខាង​ក្រោម​នេះ ​គឺ​ជា​សេចក្ដី ​ប្រែ​សម្រួល​ អត្ថ​បទ​ព័ត៌មាន ដែល​វិទ្យុ ​អូស្រ្តាលី ​បាន​ចុះ​ផ្សាយ​ ជា​ភាសា​អង់គ្លេស​​ នៅ​លើ​វ៉ិបសាសថ៍ ​របស់​ខ្លួន​ នៅថ្ងៃ​ ទី​៨​ មករា ​មម្សិល​មិញ​នេះ។
មាន​​ការ​សារភាព​ ដែលថា​ ឧស្សាហកម្ម​ កាត់ដេរ​ របស់​ ប្រទេស​កូរ៉េ​ ខាង​ត្បូង​ មាន​​​​ការ​ពាក់​ព័ន្ធ​ ក្នុង​ការ​វាយ​បង្ក្រាប​ ដោយ​ហិង្សា ​​ទៅ​​លើ​​ហ្វូង​បាតុកម្ម​​ របស់​​ កម្មករ​រោង​ចក្រ​ កាត់​ដេរ នៅ​កម្ពុជា​ នាពេល​ថ្មីៗ​នេះ ​ដែល​បាន​ផ្ទុះ​ឡើង ​​កាលពីទី​២​ ខែ​មករា​ រហូត​ដល់​មាន ​មនុស្ស​៥​នាក់​ស្លាប់។


គេសង្កេត​ឃើញ​ថា​មាន​ការ​ប៉ះទង្គិច​គ្នា​ ភ្លាមៗ​នៅ​ក្នុង​​ឯជាយ​ក្រុង​ភ្នំពេញ​បន្ទាប់​មាន​ចេញ​ផ្សព្វផ្សាយ​នូវ​ សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​ស្ថានទូត​កូរ៉េ​ខាង​ត្បូង។ យ៉ាង​ណាមិញ​នៅ​ពេល​ឥឡូវ​នេះ​​សេចក្ដី​ថ្លែង​ការណ៍​នោះ​បាន​គេ​លុប​ចេញ​ពី​ ហ្វេសប៊ុក​ទៅ​ហើយ ប៉ុន្តែ​នៅ​​មាន​ច្បាប់ចម្លង​ទុក​​នៃ​របាយការណ៍​ព័ត៌មាន​​​ជា​ភស្ដុតាង។

សេចក្ដី ​ថ្លែង​ការណ៍​ដាក់ចេញ​នៅ​ថ្ងៃ​ចន្ទ​កន្លង​ទៅនេះ​នៅ​ទំព័រហ្វេសប៊ុក​របស់​ ស្ថានទូត​កូរ៉េខាង​ត្បូង​ប្រចាំ​នៅ​កម្ពុជានោះ​មន្រ្តី​បាន​​រាយ​រាប់​នូវ​ ក្ដី​ការ​អង្វរ​សុំ​ដល់​​រដ្ឋាភិបាល​របាល​ដឹក​នាំ​ដោយ​លោក​ហ៊ុន សែន​និង​គណបក្ស​ប្រឆាំង​ដឹក​នាំ​ដោយ​លោក​សម​រង្ស៊ី។

ឯកសារ​ ដើម​ជា​ភាសា​កូរ៉េ​និយាយថា បុគ្គលិក​ស្ថាន​ទូត​កូរ៉េខាង​ត្បូង​បាន​ពឹង​ពាក់​ប៉ូលិស​​និង​ទាហាន​ខ្មែរ​ ឲ្យ​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​កូរ៉េខាង​ត្បូង ដោយ​និយាយ​ថា ពួកគេ​បាន​បញ្ជូន​ទាហាន​សម្រាប់​តែ​ក្រុមហ៊ុន​របស់​កូរ៉េ​នៅ​សួនឧស្សាហកម្ម​ ​កាណាឌីយ៉ា​តែប៉ុណ្ណោះ​ដើម្បី​ការ​ពារ​ពីការ​ផុត​បំផ្លាញ​ឬការ​លួចទ្រព្យ​ សម្បត្តិ។ 

