លោក ហ៊ុន សែន សុំឱ្យអ.ស.បជួយសម្របសម្រួលបញ្ចប់វិបត្តិនយោបាយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃជាមួយលោក លោក សុរិយា ប្រាសាទស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៅមុនពេលជំនួបនៅវិមានសន្តិភាពរាជធានីភ្នំពេញ កាលពីថ្ងៃពុធទី១៥ ខែមករា ឆ្នាំ២០១៤។ ជំនួបនេះជាផ្នែកមួយនៃទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់លោកស៊ូប៊ែឌីនៅប្រទេសកម្ពុជា។
ហេង រស្មី \ វីអូអេ | 16 មករា 2014
ភ្នំពេញ — លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានស្នើសុំឱ្យ លោក សុរិយា ប្រាសាទស៊ូប៊ែឌី (Surya Subedi) ឱ្យដើរតួនាទីជា អ្នកសម្របសម្រួលជាមួយ គណបក្ស សង្គ្រោះជាតិ ដើម្បីឱ្យចូលរួមប្រជុំសភាក្នុងគោលបំណងដើម្បីទម្លុះទម្លាយភាពទាល់ច្រកនយោបាយដែលកំពុងជាប់គាំងនាពេលបច្ចុប្បន្ននេះ។
ការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកើតមានឡើងនៅក្នុងជំនួបដ៏កម្រមួយរវាងលោក សុរិយា ប្រាសាទស៊ូប៊ែឌីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាជាមួយនឹងលោកនាយករដ្ឋមន្ត្រីព្រមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប្រមាណជាង១០នាក់ផ្សេងទៀតនៅវិមានសន្តិភាព។
លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងជាអ្នកនាំពាក្យនៃកិច្ចប្រជុំបានប្រាប់ក្រុមអ្នកកាសែតថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានស្នើដល់លោកស៊ូប៊ែឌីទៅនិយាយប្រាប់ទៅគណបក្សសង្គ្រោះជាតិឱ្យចូលរួមប្រជុំសភាដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងជាប់គាំង។
ឱម យ៉ិនទៀង បានបន្ថែមថា៖ «ដំណោះស្រាយភាពទាល់ច្រកនៅកន្លែងណាគឺចូលសភា ហើយអ្វីដែលលោក សុរិយាប្រាសាទ សូប៊ែឌី សុំឱ្យសម្តេចថា«ចង់ឱ្យគាត់ជួយអ្វី?» គឺសម្តេចបានប្រសាសន៍ថាសុំឱ្យលោកជួយប្រាប់ទៅខាងនោះឱ្យចូលសភាទៅដើម្បីអាចដោះស្រាយបញ្ហាអ្វីក៏ដោយ»។

គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី និង លោក កឹម សុខាបានបន្តបែរខ្នងដាក់គ្នាក្រោយពីការបោះឆ្នោតដែលបង្កឱ្យភាពជាប់គាំងផ្នែកនយោបាយបានអូសបន្លាយអស់ជាង៦ខែមកហើយមកដល់ពេលនេះ។
គណបក្សសង្គ្រោះជាតិបានបន្តធ្វើពហិការមិនចូលរួមកិច្ចប្រជុំសភាតាំងពីដំបូងនិងបានចោទប្រកាន់រដ្ឋាភិបាលបច្ចុប្បន្ននេះថាបានរំលោភរដ្ឋធម្មនុញ្ញ។
គណបក្សសង្គ្រោះជាតិបានបន្តធ្វើពហិការមិនចូលរួមកិច្ចប្រជុំសភាតាំងពីដំបូងនិងបានចោទប្រកាន់រដ្ឋាភិបាលបច្ចុប្បន្ននេះថាបានរំលោភរដ្ឋធម្មនុញ្ញ។
គណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើមហាបាតុកម្មជាច្រើនលើកដើម្បីទាមទារឱ្យបោះឆ្នោតឡើងវិញនិងទម្លាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញពីមុខតំណែង។ ការទាមទារនេះនៅពេលចុងក្រោយត្រូវបានកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលបានវាយបង្ក្រាបដោយអំពើហិង្សាកាលពីរសប្តាហ៍មុន។
មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរគឺលោក សម រង្ស៊ី និង លោក កឹម សុខា រួមទាំងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាទើបតែបានចូលបំភ្លឺតុលាការកាលពីថ្ងៃអង្គារពីបទ «ញុះញង់ដែលនាំឱ្យមានអំពើហិង្សា» នៅក្នុងសំណុំរឿងបាញ់កម្មករកាលពីថ្ងៃទី៣ខែមករាកន្លងទៅនេះ។