បើតាម​ការ​ស៊ើប​អង្កេត​របស់ទីភ្នាក់ងារ​ព័ត៌មាន Global Post មន្រ្តីរដ្ឋបាល​របស់​ក្រុមហ៊ុន​កាត់​ដេរ Yakjin ដែល ​ផលិត​ឲ្យ​ផ្សារ​ធំៗ​ពីរ​នៅ​អាម៉េរិកនិយាយថា​ម្ចាស់​រោង​ចក្រ​បាន​អង្វរ​ អន្តរាគមន៍​ដោយ​​ផ្ទាល់​ទៅ​កង​យោធា​កម្ពុជា។ មន្រ្តី​ដែល​មាន​ឈ្មោះ ថា​ គង់ សុគន្ធា ខ្លួន​មិន​ជឿថា​ការ​បំបែក​ហ្វូងបាតុករ​នោះ​បាន​​គ្រោង​ទុក​នោះ​ទេ។ មន្រ្តី​រូប​នេះ​បន្ត​ទៀត​ថា​​បន្ទាប់​មានការ​ភ័យ​ខ្លាច​អំពី​ការ​ប៉ុន​វាយ​ ​សម្រុក​ចូល​រោង​ចក្រ​នោះ​ស្រាប់​តែ​មាន​កម្មករ​ម្នាក់​បាន​ហៅ​ជំនួយ​ពី​ ទាហាន​មួយ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ក្រោយ​រោងចក្រ។ បន្ទាប់​ពី​ការ​ចរ​ចា​មិន​ត្រូវ​គ្នា​ទើប​ផ្ទុះ​ឡើង​អំពី​ហិង្សា។ យ៉ាងណា​មិញ​ គង់ សុគន្ធា​​បដិសេធ​ថា​ក្រុម​ហ៊ុន Yakjin ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​តេ​ក្នុង​ការ​ពឹង​ពាក់​សុំ​អន្តរាគមន៍​នេះ។

ប៉ុន្តែ ​ខ្លឹម​សារ​នៅ​លើ​ហ្វេសប៊ុក​​ស្ដី​អំពី​សុវត្ថិ​ភាព​នៅ​កម្ពុជា​​ទំនង​ សម្រាប់​ពរលដ្ឋ​កូរ៉េ​នៅ​ក្រោ​ស្រុក បង្ហាញ​ថា​មាន​ការ​ពិភាក្សា​គ្នា​កម្រិត​ខ្ពស់​រវាង​រដ្ឋាភិបាល​រវាង​ប្រទេស ​កម្ពុជា​និង​កូរ៉េខាង​ត្បូង ប្រសិន​បើ​ពិនិត្យ​មើល​ប្រយោគ​បី​ខាង​ក្រោម៖

"យើង ​បាន​ផ្ញើលិខិត​ជូន​​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ស្នើសុំធ្វើ​ឲ្យ​រោងចក្រ​យើង​ដំណើរ​ការ​ធម្មតា​ឡើង​វិញ​កាល​ពី​ការ​ ចាប់ផ្ដើម​ធ្វើ​បាតុកម្ម​ភ្លាមៗ។

យើង​បាន​ទាក់​ទង​ទៅ​គណៈកម្មការ​ប្រឆាំង​ភេរវកម្ម​ដោយ​ពន្យល់​ក្ដី​កង្វល់​ជ្រាល​ជ្រៅ​ទៅលើ​រោងចក្រ​របស់​កូរ៉េ​​នៅ​កម្ពុជា។
ទង្វើ​ទាំង​អស់​យើង​ជឿ​ថា​រដ្ឋាភិបាល​កម្ពុជា​ទទួល​នូវ​សេចក្ដី​អំពាវ​នាវ​របស់​យើង​និង​ព្រួយ​បារម្ភ​អំពី​ក្រុនហ៊ុន​​របស់​យើង។"

ជាមួយ ​គ្នា​នឹង​ការ​សង្កេត​មើល​សេចក្ដី​ថ្លែង​ការ​ណ៍​របស់​ស្ថានទូត​កូរ៉េខាង​ជើង ​នោះ Global Post ក៏​បាន​ពិនិត្យ​ឃើញ​ឯកសារ​រូបភាព​វីដេអូ​នៃ​សកម្មភាព​ប៉ះទង្គិច​គ្នា​នៅ​តាម ​ទំព័រ​ហ្វេប៊ុក​ផ្សេងៗ​ ហើយ​គេ​ឃើញ​ថា​មាន​ទហាន​ខ្លះ​ក្នុង​ឯកសណ្ឋាន​ខ្មែរ​ប៉ុន្តែ​មាន​សញ្ញា​ពាក់​ នៅ​ស្មា​ជា​ទង់ជាតិ​កូរ៉េខាង​ត្បូង។

អ្នក​នាំ​ពាក្យ​របស់​ទីស្ដី​ការ​ គណៈរដ្ឋ​មន្រ្តី​លោក ផៃ ស៊ីផាន បាន​ប្រាប់​ Global ថា​ទាហាន​​កម្ពុជា​មិន​​មាន​ពាក់​សញ្ញា​កូរ៉េ​ខាង​ត្បូង​ទេ ប៉ុន្តែ​លោក​ស្មាន​ថា​អាច​ជា​អង្គភាព​ឯកជន​ណាមួយប៉ុន្តែ​មិន​មាន​អ្វី​មកពី​ កូរ៉េខាង​ត្បូង​នោះ​ទេ។

គួរ​រំលឹក​ថា​ប្រទេស​កូរ៉េខាង​ត្បូង​គឺ​ជា​ អ្នក​វិនិយោគ​ធំ​បំផុត​មួយ​នៅ​កម្ពុជាដោយ​មាន​ចំណែក​មួយ​ភាគ​ធំ​ក្នុង​ ឧស្សាហកម្មកាត់ដេរ​។ ការ​ផលិត​​សម្លៀក​បំពាក់​​គឺជា​ឧស្សាហកម្ម​ធំ​បំផុត​របស់​កម្ពុជា​ដែល​មាន​ តម្លៃ​​​ប្រមាណ​៥ពាន់​លាន​ដុល្លារ​អាម៉េរិកក្នុង​ការ​នាំ​ចេញ​រៀង​រាល់​ ឆ្នាំ។ បាតុកម្ម​ជាង​ពីរ​សប្ដាហ៍​បាន​នាំ​ឲ្យ​ខាត​ដល់​ក្រុម​ហ៊ុន​ប្រុ​មាណ​២០០​លាន ​ដុល្លារ​ដែល​ជិត​ស្មើ​នឹង​ការ​វិនិយោគ​មួយ​​ឆ្នាំ​​របស់​កូរ៉េខាង​ត្បូង​ សម្រាប់​ឆ្នាំ​២០១២។​

​​​ស្របគ្នា​នេះ​ដែរ ការិយាល័យ​នៃ​អង្គការ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​សម្ដែង​ក្ដី​បារម្ភ​ ជ្រាល​ជ្រៅ​ចំពោះ​​ការ​ប្រើកម្លាំង​មិន​សមមាត្រ​របស់​កង​កម្លាំង​អាជ្ញាធរ​ ទៅ​លើ​កម្មករ​ដែល​បាន​ឈាន​ទី​រក​​ការ​ស្លាប់​មនុស្ស​៥​នាក់ ​​របួស​ច្រើន​នាក់​ទៀត​និង​ចាប់ខ្លួន​២៣​នាក់។ អង្គការ​នេះ​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ត្រឹមត្រូវ​មួយ​ជា​ បន្ទាន់។

ប្រេសិត​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ប្រចាំ​កម្ពុជា លោក Surya Subedi​ គ្រោង​នឹងធ្វើ​​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ចាប់​ពីថ្ងៃ​ទី​១២​រហូត​ ដល់​ថ្ងៃ​១៧​មករា៕


1 comment:

  1. Anonymous2:57 PM

    សុំរកអ្នកបកប្រែភាសា ឲបានច្បាស់លាស់ ម្តងថាកូរ៉េខាង
    ត្បូង ម្តងថាកូរ៉េខាជើង ច្របូកច្របល់ ឃ្លាខ្លះសរសេរ មើលមិនយល់ ។

    ReplyDelete