យ៉ាងតិចមានក្រុមកម្មករកាត់ដេរសម្លៀកបំពាក់ប្រមាណ៥នាក់បានស្លាប់បាត់បង់ជីវិតនិងប្រមាណ៤០នាក់ផ្សេងទៀតបានរងរបួស ព្រមទាំងចាប់ខ្លួន២៣នាក់យកទៅឃុំខ្លួននៅពន្ធនាគារម៣ខេត្តកំពង់ចាមបន្ទាប់ពីរដ្ឋាភិបាលបានបាញ់គ្រាប់កាំភ្លើងពិតទៅលើការតវ៉ារបស់ក្រុមកម្មករនៅសួនឧស្សាហកម្មកាណាឌីយ៉ាកាលពីដើខែមករានេះ។

លោក ឱម យ៉ិនទៀងបានបញ្ជាក់ថានៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនលោក ស៊ូប៊ែឌីបានស្នើដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនគួរចៀសវាងការប្រើប្រាស់អាវុធដើម្បីបង្ក្រាបទៅលើក្រុមបាតុករ។
លោកនិយាយថា៖ «លោកសុរិយា សូប៊ែឌីគ្រាន់គាត់ថាសុំឱ្យឃើញថាពេលចាំបាច់ហើយសមស្របសមាមាត្រហើយមានវិធានការផ្សេងៗច្រើនទៀតមុននឹងយកវិធានការនេះមកប្រើ»។
លោកនិយាយថា៖ «លោកសុរិយា សូប៊ែឌីគ្រាន់គាត់ថាសុំឱ្យឃើញថាពេលចាំបាច់ហើយសមស្របសមាមាត្រហើយមានវិធានការផ្សេងៗច្រើនទៀតមុននឹងយកវិធានការនេះមកប្រើ»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាយើងស្វាគមន៍នូវតួនាទីរបស់អង្កការសហប្រជាជាតិដើម្បីសម្របសម្រួលវិបត្តិនយោបាយក្រោយការបោះឆ្នោតក៏ប៉ុន្តែការចូលរួមប្រជុំរដ្ឋសភាបានលុះត្រាតែមានការធានាឱ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោតដើម្បីឈានទៅរកការឆ្នោតឡើងវិញបាន។
លោកសមរង្ស៊ីបន្ថែមថា៖ «បើសិនមានការធានាថាការបោះឆ្នោតឡើងវិញក្នុងពេលឆាប់ៗខាងមុខហើយមានការកែទម្រង់ការបោះឆ្នោត។ការបោះឆ្នោតលើកក្រោយក្នុងរយៈពេលដ៏ខ្លីខាងមុខគឺធ្វើទៅយ៉ាងត្រឹមត្រូវ។ក្នុងន័យហ្នឹងគឺយើងអាចចូលរួម។ ចូលរួមទៅកែច្បាប់ អាចកែរហូតដល់រដ្ឋធម្មនុញ្ញក៏ប៉ុន្តែដើម្បីរៀបចំផ្លូវឆ្ពោះទៅរកការបោះឆ្នោតឡើងវិញ»។
ជំនួបដ៏កម្រជាង៣ម៉ោងកន្លះរវាងលោកសុរិយា ប្រាសាទស៊ូប៊ែឌីជាមួយនឹងលោកនាយកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកើតឡើងក្រោយពីក្រុមមានសមត្ថកិច្ចបានបង្ក្រាបដោយហិង្សាទៅលើក្រុមកម្មករនិងក្រុមបាតុករអហិង្សារបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យដើម្បីតវ៉ាឱ្យបោះឆ្នោតឡើងវិញនិងឱ្យលោកហ៊ុន សែនចុះចេញពីតំណែង។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ូប៊ែឌីចំនួនពីរលើកមុនមកកាន់កម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនអនុញ្ញាតឱ្យលោកចូលជួបទេ៕
នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ូប៊ែឌីចំនួនពីរលើកមុនមកកាន់កម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនអនុញ្ញាតឱ្យលោកចូលជួបទេ៕
Cambodian people need to change a new government not working with CPP side by side at all.
ReplyDeleteHun Sen has stolen the votes; he cannot stay as prime minister any more.
Cambodian people suffer enough under Hun Sen Government.
We needs better educated government, real democracy and human right.
YES MR DICKHEAD ORM YOURN TIRGN IF opposition MP join the parliament for sure they will become monkey like the previous parliament.
ReplyDelete